ក្រុមផលិតស្រូវសរីរាង្គប្រមាណជា១,៣៦៤គ្រួសារ ដែលបានចុះកិច្ចសន្យាផលិតស្រូវសរីរាង្គលក់ជូនក្រុមហ៊ុនអេមរុរ៉ាយស៍ បានទទួលការត្រួតពិនិត្យលើអនុលោមភាពស្តង់ដារសរីរាង្គសហភាពអឺរ៉ុប និងអាមេរិក ពីក្រុមហ៊ុនផ្តល់វិញ្ញាបនបត្រខនត្រូលយូរញ៉ាន (Control Union)ពីថ្ងៃទី០៦ ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ ក្រោមការសម្របសម្រួលរបស់អង្គការ
ឌីភីអេ(DPA)។ ប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង និងទីតាំងប្រមូលផ្តុំកសិផលត្រូវបានត្រួតពិនិត្យ១០០% ក្នងសវកម្មនេះ។ បន្ថែមពីនេះ សមាជិកក្រុមផលិតមួយចំនួន ត្រូវជ្រើសរើសដោយចៃដន្យ ដើម្បីផ្ទៀងផ្ទាត់ការអនុលោមស្តង់ដារសរីរាង្គរបស់ពួកគេ។ ជាលទ្ធផល ក្រុមសវនកររបស់ក្រុមហ៊ុន
ខនត្រូលយូញ៉ាន បានចេញរបាយការណ៍បឋមដោយផ្តល់វិញ្ញាបនបត្រ ក្នុងលក្ខខ័ណ្ឌក្រុមផលិតត្រូវកែតម្រូវកំហុសឆ្គងតិចតួច។

