នៅថ្ងៃទី15 តុលា 2025 ក្រុមការងាររបស់អង្គការឌីភីអេ បានចូលរួមសម្របសម្រួលដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំអង្គការស្បៀងអាហារពិភពលោកប្រចាំប្រទេសកម្ពុជា បានជួបប្រជុំសំណេះសំណាលជាមួយតំណាងសមាជិកសហគមន៍កសិកម្ម , ចុះពិនិត្យមើលស្រែកសិករក្រុមផលិតស្រូវសរីរាង្គ និងស្វែងយល់ពីដំណើរការនៃខ្សែច្រវ៉ាក់ផលិតកម្មកសិកម្មស្រូវសរីរាង្គ និងបានចុះពិនិត្យមើលពីដំណើរការការផលិតស្រូវសរីរាង្គដោយមានចិញ្ចឹមត្រីក្នុងស្រែនិងបានចុះពិនិត្យឃ្លាំងស្រូវរបស់ក្រុមហ៊ុន CACC ផងដែរ។

