កាលពីថ្ងៃទី១២ដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ ក្រោមកិច្ចគាំទ្ររបស់អង្គការខ័ដ ក្រុមការងារគម្រោងអ៉ីមផោវើរនៃអង្គការអភិវឌ្ឍន៍ និងភាពជាដៃគូក្នុងសកម្មភាព (DPA) បានរៀបចំវគ្គបណ្តុះបណ្តាលរយៈពេលពីថ្ងៃស្តីពី “ការនិយាយជាសាធារណៈ និងកិច្ចសន្ទនាពហុភាគី” នៅសណ្ឋាគារពេជ្រាដា ខេត្តមណ្ឌលគិរី ដល់ស្រ្តីអ្នកការពារបរិស្ថាន និងបុរសការពារសិទ្ឋិមនុស្ស សរុបចំនួន៣៧ នាក់ក្នុងនោះមានស្រ្តី៣១នាក់។ វគ្គបណ្តុះបណ្តាលនេះធ្វើឡើងក្នុងគោលបំណងបង្កើនការយល់ដឹង និងភាពអង់អាចដល់ដល់ស្រ្តីអ្នកការពារបរិស្ថាន និងបុរសការពារសិទ្ធិមនុស្សអំពី ៖
១.ជំនាញការនិយាយជាសាធារណៈ និង កិច្ចសន្ទនាពហុភាគីជាមួយអ្នកពាក់ព័ន្ធ
២. ភាពជឿជាក់សំរាប់ខ្លួនឯងក្នុងការលើកឡើង និងពិភាគ្សាលើបញ្ហាជាឧបសគ្គ ឬ សំណូមពរដល់អ្នកពាក់ព័ន្ធសំរាប់ស្វែងរកដំណោះស្រាយ និងធ្វើសំរេចចិត្ត ។ ៣. ការចូលរួមប្រកបដោយប្រសិទ្ធិភាពដើម្បីផ្តល់ធាតុចូល និង អនុសាសន៍ក្នុងកិច្ចពិគ្រោះយោបល់ជាសាធារណៈស្តីពីការឆ្លុះបញ្ចាំងការអនុវត្ត និងការតាក់តែងច្បាប់ និងគោលនយោបាយពាក់ព័ន្ធ បរិស្ថាននិងធនធានធម្មជាតិ។