នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ អង្គការអភិវឌ្ឍន៍ និងភាពជាដៃគូក្នុងសកម្មភាព (DPA) និងសមាគមស្ត្រីជនជាតិដើមភាគតិចកម្ពុជា (CIWA) បានរៀបចំវគ្គបណ្តុះបណ្តាលរយៈពេលមួយថ្ងៃស្តីពី “សំណួរស្រាវជ្រាវ” នៅអេស-កាហ្វេ រាជធានីភ្នំពេញ។ មានអ្នកចូលរួមសរុបចំនួន២១នាក់ក្នុងនោះមានស្រ្តី ១០ នាក់ រួមមានបុគ្គលិកអង្គការ DPA, CIWA និងតំណាងសហគមន៍។ វគ្គបណ្តុះបណ្តាលនេះធ្វើឡើងក្នុងគោលបំណងៈ ១)សាកល្បងប្រើប្រាស់បញ្ជីសំណួរស្រាវជ្រាវ និងបច្ចេកទេសប្រមូលព័ត៌មាន ២) បច្ចេកទេសប្រមូលព័ត៌មានអោយបានត្រឹមត្រូវ។