ថ្ងៃទី១២ ដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ ក្រុមការងារអង្គការDPA ខេត្តកំពង់ធំ បានគាំទ្រសម្ភារៈ (ដែក និងស័ង្កសី) ដល់សហគមន៍កសិកម្មក្បាលខ្លាឈានមុខ ដើម្បីជួសជល់ឃ្លាំងបស់សហគមមន៍ឡើងវិញ បន្ទាប់ពីដើមឈើធំមួយបានដួលរលំលើ។ ក្នុងការជួសជល់នេះ គណៈកម្មការសហគមន៍បានចូលរួមធ្វើយ៉ាងសកម្ម និងសហការជាមួយជាងសំណង់ក្នុងភូមិ ដើម្បីរុះរើ និងជួសជល់ឡើងវិញផងដែរ។ ឃ្លាំងសហគមន៍នេះសម្រាប់ប្រើប្រាស់ បំរើការងារអាជីវកម្មរបស់សហគមន៍ (មុខរបរទីផ្សារដំឡូងមី) និងស្តុកផលិតរបស់សហគមន៍។