គាំទ្រផលិតផលស្នាដៃជនជាតិដើមភាគតិចពូនងខេត្តមណ្ឌលគិរី

ទំព័រដើម  »  ព័ត៌មានព្រឹត្តិការណ៍ថ្មីៗPost  »   គាំទ្រផលិតផលស្នាដៃជនជាតិដើមភាគតិចពូនងខេត្តមណ្ឌលគិរី
សាស់ ជាឧបករណ៍ប្រើប្រាស់ដ៏ពេញនិយមរបស់បងប្អូនជនជាតិដើមភាគតិចនៅបណ្តាខេត្តនានា ពិសេសតំបន់ភូមិភាគឥសាន្តនៃប្រទេសកម្ពុជា។ ឧបករណ៍នេះ ប្រើសម្រាប់អាញបន្លែ ស្រូវ អុសជាដើម ដែលភាគច្រើនយើងឃើញស្រ្តីនិង បុរសអាញនៅជាប់ពីក្រោយខ្នងពេលទៅចំការ។
ទន្ទឹមនឹងអត្ថប្រយោជន៍ដ៏សម្បូរបែប សាស់ក៏ជាឧបករណ៍មួយដែលបង្ហាញអំពីអត្តសញ្ញាណរបស់បងប្អូនជនជាតិដើមភាគតិចពូនងផងដែរ។
បច្ចុប្បន្ន សាស់ត្រូវបានគេស្គាល់កាន់តែច្រើនតាមរយៈការទិញជាវត្ថុអនុស្សាវរីយ៍ និងតាំងលំអរគេហដ្ឋាន ដោយសារតែរូបរាងដ៏គួរអោយទាក់ទាញ និងគុណតម្លៃរបស់វា។
ទីតាំង: ភូមិពូឡេះ ឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។
លេខទូរស័ព្ទទំនាក់ទំនង: 088 590 8811/097 95 86 698/087 81 92 29
គាំទ្រដោយអង្កការឌីភីអេ ប្រចាំខេត្តមណ្ឌលគីរី។
រូបភាពដោយ៖កញ្ញា រចនា
ចែករំលែក: