សេចក្តីប្រកាសជូនដំណឹងពីការអញ្ជើញចូលរួមធ្វើការដេញថ្លៃផ្តល់សេវាខួងអណ្តូងស្នប់ចំនួន២៥អណ្តូង

Home  »  Career  »   សេចក្តីប្រកាសជូនដំណឹងពីការអញ្ជើញចូលរួមធ្វើការដេញថ្លៃផ្តល់សេវាខួងអណ្តូងស្នប់ចំនួន២៥អណ្តូង
Date Posted:

26 December, 2024

Location:

#

Job Title:

សេចក្តីប្រកាសជូនដំណឹងពីការអញ្ជើញចូលរួមធ្វើការដេញថ្លៃផ្តល់សេវាខួងអណ្តូងស្នប់ចំនួន២៥អណ្តូង

Deadline:

25 November, 2024

Apply Now

សេចក្តីប្រកាសជូនដំណឹងពីការអញ្ជើញចូលរួមធ្វើការដេញថ្លៃផ្តល់សេវាខួងអណ្តូងស្នប់ចំនួន២៥អណ្តូង


អង្គការអភិវឌ្ឍន៍ និងភាពជាដៃគូ ក្នុងសកម្មភាព​(​ឌីភីអេ​)

សេចក្តីប្រកាសជូនដំណឹងពីការអញ្ជើញចូលរួមធ្វើការដេញថ្លៃផ្តល់សេវាខួងអណ្តូងស្នប់ចំនួន២៥អណ្តូង

អង្គការអភិវឌ្ឍន៍និងភាពជាដៃគូក្នុងសកម្មភាព (DPA) ដោយមានការឧបត្ថម្ភថវិកាពីក្រសួងសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍អាល្លឺម៉ង់ (BMZ)  តាមរយះអង្គការអង្គការយូហាន់នីធឺអន្តរជាតិ (JUH) បាននឹងកំពុង អនុវត្តគម្រោងការពង្រឹងប្រកបដោយនិរន្តរភាពនូវភាពធន់របស់គ្រួសារដែលងាយរងគ្រោះតាមសហគមន៍ជន បទ រចនាសម្ព័ន្ធការពារមូលដ្ឋាន និងយន្តការនានាដើម្បីកាត់បន្ថយផលប៉ះពាល់ដែលបណ្តាល​មកពីបម្រែបម្រួល អាកាសធាតុនៅខេត្តស្ទឹងត្រែង និងខេត្តរតនគីរី នៃព្រះរាជាណាចក្រកម្ពុជា។ ដើម្បីឆ្លើយ​តបទៅនឹងតម្រូវការ របស់សហគមន៍ ជនងាយនឹងរងគ្រោះក្នុងរដូវប្រាំង ឬ អំឡុងពេលមានគ្រោះ​រាំង​ស្ងួត អង្គការDPA កំពុងស្វែងរកក្រុមហ៊ុនអ្នកម៉ៅការ ដែល​មានសមត្ថភាពសម្រាប់ផ្តល់សេវាខួងអណ្តូងស្នប់យកទឹកប្រើប្រាស់​ចំនួន២៥អណ្តូងខួង (ខេត្តស្ទឹងត្រែងចំនួន១២ អណ្តូងស្នប់ និងខេត្តរតនគីរីចំនួន១៣អណ្តូងស្នប់) ដោយបំពាក់ដោយក្បាលស្នប់ឥណ្ឌាអាហ្រ្វីដេវ (Afridev) ចំនួន២២ អណ្តូង និងបំពាក់ដោយម៉ូទ័របូមទឹកចំនួន៣អណ្តូង។ ក្រុមហ៊ុនដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងបាន​ចុះ​ឈ្មោះ​ត្រឹមត្រូវ ត្រូវបានលើក​ទឹកចិត្ត​ឱ្យដាក់ពាក្យ​ស្នើសុំដេញថ្លៃ។ វិសាលភាពនៃការងារខួងអណ្តូងនឹងត្រូវ​បាន​ពិពណ៌នា​ដូច​ខាងក្រោម។ អ្នកម៉ៅការ​ដែលត្រូវ​បានជ្រើសរើស នឹងត្រូវអនុវត្តការងារខួងអណ្តូងនេះដោយមានការចូល​រួម​សង្កេត​​ពីបុគ្គលិកអង្គការ DPA ។

ពត៌មានទូទៅ

១. លក្ខខ័ណ្ឌក្នុងការជីកអណ្តូងខួងមានដូចជា៖

ល.រ ​​​បរិយាយសម្ភារៈ ចំនួន
ខួងអណ្តូងខ្នាតមធ្យមជំរៅចាប់ពី ៣៥ ទៅ ៩0 ម និង ដាក់ឫបំពាក់បំពង់ភីវីស៊ីដល់ជម្រៅខួង (បាតរណ្តៅ) ២៥ កន្លែង
 

មុខកាត់ខួងទំហំៈ១៧០មមសម្រាប់ស្រទាប់ដីនិងទំហំ១៤៥មមសម្រាប់ស្រទាប់ថ្ម ទំហំបំពង់ភីវីស៊ីៈ១១៤±០.៣០ កម្រាស់ៈ​៥.២±០.៣៥​

របឹងៈ៨.៥បា ហើយជាផលិតផលប្រទេសថៃ

២៥ កន្លែង
បរិមាណទឹក ឫធាទឹកៈ ចាប់ពី​ ២ម3/១ម៉ោងសម្រាប់បំពាក់ស្នប់ដៃ និង

៣ម3/១ម៉ោងឡើងទៅសម្រាប់អណ្តូងបំពាក់ម៉ូទ័រ ដោយមានបំពាក់សិនស័រការពារម៉ូទ័រពេលនីវូទឹកចុះផុតពីវា។

២២និង៣ កន្លែង
គ្រប់អណ្តូងត្រូវការក្លរ ដើម្បីសម្លាប់មេរោគ ២៥ កន្លែង
ពិនិត្យគុណភាពទឹកចំនួន១៣ប៉ារ៉ាមែត្រតាមស្តង់ដារបស់ក្រសួង

អភិវឌ្ឍន៍ជនបទ

២៥ កន្លែង
 

ប្រភេទស្នប់ដៃៈស្នប់អាហ្រ្វីដេវរបស់ឥណ្ឌាតាមស្តង់ដា(ជម្រៅតម្លើងប៉ុមស្នប់គឺតាមកម្រិតនីវូឌីណាមិចទឹកអណ្តូងនៃជំហានចុងក្រោយនៃការបូមតេស្តទឹក ២២កន្លែង
 

ប្រភេទម៉ូទ័រៈ ម៉ូទ័រត្រាំទឹករបស់អាឡឺម៉ង់ កម្លាំងពី ១ ទៅ ១,៥ សេស

ទុយោភីវីស៊ីទំហំៈ២៧មម (២៦±០.១៥​) កម្រាស់ៈ​២០±០.២០​(៨.៥ បា) ផលិតផលប្រទេសថៃ និងជម្រៅតម្លើងក្រោមនីវូឌីណាមិច

៣ កន្លែង
កម្រាលខឿនអណ្តូងៈ ប្រភេទបេតុងមានបណ្តោយ៣ម៉ែត្រ ទទឹង ៣ម៉ែត្រ បង្ហូរទឹកប្រវែង៣ម៉ែត្រ និងកម្រាស់២៥សម ក្រវាត់គែមខឿន និងជម្រាលសម្រាប់ជនពិការចូលយកទឹក ២៥កន្លែង
ស្លាកសំគាល់អណ្តូងៈទំហំបណ្តោយ១ម៉ែត្រ ទទឹង០.៦ម៉ែត្រ កម្ពស់ ១.៦ម៉ែត្រ ២៥កន្លែង
១០ សូមភ្ជាប់ជាមួយនូវរូបភាពគំនូសប្លង់អណ្តូងស្នប់

-ប្រើក្បាលស្នប់អាហ្រ្វីដេវរបស់ឥណ្ឌា (ចំនួន១គំនូសប្លង់)

– ប្រើម៉ូទ័រ​ (ចំនួន១គំនូសប្លង់)

-កម្រាលខឿនអណ្តូង   (ចំនួន១គំនូសប្លង់)

 

២. បទដ្ឋានបច្ចេកទេស និង សេចក្ដីលំអិតអំពីសំភារៈសំណង់

ដំណាក់កាល រៀបរាប់លម្អិត
ទំហំខួង និងប្រភេទក្បាលខួង ទំហំខួង និង ប្រភេទនៃក្បាលខួងៈ ក្បាលខួងស្រទាប់ដីទំហំៈ

១៧០-២០០មម​ ក្បាលខួងថ្មផុយនិងរឹងទំហំៈ១៦៥មម-១៤៥មម ។

បំពង់ភីវីស៊ីៈលាតនិងចម្រោះ (ហ្វីល) បំពង់ភីវីស៊ីលាត និងចម្រោះទំហំៈ ១១៤±០.៣០ កម្រាស់ៈ​៥.២±០.៣៥​ របឹងៈ៨.៥បា ហើយផលិតផលប្រទេសថៃ។ បំពង​ភីវីស៊ីចម្រោះត្រូវមានមុខកាត់ទទឹងចម្រោះចន្លោះពី ០.៣មម ទៅ ១.០មម។
ស្រទាប់គ្រួសចម្រោះ ការចាក់គ្រួសចម្រោះជុំវិញបំពង់ចម្រោះគឺត្រូវចាក់ឲ្យលើសពីកម្រិតបំពង់ចម្រោះបានយ៉ាងតិច៥ម៉ែត្រ។
ស្រទាប់អនាម័យទី១ ការការពារទឹកកខ្វក់ជ្រាបផ្នែកក្រោមៈ ដីឥដ្ឋលុញតូចៗប្រើសម្រាប់ភ្ជិតបន្តពីលើស្រ​ទាប់​​គ្រួសចម្រោះឲ្យបានកម្រាស់ ២ម៉ែត្រ។
ស្រទាប់ដីបំពេញជុំវិញចន្លោះបំពង់ និងអណ្តូង ដីប្រភេទលុបបំពេញ គឺសំណាកអាចម៍ដីខួង ឫដីល្បាយដីឥដ្ឋប្រើចាក់បំពេញចូលលើស្រទាប់ការពារទឹកកខ្វក់ទី១ និងទុកឲ្យសល់ជម្រៅ ៣ម៉ែត្រពីមាត់អណ្តូង។​ដើម្បីសម្រាប់ចាក់ស្រទាប់ការពារប្រភេទបាយ

អរស៊ីម៉ង់។

ស្រទាប់អនាម័យទី២ ការការពារទឹកកខ្វក់ជ្រាបផ្នែកខាងលើៈ បាយអរស៊ីម៉ង់ត៍ប្រើសម្រាប់ភ្ជិតតបន្ទាប់ស្រទាប់ដីបំពេញជុំវិញអណ្តូងកម្រាស់៣ម៉ែត្រពីមាត់អណ្តូង
ការសម្អាតអណ្តូង ការសម្អាតអណ្តូងៈប្រើវិធីសាស្ត្រ Airlift សម្អាតកំទេចកំទីតូចៗចេញពី

រណ្តៅអណ្តូង​រយៈពេល ១ម៉ោង និង វិធីសាស្ត្រ Air surging សម្អាតបំពង់ចម្រាះរយៈពេលយ៉ាងតិច១ម៉ោង​ ឬរហូតទឹកចេញពីប្រភពថ្លាល្អ។

ការបូមកំណត់រកបរិមាណទឹកតាមវិធីសាស្ត្រ​​ជំហានចុះ និងការវាស់កម្រិតទឹកឡើង វិធីសាស្ត្រនេះគឺ កំណត់កម្រិតនីវូទឹកស្រកចុះ យោងទៅនឹងបរិមាណទឹកបូមចេញក្នុងជំហាននីមួយៗដែលនឹងត្រូវវាស់កត់ត្រាកម្រិតចុះតាមរាល់នាទីបានកំណត់ក្នុងតារាងធ្វើបូមតេស្ត។ វិធីសាស្ត្រវិធីសាស្ត្រវាស់កម្រិតទឹកឡើងគឺបន្ទាប់ ការបូមធ្វើតេស្តជំហានចុះបញ្ចប់ភ្លាម ការវាស់កម្រិតទឹកឡើងត្រូវចាប់ផ្តើមជាបន្ទាន់ភ្លាមតាមរាល់នាទីបានកំណត់ដូចគ្នាដែរ។
ការយកសំណាក់ និងឮពិនិត្យគុណភាពទឹក ការយកសំណាក់ទឹកសម្រាប់ពិនិត្យក្នុងមន្ទីរពិសោធន៍គឺ បិរមាណទឹក ១លីត្រ ដោយប្រើដប់ទឹកសុទ្ធថ្មីមិនទាន់ប្រើ យកសំណាកទឹកពេលកំពង់បូមម៉ោងចុងក្រោយ និងទុកដាក់ក្នុងធុងឫកេសមានសីតុណ្ហភាពត្រជាក់ក្រោមសូន្យ។​
ព័ត៌មានអំពីរអណ្តូង អណ្តូងនីមួយៗត្រូវមានព័ត៌មានអំពីដំណើការនៃការខួង និងទិន្ន័យអណ្តូងនឹងត្រូវកត់ត្រាឲ្យត្រឹម​ត្រូវក្នុងឯកសារកត់ត្រាអណ្តូងទឹកថ្នាក់ជាតិរបស់ក្រសួងអភិវឌ្ឍន៍ជនបទ (National Well Logsheet)។

 

៣. ទឹកប្រើប្រាស់សំរាប់ការងារខួង

រាល់ការចំណាយលើការផ្គត់ផ្គង់ទឹកសំរាប់យកមកខួង គឺត្រូវទទួលខុសត្រូវទាំងស្រុង​ដោយអ្នកម៉ៅការ។ ទឹកដែលត្រូវយកមកប្រើសំរាប់ខួង និងផ្លុំសំអាតអណ្ដូងត្រូវតែស្អាតល្អ ហើយក៏ត្រូវមានការឯក​ភាពពី​ម្ចាស់គំរោងផងដែរ។  អ្នកម៉ៅការត្រូវស្វែងយល់ដោយខ្លួនឯងពី​លទ្ធភាពដែលអាចរកទឹកស្អាត​សំរាប់​ខួង​បាននៅកន្លែងដែលត្រូវអនុវត្ដការងារនោះ។

៤. ម៉ាស៊ីនខួង និងសំភារៈបរិក្ខារ

ម៉ាស៊ីនខួង ម៉ាស៊ីនខ្យល់ ម៉ាស៊ីនភ្លើង ឡានដឹក ដងខួង ក្បាលខួងគ្រប់ប្រភេទ ម៉ូទ័របូម ម៉ែត្រវាស់ទឹក និង សំភារៈបរិក្ខារផ្សេងទៀត ដែលត្រូវការសំរាប់ការងារខួងអណ្ដូងក្នុងដំណើរការខួង ទាំងរណ្តៅទឹក យកសំណាកដី ដាក់បំពាក់បំពង់ភីវីស៊ី ផ្លុំលាងសំអាត និងបូមធ្វើតេស្តទឹក វាស់កំពស់ឌីណា​មិក ការយកសំណាកទឹកសម្រាប់វិភាគគុណភាពទឹក និងសំរាប់ប្រតិបត្ដិការដ៏ទៃទៀតត្រូវបានរៀបចំឱ្យមានរួចជាមុនដោយអ្នកម៉ៅ​ការដើម្បី​ចៀស​វាងការយឺត​​យ៉ាវ។ ក្នុងករណី ម្ចាស់គម្រោងយល់ថាវាមិនគ្រប់គ្រាន់ រឺមិនសម​ស្រប​សំរាប់ការងា ម្ចាស់គម្រោងមានសិទ្ធិបញ្ជាឱ្យអ្នកម៉ៅការដកចេញ រឺជំនួសថ្មីវិញនូវរាល់ម៉ាស៊ីនខួង និង​សំភារៈ​​បរិក្ខារទាំងនោះ។

អ្នកម៉ៅការ​​ជា​អ្នក​សំរេចចិត្ដលើចំនួនម៉ាស៊ីនខួងដែលត្រូវប្រើប្រាស់​ដោយយោងទៅតាមផែនការការ​ងារ​​​របស់កម្ម​វិធី និង កំណត់ចំនួនអណ្តូងខួងសំរាប់ម៉ាស៊ីនខួងមួយនីមួយៗ​ទៅតាមការរៀបចំរបស់អ្នកម៉ៅការ។ អ្នកម៉ៅការត្រូវតែ​មានម៉ាស៊ីនខួង និងបរិក្ខាផ្សេងៗទៀតគ្រប់គ្រាន់ និងសមត្ថភាពសំរាប់ធ្វើការខួងទាំងតំបន់ដី និងថ្មតាមលក្ខណៈរបច្ចេកទេស។

៥. វិធីសាស្ដ្រខួង

វិធីសាស្ដ្រខួងដែលត្រូវអនុវត្តគឺ  “ខួងបង្វិលសម្រាប់ស្រទាប់ដីឫថ្មផុយ” និង “ខួងលើកទំលាក់ ឫបុកសម្រាប់ថ្មផុយនិងរឹង” ។ ចំពោះវិធីសាស្ដ្រផ្សេងទៀតដែលមិនបង្កនិងប៉ះពាល់ដល់ភាពជំរាបរបស់ស្រទាប់ទឹក (Aquifers) នឹងអាចត្រូវបានជ្រើសរើសយកមកប្រើផងដែរ។

ការប្រើប្រាស់វិធីសាស្ដ្រ ខួងបង្វិលជាមួយ “ទឹក” អ្នកម៉ៅការត្រូវប្រើប្រាស់ប្រភេទម្សៅប៉ូលីមែរតាមវិធីលាយជាមួយទឹក ឫដីឥដ្ឋម៉ត់ដើម្បីវាទៅជាជាវត្ថុខាប់ជំនួយដល់ការខួង និងដើម្បីការពារបាក់ដី តែត្រូវមានការយល់ព្រមពីម្ចាស់គម្រោង ឫអ្នកត្រួត​​​​​ពិនិត្យបច្ចេកទេស។ ការប្រើប្រាស់​ម៉្សៅ  Bentonite (បង់តាណៃ) ត្រូវបានហាមឃាត់ដាច់ខាត។

ការប្រើប្រាស់វិធីសាស្ដ្រ ខួងលើកទំលាក់ ឫបុកសម្រាប់ថ្មផុយនិងរឹង សម្ពាធខ្យល់ និងទឹកត្រូវបានប្រើជាមួយគា្ននៅពេលខួងក្នុងស្រទាប់ថ្មសុទ្ធឫថ្មស្ងួតដើម្បីជួយសម្រួលដល់ក្បាលខួង និងងាយស្រួលការឡើងកម្រេច​អាចដ៍ដី។

៦. ការការពារបរិស្ថាននៅទីតាំងអណ្ដូង

ដើម្បីចៀសវាងការប៉ះពាល់ដល់បរិស្ថាន អ្នកម៉ៅការត្រូវមានការប្រុងប្រយ័ត្នក្នុងការប្រើប្រាស់ និងផ្ទុកនូវសារធាតុសំរួលការខួង ប្រេងម៉ាស៊ីន ខ្លាញ់គោ និង ប្រេងឥន្ធនៈនៅទីតាំងអណ្ដូងឲ្យបានត្រឹមត្រូវ ។ ដើម្បីជៀសវាងនូវការ​ប៉ះពាល់​ដល់ទ្រព្យសម្បត្ដិឯកជន រឺសាធារណៈ និងសុវត្ថិភាពការងារ អ្នកម៉ៅការត្រូវ​ព័ទ្ធទីតាំងការងារ ដើម្បីការពារក្មេងៗ អ្នកក្រៅពីក្រុមការងារចូលក្នុងកន្លែងការងារ។ សម្រាម សារធាតុសំណល់មានជាតិពុល អាចម៍ដីខួង ទឹកសំណល់ ទឹកបូមចេញពីអណ្តូងពេលបូមធ្វើតេស្តត្រូវបង្ហូរឲ្យផុតទីទាំងអណ្តូង និងផ្ទះអ្នកភូមិ ទុកដាក់ និងសម្អាតចេញពីកន្លែងការងារឲ្យបានស្អាតល្អជាខាច់ខាតតាមការណែនាំពីអ្នកត្រួត​ពិនិត្យបច្ចេកទេស។

៧. ជំរៅ និងអង្កត់ផ្ចិតរណ្ដៅខួង

អាស្រ័យទៅតាមស្ថានភាពភូមិសាស្ដ្រខុសៗគ្នា ជម្រៅខួងត្រូវកំណត់តាមស្រទាប់ទឹកក្រោមដីដែលមាន​សុវត្ថិភាពប្រើប្រាស់ចាប់ពីជម្រៅ ៣៥ម ចុះក្រោម និងក្នុងករណីអណ្តូងមានបរិមាណទឹកគ្រប់គ្រាន់តាមលក្ខខណ្ឌ ១.៥ ម៉ែត្រគូបក្នុងមួយម៉ោងតាមលទ្ធផលនៃការបូមធ្វើតេស្តក្នុងរយៈ ៦ម៉ោង នេះចំពោះអណ្តូង  បំ​​ពាក់ស្នប់ដៃប្រភេទអាហ្វីដេវរបស់ប្រទេសឥណ្ឌា តែចំពោះអណ្តូងបំពាក់ម៉ូទ័រកំលាំង ១ សេស ទៅ ១.៥ សេស អណ្តូងនោះត្រូវមានបរិមាណទឹកយ៉ាងតិច ២.៥ម៉ែត្រគូប ក្នុងមួយម៉ោងឡើងទៅ សម្រាប់តាមលក្ខខណ្ឌ នៃការបូមធ្វើតេស្តក្នុងរយៈ៦ម៉ោងដូចគ្នា។ ចំពោះទំហំអណ្តូងខួង សម្រាប់ស្រទាប់ដីគឺត្រូវមានអង្កាត់ផ្ចិត ១៧៥មម ទៅ ២០០មម​ តែចំពោះអណ្តូងខួងសម្រាប់ស្រទាប់ថ្មគឺត្រូវមានអង្កត់ផ្ចិត ១៦០មម ឫ ១៤៥មម ទៅតាមបច្ចេកទេសដាក់បំពង់ការពារស្រទាប់ដីខាងលើ ​(បំពង់ស្លង់) ដើម្បីវាយ​(ខួង)ចូលក្នុងស្រទាប់ថ្មយកទឹក ហើយបំពង់ស្លង់អាចដកចេញបានពេលដាក់បញ្ចុះបំពង់ភីវីស៊ីលាត និងចម្រោះ១០០មម រួចរាល់។

៨. ការប៉ាន់ស្មានធារទឹកក្នុងពេលកំពុងខួង

ការប៉ាន់ស្មានធារទឹកអណ្តូងមានពីររៀបគឺ អណ្តូងខួងយកទឹកក្នុងស្រទាប់ដី និងអណ្តូងខួងយកទឹកក្នុងស្រទាប់ថ្ម ១) ជាទូទៅការប៉ាន់ស្មាននេះគឺធ្វើនៅពេលសកម្មភាពផ្លុំសម្អាតអណ្តូងក្រោយពីបានខួងដាក់បំពង់ភីវីស៊ី គ្រួសចម្រោះរួចរាល់ជាដើមក្នុងរយៈពេលមួយម៉ោង ទៅពីរម៉ោងឫលើសពីនេះតាមស្ថានភាពទឹកចេញមកថ្លាល្អ និង ២)ដោយឡែកចំពោះអណ្តូងខួងយកទឹកក្នុងស្រទាប់ថ្មគេអាចប៉ាន់ស្មានបាននៅពេលកំពុងខួង។ ដូច្នេះអ្នកខួងត្រូវធ្វើការវាស់បរិមាណ​ទឹកពេលខួងដល់ស្រទាប់ទឹកនីមួយៗតាមរយៈបច្ចេកទេសបង្ហើបខ្យល់សម្អាតកម្ទេចថ្ម និងតម្លើងខ្យល់រយៈ១០​ ទៅ ១៥ នាទី បន្ទាប់មកត្រួវរៀប​ចំវាស់តាមបច្ចេកទេសធម្មតាដើម្បីស្មានបរិមាណទឺកចេញពីអណ្តូងមុនខួងបន្ត។ លទ្ធផលវាស់ស្មានធាទឹកក្នុងលេខ (១) នឹងត្រូវកត់ត្រាទុកក្នុងឯកសារកត់ត្រាអណ្តូងទឹកថ្នាក់ជាតិ។

៩.​ ការដាក់បំពង់ និងបំពង់ចម្រោះ

ប្រភេទបំពង់ PVC លាត និង PVCចម្រោះ ត្រូវអនុវត្ដតាមការណែនាំរបស់ម្ចា​ស់គម្រោង។ បំពង់​ PVC លាត និង PVC ចម្រោះ ត្រូវមានទំហំអង្កត់ផ្ចិតខាងក្នុងស្មើនឹង ១០០មម កម្រាស់ ១១៤±០.៣០  និងកំលាំងរបឹងស្មើនឹង ៨.៥ ​bars និងមានស្តង់ដាប្រវែង ៤ម ។ បំពង់ PVC លាត និងចម្រោះប្រភេទខ្សែខ្ចៅ (ធ្មេញ) ឫ តំណស៊ក (សុង) ត្រូវអនុញ្ញាតឲ្យប្រើប្រាស់ តែចំពោះបំពង់ PVC តំណរស៊ក ត្រូវតភ្ជាប់ដោយប្រើកាវបន្ថែមហើយមិនអាចឱ្យទឹកជ្រាបចូលបានជាដាច់ខាត។ បំពង់ PVC ចម្រោះជាបំពង់ PVC ដែលផលិតចេញពីរោងចក្រមានមុខកាត់ទទឹងចម្រោះចន្លោះពី ០.៣មម ទៅ ១.០មម និងមានចំនួន ៦ ប្រឡោះយ៉ាងតិចក្នុង​មួយជុំ​បំពង់ដែលត្រូវកំណត់សម្រាប់ប្រើប្រាស តែមិនអនុញ្ញាតអោយប្រើបំពង់ចម្រោះដែលអារដោយដៃជាដាច់ខាត។

ការដាក់បញ្ចុះឫតម្លើងបំពង់ចម្រោះឲ្យបានត្រឹមត្រូវ និងបានបរិមាណទឹកល្អ ឫមិនបាត់បង់ទឹកច្រើនត្រូវអនុវត្តតាមសំណាកដីដែលបានកត់ត្រាទុក(ពិនិត្យសំណាកដី)​និងបទពិសោធន៍អ្នកខួង។ ក្រោយ​​​ពីបានគ្រោងកំណត់រកជម្រៅឫកម្រាស់ប្រភពទឹករួច ចំនួនឫប្រវែងបំពង់ចម្រោះត្រូវបានការកំណត់។

តាមករណីខាងលើ ប្រវែងបំពង់ចម្រោះដែលត្រូវដាក់ក្នុងអណ្ដូងនីមួយៗជាមធ្យមគួរដាក់ឲ្យបានចំនួនពីរដើម ឫ៨ម៉ែត្រយ៉ាងតិច។​ ម៉្យាងវិញទៀត ប្រវែងបំពង់ចម្រោះដែលដាក់ចូលក្នុងអណ្តូងនីមួយៗគឺ យោង​ទៅ​តាមកម្រាស់ប្រភពទឹក ដែលបានគ្រោងតាមសំណាកដីនៃអណ្តូងនិមួយៗ (ចំចំណុច​ដែល​ចេញ​ទឹក ឫស្រទាប់អាគ្វីហ្វ័រដែលផ្ដល់ទឹក)។ បំពង់ចម្រោះត្រូវស្ថិតនៅចំណុចទឹកចេញ និងភ្ជាប់​បំពង់​បណ្ដែត​នៅខាងបាតអណ្ដូងដែលមានប្រវែង​២ម ហើយមានឆ្នុកបិទជិត។

១០.គ្រួសចម្រោះ

គ្រួសចម្រោះត្រូវតែមានទំរង់មូលល្អ លាងស្អាត និង រឹងល្អទោះបីជាត្រូវទឹករឺស្ងួតក៏ដោយ។ ក្នុងរបាយ​របស់​គ្រួសចម្រោះដែលមានអង្កត់ផ្ចឹតតូចជាង ២មម មិនត្រូវមានលើសពី ១០% ទេ ។ ដូចគ្នាដែរចំពោះ​គ្រួសចំរោះដែលមានអង្កត់ផ្ចិតធំជាង 4មម គឺមិនត្រូវមានលើសពី ១០% ដែរ ។ នៅពេលដែល​គ្រួសចម្រោះ​ត្រូវយកទៅលាងសំអាត ទឹកដែលលាងសំអាតរួចមិនត្រូវល្អក់ទេ។ ត្រូវ​ចាក់រោយគ្រួសចម្រោះបំពេញ​ឱ្យ​បានយ៉ាងតិចកំពស់ ៥ម ចាប់ពីផ្នែកខាងលើ នៃបំពង់ចម្រោះ ហើយ​ដំណើរការនៃការ​ចាក់បំពេញ​ត្រូវ​ប្រព្រឹត្តិទៅគ្មានដាច់រហូតដល់កំរិតមួយនៃតំរូវការ ។ អ្នក​ម៉ៅការ​ត្រូវខិតខំប្រឹងប្រែងធ្វើយ៉ាងណាដើម្បីអោយ​ស្រទាប់​​​គ្រួសស្រោបជុំវិញបំពង់ចម្រោះហើយមានល្បាយស្មើគ្នា។

១១.  ចំពោះអណ្ដូងខួងប៉ះថ្ម

សំរាប់ស្រទាប់ថ្ម ត្រូវដាក់បំពង់ចម្រោះ និងគ្រួសចម្រោះរហូតដល់បាតអណ្ដូង មិនត្រូវបញ្ចុះ    ​បំពង់ភីវីស៊ីតែក្នុង​ស្រទាប់​ដីខាងលើ រួចហើយយកថ្មធ្វើជាជញ្ជាំងរណ្ដៅនោះទេ។ ជញ្ជាំងរណ្ដៅថ្មត្រូវដាក់​បំពង់​ភីវីស៊ីទំហំ ១០០ មម ចូល។ ជាទូទៅប្រភេទអណ្តូងយកទឹកស្រទាប់ក្នុងថ្ម ក៏ដូចប្រភេទអណ្តូងយកទឹកក្នុងស្រទាប់ដីដែរ ដើម្បីជៀសវាងមានបញ្ហាក្នុងរយៈពេលប្រើប្រាស់យូរឆ្នាំ និងគុណភាពទឹក ការដាក់បំពង់ភីវីស៊ីដល់បាតអណ្តូងត្រូវតែអនុវត្ត ប៉ុន្តែបំពង់ការពារដីបាក់ (បំពង់ស្លង់) ចាំបាច់ត្រូវដកចេញពីអណ្តូងខួងចំពោះអណ្តូងដែលត្រូវតម្លើងស្នប់ដៃប្រភេទអាហ្វីដេវ។

១២.  ការបំពេញនិងការភ្ជឹតរណ្ដៅខួងដើម្បីការពារអនាម័យ

ត្រូវចាក់បំពេញដោយស៊ីម៉ង់ត៍ជំរៅ ៣ម ផ្នែកខាងលើនៃរណ្ដៅខួង និង ចំពោះស្រទាប់ដី ចនោ្លះរវាង​ជញ្ជាំង​ខួងនិងបំពង់អណ្ដូង ត្រូវបំពេញភ្ជឹតដោយដីឥដ្ឋសុទ្ធលុញតូចៗ កំពស់៥ម ចាប់ពីផ្នែកខាងលើនៃស្រទាប់​គ្រួស​ចម្រោះ។ បន្ទាប់ពីបំពេញដីឥដ្ឋសុទ្ធលុញតូចៗ ត្រូវបំពេញដោយដីល្បាយ រឺអាចម៍ដីខួង ដែលបានពីការខួងបន្ដរហូតដល់ត្រឹម​កំពស់យ៉ាងតិច៣មពីផ្ទៃដីខាងលើ។

១៣.  ការផ្លុំសំអាត រណ្ដៅខួង

ការផ្លុំសំអាតត្រូវធ្វើឡើង បន្ទាប់ពីការបំពេញ និងការភ្ជឹតរណ្ដៅខួងដើម្បីការពារអនាម័យចប់សព្វគ្រប់ ការសម្អាតតាមវិធីសាស្ត្រ ១) Airlift គឺសម្អាតកំទេចកំទីតូចៗចេញពីរណ្តៅអណ្តូង​រយៈពេល ១ម៉ោង ២) វិធីសាស្ត្រ Air surging សម្អាតបំពង់ចម្រាះរយៈពេលយ៉ាងតិច១ម៉ោង​ ឫរហូតទឹកចេញពីប្រភពទឹកថ្លាល្អ។

 

១៤. ការបូមវាស់កំពស់ឌីណាមិក

ការបូមកំណត់រកបរិមាណទឹក និងកម្រិតទឹកចុះតាមវិធីសាស្ត្រតេស្ត​​ជំហានចុះ និងការវាស់កម្រិតទឹកឡើងវិញ។

វិធីសាស្ត្រតេស្តជំហានចុះនេះគឺ កំណត់កម្រិតនីវូទឹកស្រកចុះ យោងទៅនឹងបរិមាណទឹកបូមចេញក្នុងជំហាននីមួយៗ គឺ ជំហាន​ ទី១ កំណត់ ៨០០លីត្រ/១ម៉ោង ជំហានទី២ កំណត់ ១៣០០លីត្រ/១ម៉ោង និងជំហានទី ៣កំណត់តាមកំលាំងម៉ូទរ័ដោយបើកក្បាលរ៉ូប៊ីនេឲ្យអស់។ ក្នុងជំហាននីមួយៗ វានឹងត្រូវវាស់កត់ត្រាកម្រិតចុះតាមរាល់នាទីបានកំណត់ដូចតទៅៈ ចាប់ផ្តើមវាស់ ១នាទីម្តងៗ នៃរយៈពេល ១០នាទី ៥នាទីម្តងៗ នៃរយៈពេល ២០នាទី និង ១០នាទីម្តងៗ នៃរយៈពេល ៣០ នាទីសម្រាប់ជំហាននីមួយៗ ដែលមានរយៈពេលសរុបទាំងបីជំហានមាន ៣ម៉ោង។ មុនចាប់ផ្តើមបូមជំហានទី ១ ​ សំខាន់បំផុតត្រូវវាស់ និងកត់ត្រានីវូទឹកអណ្តូងដែលជានីវូដើមជាមុនសិន។

វិធីសាស្ត្រវាស់កម្រិតទឹកឡើងគឺ ធ្វើបន្ទាប់ពីការបូមធ្វើតេស្តជំហានចុះបញ្ចប់ភ្លាម ការវាស់កម្រិតទឹកឡើងត្រូវចាប់ផ្តើមជាបន្ទាន់ភ្លាមតាមរាល់នាទីបានកំណត់ដូចគ្នានឹងជំហានចុះដែរ ចាប់ផ្តើមវាស់ ១នាទីម្តងៗ នៃរយៈពេល ១០នាទី ៥នាទីម្តងៗ នៃរយៈពេល ២០នាទី និង ១០នាទីម្តងៗ នៃរយៈពេល ៣០ នាទី និង ៣០ នាទីម្តងៗ នៃរយៈពេល ១ម៉ោង។​ សរុបរយៈពេលវាស់កម្រិតឡើងនេះគឺ ចំនួន ២ម៉ោង។

មុនការបូមធ្វើតេស្តនេះត្រូវរៀបចំគ្រឿងឧបករណ៍ និងសម្ភារៈឲ្យបានគ្រប់គ្រាន់តាមលក្ខខណ្ឌសម្រាប់ធ្វើការបូមតេស្តដូចជា ម៉ាស៊ីនភ្លើង (ភ្លើងអគ្គិសនី) ខ្សែភ្លើង ហ្វីភ្លើង ម៉ូទ័រជាមួយបំពង់ភីវីស៊ី ខ្សែម៉ូទ័រ ម៉ែត្រវាស់ទឹក តារាងឫទម្រង់កត់ត្រាទិន្ន័យបរិមាណទឹក និងកម្រិតទឹកចុះ ម៉ោង តុកៅអី និងប៊ិចខ្មៅដៃជាដើម។

 

១៥. ការគ្របរណ្ដៅខួង

អ្នកម៉ៅការត្រូវទទួលខុសត្រូវចំពោះវត្ថុផ្សេងៗដែល អាចធ្លាក់ចូលទៅក្នុងរណ្ដៅខួង ដែលបណ្ដាលឱ្យប៉ះពាល់ដល់គុណភាព និងបរិមាណទឹក ក្នុងកំឡុងពេលខួង និង មុនពេលដែល​អណ្ដូងត្រូវបានធ្វើការទទួល​សា្គល់ដោយតំណាងអ្នកត្រួតពិនិត្យ រឺនិយោជក។ បន្ទាប់ពីការខួង​ រាល់អណ្ដូងដែលមិនមានទឹក​ត្រូវទំលាក់​ដី​បំពេញវិញហើយអណ្ដូងមានទឹកត្រូវចុកឆ្នុករឺគ្របនឹង​គំរបឱ្យជិតល្អ។

១៦. ព័ត៌មានអណ្តូង

ព័ត៌មាន និងទិន្ន័យអណ្តូងនីមួយៗត្រូវតែកត់ត្រាក្នុងឯកសារកត់ត្រាអណ្តូងទឹកថ្នាក់ជាតិ និងជាតារាង​ ​   អិចសែលព្រមទាំងមានរបាយការណ៍សកម្មភាពការងារអនុវត្តន៍គម្រោងនេះសម្រាប់ផ្ញើជូនម្ចាស់គម្រោងឲ្យ​បាន​​គ្រប់គ្រាន់ និងត្រឹមត្រូវ។

សំគាល់

1/ រាល់ការខួងអណ្តូងត្រូវបំពេញតាមលក្ខខណ្ឌដូចមានចែងខាងលើ។

2/​ការខួងអណ្តូងទីតាំងទី១ក្នុងករណីពុំមានទឹក ឬទឹកមិនគ្រប់គ្រាន់តាមលក្ខខណ្ឌ អ្នកម៉ៅការត្រូវខួងទីតាំងទី២ ដោយមិនគិតប្រាក់ ក្នុងករណីរណ្តៅទី២អត់ចេញទឹក តែត្រូវខួងទីតាំងទី៣ទៀត បើវាមិនមានទឹកទៀត អង្គការឌីភីអេចេញប្រាក់សម្រាប់តែថ្លៃប្រេងខួងសម្រាប់អណ្តូងទី៣តែប៉ុណ្ណោះ ។

3/ ទុយោត្រូវដាក់អោយដល់ជំរៅដែលបានខួង។

4/ អ្នកម៉ៅការត្រូវផ្លុំលាងសម្អាតមាត់អណ្តូងអោយបានស្អាតហើយតំឡើងក្បាលស្នប់អាហ្រ្វីដេវមាត់​​អណ្តូងភ្ចាប់ជាមួយទុយោចំពោះអណ្តូងចំនួន២២។

5/អ្នកម៉ៅការត្រូវផ្លុំលាងសម្អាតមាត់អណ្តូងអោយបានស្អាតហើយតំឡើងម៉ូទ័រភ្ជាប់ទុយោមកដល់មាត់​​អណ្តូងចំពោះអណ្តូងចំនួន៣។

6/​អ្នកម៉ៅការខួងអណ្តូងមិនបានចុះបញ្ចីការច្បាស់លាស់ជាមួយមន្ទីរឬក្រសួងដែលពាក់ព័ន្ធ  អង្គការឌីភីអេតម្រូវអោយបង់ពន្ធជូនរដ្ឋ១០% ទៅតាមច្បាប់រាជរដ្ឋាភិបាលកម្ពុជា។

7/ តំលៃដែលបានដាក់ហើយមិនអនុញ្ញាតអោយធ្វើការកែប្រែឡើយ។

១៦. ទីតាំងដែលត្រូវខួងអណ្តូង

អ្នកម៉ៅការត្រូវខួងនៅចំទីតាំង ដែលបានកំណត់ដោយម្ចាស់គម្រោងដោយគ្មានការផ្លាស់​ប្ដូរឡើយ។ អ្នក​ម៉ៅការត្រូវរាប់បញ្ចូលក្នុងតំលៃចំណាយរបស់គេផងដែរសំរាប់លក្ខ័ខ័ណ្ឌលំបាក​នៃស្ថានភាពទីតាំង និង​ប្រភេទដីដែលអាចជួបប្រទះ។ នៅរាល់ពេលបញ្ចប់ការងារខួង អ្នកម៉ៅ​ការត្រូវធ្វើការសំអាតនូវកំទេច​កំទីដែលសេសសល់ដូចជា កាកសំណល់ សារធាតុកខ្វក់ និងលុប​រណ្ដៅ​ផ្ទុកទឹកសំរាប់ខួងក្នុងកំរិត​មួយ​ដែលម្ចាស់គម្រោងឯកភាព។

No ឈ្មោះភូមិសម្រាប់ខួងអណ្តូង ឈ្មោះឃុំសម្រាប់

ខួងអណ្តូង

ឈ្មោះស្រុកសម្រាប់

ខួងអណ្តូង

ឈ្មោះខេត្តសម្រាប់

ខួងអណ្តូង

ចម្ងាយពីទីរួមខេត្តទៅភូមិនីមួយៗ

 

ប្រភេទអណ្តូង
1 វាលពោធិ៍ អន្លង់ភេ ថាឡាបវិវ៉ាត់ ស្ទឹងត្រែង ៥០ ​គីឡូម៉ែត្រ ប្រើក្បាលស្នប់អាហ្រ្វីដេវ​
2 ផ្អាវ អន្លង់ភេ ថាឡាបវិវ៉ាត់ ស្ទឹងត្រែង ៦០ គីឡូម៉ែត្រ ប្រើក្បាលស្នប់អាហ្រ្វីដេវ​
3 កាំងក្ងោក កាំងចាម ថាឡាបវិវ៉ាត់ ស្ទឹងត្រែង ៤៥ គីឡូម៉ែត្រ ប្រើក្បាលស្នប់អាហ្រ្វីដេវ​
4 មន អន្លង់ជ្រៃ ថាឡាបវិវ៉ាត់ ស្ទឹងត្រែង ៤៥ គីឡូម៉ែត្រ ប្រើក្បាលស្នប់អាហ្រ្វីដេវ​
5 អន្លង់ស្អំ អន្លង់ជ្រៃ ថាឡាបវិវ៉ាត់ ស្ទឹងត្រែង ៤០ គីឡូម៉ែត្រ ប្រើក្បាលស្នប់អាហ្រ្វីដេវ​
6 ពងទឹក អូររៃ ថាឡាបវិវ៉ាត់ ស្ទឹងត្រែង ២០ គីឡូម៉ែត្រ ប្រើក្បាលស្នប់អាហ្រ្វីដេវ​
7 អន្លង់ស្វាយ អូររៃ ថាឡាបវិវ៉ាត់ ស្ទឹងត្រែង ២០ គីឡូម៉ែត្រ ប្រើក្បាលស្នប់អាហ្រ្វីដេវ​
8 អូររៃ អូររៃ ថាឡាបវិវ៉ាត់ ស្ទឹងត្រែង ១៥ គីឡូម៉ែត្រ ប្រើក្បាលស្នប់អាហ្រ្វីដេវ​
9 ស្រែឬស្សី ស្រែឬស្សី ថាឡាបវិវ៉ាត់ ស្ទឹងត្រែង ២០ គីឡូម៉ែត្រ ប្រើក្បាលស្នប់អាហ្រ្វីដេវ​
10 គិរីសុខសាន្ត អន្លង់ ថាឡាបវិវ៉ា ស្ទឹងត្រែង ៥៥ គីឡូម៉ែត្រ ប្រើក្បាលស្នប់អាហ្រ្វីដេវ​
11 រុន (Run) ចំការលើ ថាឡាបវិវ៉ា ស្ទឹងត្រែង ៥០ គីឡូម៉ែត្រ ប្រើក្បាលស្នប់អាហ្រ្វីដេវ​
12 គិរីសុខសាន្ត អន្លង់ជ្រៃ ថាឡាបវិវ៉ាត់ ស្ទឹងត្រែង ៥៥ គីឡូម៉ែត្រ ប្រើម៉ូទ័រសម្រាប់បូម​ទឹក
13 ថ្មី សេដា លំផាត់ រតនគិរី​ 75 គីឡូម៉ែត្រ ប្រើក្បាលស្នប់អាហ្រ្វីដេវ​
14 ណងហៃ សេដា លំផាត់ រតនគិរី​ 58​គីឡូម៉ែត្រ ប្រើក្បាលស្នប់អាហ្រ្វីដេវ​
15 ភូមិ៣ ត្រពាំងក្រហម កូនមុំ រតនគិរី​ 52 គីឡូម៉ែត្រ ប្រើក្បាលស្នប់អាហ្រ្វីដេវ​
16 ភូមិ២ ត្រពាំងក្រហម កូនមុំ រតនគិរី​ 42 គីឡូម៉ែត្រ ប្រើក្បាលស្នប់អាហ្រ្វីដេវ
17 ភូមិ១ ស្រែអង្គ្រង កូនមុំ រតនគិរី​ 51 គីឡូម៉ែត្រ ប្រើក្បាលស្នប់អាហ្រ្វីដេវ​
18 កាម៉ែន សាមគ្គី អូរជុំ រតនគិរី​ 31 គីឡូម៉ែត្រ ប្រើក្បាលស្នប់អាហ្រ្វីដេវ
19 បរញ៉ុក សាមគ្គី អូរជុំ រតនគិរី​ 22 គីឡូម៉ែត្រ ប្រើក្បាលស្នប់អាហ្រ្វីដេវ​
20 សោមកានិញ សោមធំ អូរយ៉ាដាវ រតនគិរី​ 56 គីឡូម៉ែត្រ ប្រើក្បាលស្នប់អាហ្រ្វីដេវ​
21 សោមគល់ សោមធំ អូរយ៉ាដាវ រតនគិរី​ 58​ គីឡូម៉ែត្រ ប្រើក្បាលស្នប់អាហ្រ្វីដេវ​
22 សោមត្រកថ្មី សោមធំ អូរយ៉ាដាវ រតនគិរី​ 64 គីឡូម៉ែត្រ ប្រើក្បាលស្នប់អាហ្រ្វីដេវ​
23 តាំងសេ ញ៉ាង អណ្តូងមាស​ រតនគិរី​ 109គីឡូម៉ែត្រ ប្រើក្បាលស្នប់អាហ្រ្វីដេវ​
24 ស្រែម៉ឺនថាំង២ តឺន កូនមុំ រតនគិរី 22 គីឡូម៉ែត្រ ប្រើម៉ូទ័រសម្រាប់បូមទឹក
25 ឡាអិន តឺន កូនមុំ រតនគិរី 30 គីឡូម៉ែត្រ ប្រើម៉ូទ័រសម្រាប់បូម​ទឹក

១៧.ការទូទាត់

មាន៤ដំណាក់កាល ដឹកគ្រឿងចក្រដល់ទីតាំង និងចាប់ផ្តើមខួងអណ្តូង អង្គការឌីភីអេនឹងទូរទាត់ទឹកប្រាក់ចំនួន២០%នៃចំនួនទឹកប្រាក់សរុប  បន្ទាប់ពីខួងអណ្តូងនិងបំពាក់ក្បាលស្នប់អាហ្រ្វីដេវចំនួន២៣អណ្តូងស្នប់  និងបំពាក់ម៉ូទ័រពី ១ ទៅ ១,៥ សេស ចំនួន៣អណ្តូងស្នប់រួចហើយ អង្គការឌីភីអេនឹងទូរទាត់ទឹកប្រាក់ចំនួន៣០%នៃចំនួនទឹកប្រាក់សរុប  ហើយបន្ទាប់ពីចាក់បេតុងមានប្រវែង៣ម៉ែត្រ គុណ ៣ម៉ែត្រជុំវិញអណ្តូង និងមានកន្លែងបង្ហូរទឹកប្រវែង៣ម៉ែត្រ ដាក់ផ្លាកនៅតាមអណ្តូងនិមួយៗរួច  ហើយ បុគ្គលិករឺអ្នកបច្ចេកទេសបានត្រួតពិនិត្យឃើញថាការសាងសង់ខួងអណ្តូងស្នប់ទាំង២៥រួចចប់ជាស្ថាពរ១០០%តាមកិច្ចសន្យា អង្គការឌីភីអេនឹងទូរទាត់ទឹកប្រាក់ចំនួន៤០% នៃចំនួនទឹកប្រាក់សរុប ទៅអោយអ្នកម៉ៅការខួងអណ្តូង  អង្គការឌីភីអេនឹងទូរទាត់ទឹកប្រាក់នៅសល់១០%ចុងក្រោយរយះពេល៤ខែបន្ទាប់ ក្រោយពីឃើញថា         អណ្តូងទាំង២៥អណ្តូងមានទឹកគ្រប់គា្រន់សម្រាប់អោយប្រជាពលរដ្ឋប្រើប្រាស់(អំឡុងខែមេសាឆ្នាំ២០២៥)។

១៨.ទម្រង់តារាងតម្លៃសម្រាប់ដាក់ដេញថ្លៃ (សូមអ្នកម៉ៅការខួងអណ្តូងយកគំរូតារាងតម្លៃប្រើប្រាស់សម្រាប់សំណើដេញថ្លៃ)

ល.រ ការពិពណ៌នា ឯកតា បរិមាណ តម្លៃសម្ភារៈ សរុប កំណត់សំគាល់
ពិពណ៌នាលំអិតពីសម្ភារៈសាងសង់ខួងអណ្តូងស្នប់ប្រើក្បាលស្នប់អាហ្រ្វីដេវ​ អណ្តូង ២២ តំលៃមិនប្រែប្រួល
ពិពណ៌នាលំអិតពីសម្ភារៈសាងសង់ខួងអណ្តូងស្នប់

អណ្តូងស្នប់ប្រើម៉ូទ័រសម្រាប់បូម​ទឹក

អណ្តូង តំលៃមិនប្រែប្រួល
ពិពណ៌នាលំអិតពីសម្ភារៈសាងសង់ចាក់បេតុងមានប្រវែង៣ម៉ែត្រ គុណ ៣ម៉ែត្រជុំវិញអណ្តូង និងមានកន្លែងបង្ហូរទឹកប្រវែង៣ម៉ែត្រ អណ្តូង ២៥ តំលៃមិនប្រែប្រួល
តម្លៃសេវាពលកម្ម អណ្តូង ២៥ តំលៃមិនប្រែប្រួល
សរុប

សូមបញ្ជាក់

ពត៌មានបន្ថែម​ សូមទំនាក់ទំនងមកអង្កការឌីភីអេ ដែលមានអាស័យដ្ឋានភូមិ ផ្ទះលេខ០៣ ​ផ្លូវលេខ៣២៣  សង្កាត់បឹងកក់ទី២  ខ័ណ្ឌទូលគោក  រាជធានីភ្នំពេញឬតាមរយៈលេខទូរសព័្ទ ០២៣​៨៨៣​៦៦៥/០១២ ៦៣៣ ០២២  ឬតាមរយៈEmail: sok.sinuon@dpacam.org

ថ្ងៃច័ន្ទ ១០រោច ខែ​កត្តិក ឆ្នាំរោង ឆស័ក​ ព.ស.២៥៦៨

រាជធានីភ្នំពេញ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤

​ផ្នែកលទ្ធកម្ម និងរដ្ឋបាល

អង្គការអភិវឌ្ឍន៍ និងភាពជាដៃគូ ក្នុងសកម្មភាព​(​ឌីភីអេ​)

ការប្រកាសអញ្ជើញចូលរួមធ្វើការដេញថ្លៃ ផ្គត់ផ្គង់ស្រូវពូជផ្ការំដួល ពូជវិញ្ញាបនបត្រ

អង្គការអភិវឌ្ឍន៍  និងភាពជាដៃគូ  ក្នុងសកម្មភាព (DPA) ជាអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក   ដែលមានកម្មវិធីធំៗចំនួន​ពីរ​គឺ ៖  កម្មវិធីអភិវឌ្ឍន៍សហគមន៍ចំរុះ  និងកម្មវិធីភាពជាដៃគូ  និងគាំពារមតិ ​។  កម្មវិធី​អភិវឌ្ឍន៍​សហគមន៍ចំរុះ​អនុវត្ត​ដោយ​​ ផ្ទាល់នៅក្នុងខេត្ត៧ គឺ៖ ខេត្តរតនគិរី   មណ្ឌលគិរី  ស្ទឹងត្រែង  ​ព្រះវិហារ  ​កំពង់ធំ​ បាត់ដំបង និងសៀមរាប​ ។​​ ដោយអង្គការ​ ឌីភីអេបានទទួលបានការឧបត្ថម្ភថវិកាពី ក្រសួងសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍អាល្លឺម៉ង់ (BMZ)  តាមរយះអង្គការ​យូហាន់នីធឺ​អន្តរជាតិ (JUH) បាននឹងកំពុងអនុវត្តគម្រោងការពង្រឹងប្រកបដោយនិរន្តរភាពនូវភាពធន់ទ្រាំរបស់គ្រួសារដែលងាយរងគ្រោះតាមជនបទ សហគមន៍ រចនាសម្ព័ន្ធការពារមូលដ្ឋាន និងយន្តការនានា ដើម្បីកាត់បន្ថយផលប៉ះពាល់ដែលបណ្តាលមកពីបម្រែបម្រួលអាកាសធាតុ នៅ​ខេត្តស្ទឹងត្រែង និងខេត្តរតនគីរី នៃព្រះរាជាណាចក្រកម្ពុជា។ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់កសិករក្រីក្រ  ជនងាយនឹងរងគ្រោះ ក្នុង​ពេលជួបគ្រោះទឹកជំនន់ និងគ្រោះ​រាំង​ស្ងួត អង្គការDPA កំពុងស្វែងរកក្រុមហ៊ុន អាជីវករ  រឺសហគមន៍កសិកម្ម ផ្គត់ផ្គង់ស្រូវពូជផ្ការំដួល ពូជវិញ្ញាបនបត្រចំនួន៣៤,២៦០គីឡូក្រាម ​សម្រាប់គម្រោងកម្មវិធីខេត្តស្ទឹងត្រែង និងខេត្តរតនគីរី។ ក្រុមហ៊ុន អាជីវករ រឺ​សហគមន៍កសិកម្ម ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងបានចុះឈ្មោះ​ត្រឹមត្រូវ  ត្រូវបានលើកទឹកចិត្ត​ឱ្យដាក់ពាក្យ​ស្នើសុំ។ វិសាលភាពនៃការ​ផ្គត់ផ្គង់ពូជស្រូវផ្ការំដួល ពូជវិញ្ញាបនប័ត្រ ត្រូវបានពិពណ៌នា​ដូច​ខាងក្រោម។

១/ គោលបំណងនៃការអញ្ជើញ

អង្គការអភិវឌ្ឍន៍  និងភាពជាដៃគូ  ក្នុងសកម្មភាព (DPA) កំពុងធ្វើការស្វែងរកក្រុមហ៊ុន រឺអាជីវករ រឺសហគមន៍កសិកម្ម ដែលមានបទ​​ពិសោធន៍ និងលក្ខណៈ​សម្បត្តិគ្រប់គ្រាន់ក្នុងការ​ផ្គត់ផ្គង់ពូជស្រូវផ្ការំដួល ពូជវិញ្ញាបនប័ត្រ ក្នុងស្រុកទាំងអស់ដែលបានចុះបញ្ចីត្រឹមត្រូវក្នុង​ព្រះរាជាណាចក្រកម្ពុជា​ឱ្យបានជ្រាបថា៖ អង្គការ​DPA ​ដាក់ឱ្យចូលរួមដេញថ្លៃជាសាធារណៈ ដើម្បីជ្រើសរើសក្រុមហ៊ុន អាជីវករ រឺសហគមន៍កសិកម្ម ទទួលផ្គត់ផ្គង់ពូជ​ស្រូវ​ផ្ការំដួល ពូជវិញ្ញាបនប័ត្រ ចំនួន៣៤២៦០គីឡូក្រាមដូចមានលំអិតក្នុងព័ត៌មានទូទៅ។

២/ ព័ត៌មានទូទៅ

ចំនួនស្រូវពូជផ្ការំដួល ពូជវិញ្ញាបនប័ត្រ ចំនួន៣៤២៦០គីឡូក្រាម

  • ដឹកជញ្ជូនលើកដាក់ដល់ការិយាល័យអង្គការឌីភីអេខេត្តរតនគីរីចំនួន២៩៧៦០​គីឡូក្រាម​
  • ដឹកជញ្ជូនលើកដាក់ដល់ការិយាល័យអង្គការឌីភីអេខេត្តស្ទឹងត្រែងចំនួន៤៥០០​គីឡូក្រាម
  • តម្លៃស្រូវពូជគិតជាប្រាក់ដុល្លារអាមេរិក
  • តម្លៃដឹកស្រូវពូជដល់ទីតាំងខេត្តស្ទឹងត្រែង និងខេត្តរតនគីរីគិតជាប្រាក់ដុល្លារអាមេរិក
  • ផ្គត់ផ្គង់ស្រូវអោយអង្គការឌីភីអេខេត្តស្ទឹងត្រែង និងខេត្តរតនគិរីនៅក្នុងកំឡុងដើមសប្តាហ៍ទី១នៃខែមករាឆ្នាំ២០២៥។
  • ចាប់ទទួលពាក្យពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី០៩ ខែធ្នូ​ ឆ្នាំ២០២៤ វេលាម៉ោ ង ៥:០០ នាទីល្ងាចជាកំហិត ។
  • អង្គការ រ DPA នឹងធ្វើការប្រជុំបើកកញ្ចប់ដេញថ្លៃ ដែលនឹងប្រព្រឹតិ្តទៅនៅ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង

១០:០០ នាទីព្រឹក ដោយមានការចូលរួមពីគណៈកម្មការវាយតម្លៃរបស់អង្គការDPA និងម្ចាស់ជំនួយ និងអនុញាត្តអោយអ្នក​ចូល​រួម​ដេញ​ថ្លៃចូលរួមផងដែរ។

  • ធ្វើការបំពេញបែបបទដេញថ្លៃទាំងនោះហើយ ដាក់ក្នុងស្រោមសំបុត្របិទជិត និងធ្វើការបញ្ជូនមក​កាន់​​ការិយាល័យ​អង្គការ

DPA តាមអាស័យដ្ឋានផ្ទះលេខ០៣ ​ផ្លូវលេខ៣២៣  សង្កាត់បឹងកក់ទី២  ខ័ណ្ឌទូលគោក  រាជធានីភ្នំពេញ។

 

 

៣/ក្រុម​ហ៊ុន អាជីវករ រឺសហគមន៍កសិកម្ម​ ត្រូវ​មាន​លក្ខណៈសម្បត្តិ​ដូច​ខាងក្រោមដើម្បី​ដាក់​​ពាក្យ​ដេញថ្លៃ៖

  • ក្រុមហ៊ុន រឺអាជីវករ ដែលមានវិញ្ញាបនប័ត្រចុះ​បញ្ជីពន្ធដារ​ពីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ រឺសហគមន៍កសិកម្មដែល​មានចុះ​បញ្ជីនៅ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
  • ក្រុមហ៊ុន រឺ អាជីវករ ដែល​មាន​ប័ណ្ណ​ប៉ាតង់​ប្រកបអាជីវកម្ម​
  • ជាក្រុមហ៊ុន អាជីវករ រឺសហគមន៍កសិកម្ម ដែល​គោរពតាម​គោលនយោបាយ​ការពារកុមារនិងជនងាយរងគ្រោះ និង​ក្រមប្រតិបត្តិ
  • ជាក្រុមហ៊ុន អាជីវករ រឺសហគមន៍កសិកម្ម ដែល​មានបទពិសោធន៍ក្នុងការផ្គត់ផ្គង់ពូជស្រូវ។

៤/ ព័ត៌មានផ្សេ ងៗសូមទំនាក់ទំនង់៖

ក្រុមហ៊ុន អាជីវករ រឺសហគមន៍កសិកម្ម ដែលមានចំណាប់អារម្មណ៍ សូមទាក់ទង់មកអង្គការ DPA ដើម្បីសាកសួរព័ត៌មានអំពី​

ការចូលរួមដេញថ្លៃនិងការរៀបចំឯកសារភ្ជាប់ក្នុងការបញ្ជាក់លក្ខណៈសម្បត្តិរបស់អ្នកចូលរួមដេញថ្លៃនិងពាក្យសុំចូលរួមដេញថ្លៃ​ ។

ការិយាល័យអង្គការអង្គការអភិវឌ្ឍន៍  និងភាពជាដៃគូ  ក្នុងសកម្មភាព (DPA)

អាស័យដ្ឋាន ៖ ផ្ទះលេខ ០៣​ផ្លូវលេខ៣២៣  សង្កាត់បឹងកក់ទី២  ខ័ណ្ឌទូលគោក  រាជធានីភ្នំពេញ។

ឈ្មោះ ៖ សុខ ស៊ីនួន ជាមន្រ្តីលទ្ធកម្ម និងរដ្ឋបាលនៃអង្គការDPA

ទូរស័ព្ទ ៖ ០២៣​៨៨៣​៦៦៥/០១២ ៦៣៣ ០២២

អ៊ីមែល ៖ sok.sinuon@dpacam.org អង្គការឌីភីអេ សូមអរគុណទុកជាមុន សម្រាប់ចំណាប់អារម្មណ៍របស់លោក លោកស្រី ក្នុងការដាក់ពាក់ដេញថ្លៃផ្គត់ផ្គង់ស្រូវពូជផ្ការំដួល ពូជវិញ្ញាបនប័ត្រ មកអង្គការឌីភីអេ។

ថ្ងៃច័ន្ទ ១០រោច ខែ​កត្តិក ឆ្នាំរោង ឆស័ក​ ព.ស.២៥៦៨ រាជធានីភ្នំពេញ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤

                                                                                                  ​ផ្នែកលទ្ធកម្ម និងរដ្ឋបាល

ឯកសារយោង:
សេចក្តីណែនាំពីការដាក់ពាក្យសុំដេញថ្លៃ
Declaration of Suppliers
ពាក្យស្នើសុំចូលរួមដេញថ្លៃ