សិក្ខាសាលាផ្សព្វផ្សាយស្តីពី “ស្តង់ដារអប្បបរមា បរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) និងឧបករណ៍ត្រួតពិនិត្យស្តង់ដារ ESG សម្រាប់ក្រុមហ៊ុនឧស្សាហកម្មនិស្សារណកម្ម (EI) នៅកម្ពុជា”

ទំព័រដើម  »  Advocacy  »   សិក្ខាសាលាផ្សព្វផ្សាយស្តីពី “ស្តង់ដារអប្បបរមា បរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) និងឧបករណ៍ត្រួតពិនិត្យស្តង់ដារ ESG សម្រាប់ក្រុមហ៊ុនឧស្សាហកម្មនិស្សារណកម្ម (EI) នៅកម្ពុជា”
🌱គម្រោង ការពង្រឹងការអនុវត្តអាជីវកម្មប្រកបដោយការទទួលខុសត្រូវតាមរយៈការគោរព និងការចូលរួម (SABRE) របស់អង្គការ DPA បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី “ស្តង់ដារអប្បបរមា បរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) និងឧបករណ៍ត្រួតពិនិត្យស្តង់ដារ ESG សម្រាប់ក្រុមហ៊ុនឧស្សាហកម្មនិស្សារណកម្ម (EI) នៅកម្ពុជា”។
លោក Rann Sophearon មន្ត្រីផ្នែក Environment and Community នៃក្រុមហ៊ុន Renaissance (RNS) បានចូលរួមផ្ដល់បទបង្ហាញអំពីសមិទ្ធផល និងការអនុវត្ត ESG នៅក្រុមហ៊ុនផងដែរ។ អ្នកចូលរួមសិក្ខាសាលារួមមានតំណាងក្រុមហ៊ុន Renaissance តំណាងសហគមន៍ និងអាជ្ញាធរមូលដ្ឋាន មកពីខេត្តមណ្ឌលគិរី។
📍 ទីតាំង: ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី
📅 កាលបរិច្ឆេទ: ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦
🎯 គោលបំណង: ពង្រឹងការយល់ដឹងអំពីគោលការណ៍ ESG និងការប្រើប្រាស់ឧបករណ៍ត្រួតពិនិត្យ ESG ដើម្បីវាយតម្លៃការអនុវត្តរបស់ក្រុមហ៊ុនរ៉ែ។ លទ្ធផលសម្រេចមានដូចជា៖
1. ការបង្ហាញសមិទ្ធផល និងការអនុវត្ត ESG នៅក្រុមហ៊ុន និងសហគមន៍ជុំវិញ
2. ការណែនាំអំពីការប្រើប្រាស់ឧបករណ៍ត្រួតពិនិត្យ ESG
3. អ្នកចូលរួមអាចប្រើឧបករណ៍ត្រួតពិនិត្យ ESG ដើម្បីវាយតម្លៃការអនុវត្តរបស់ក្រុមហ៊ុនរ៉ែ
ចែករំលែក: