កាលពីថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០២៦ គម្រោងស៊ែបបឺរ (SABRE) នៃអង្គការអភិវឌ្ឍន៍ និងភាពជាដៃគូក្នុងសកម្មភាព (ឌីភីអេ) បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី “ការអនុវត្តសាកល្បងនូវគំរូសាជីវកម្មប្រកបដោយការទទួលខុសត្រូវ” ជូនសហគមន៍មូលដ្ឋាន នៅខេត្តរតនគិរី។ សិក្ខាសាលានេះ មានអ្នកចូលរួមសរុបចំនួន ១២ នាក់ (ស្រ្តី ៦ នាក់) តំណាងសហគមន៍មកពីខេត្តរតនគិរី និងមណ្ឌលគិរី ។
• បង្ហាញអំពីសារៈសំខាន់នៃគំរូអាជីវកម្មប្រកបដោយការទទួលខុសត្រូវ
• ពន្យល់អំពីធាតុផ្សំសំខាន់ៗទាំង ៤ រួមមាន ការកំណត់អត្តសញ្ញាណភាគីពាក់ព័ន្ធ ការពិគ្រោះយោបល់ គោលការណ៍ព្រមព្រៀងដោយសេរីជាមុន និងផ្ដល់ព័ត៌មាន(FPIC) និង យន្តការសម្របសម្រួលដោះស្រាយកង្វល់
• ជួយឲ្យសហគមន៍យល់ដឹងកាន់តែប្រសើរអំពី តួនាទីផ្ទាល់ខ្លួន ក្នុងដំណើរការនីមួយៗ
• ពិភាក្សាលើផែនការបន្ត ដើម្បីចូលរួមពិនិត្យមើលការអនុវត្តជាក់ស្តែងរបស់ក្រុមហ៊ុននៅក្នុងសហគមន៍។

