ក្រុមការងារអង្គការឌីភីអេ បានរៀបចំដំណើរទស្សនកិច្ចទៅកាន់ ក្រុមហ៊ុនរ៉ែមាស Renaissance Minerals ដែលជាការវិនិយោគធំបំផុតរបស់អូស្រ្តាលីនៅកម្ពុជា។ ដំណើរទស្សនកិច្ចនេះ មានការសម្របសម្រួលរៀបចំដោយ Mr. Sven Sewell, Environment and Community Superintendent។ ដំណើរទស្សនកិច្ចនេះ គឺការសិក្សារៀនសូត្រ និងពិភាក្សា អំពីការសំរេចបាន និងការអនុវត្តរបស់ក្រុមហ៊ុនលើគោលការណ៍ ESG នៅក្នុងទីតាំងគម្រោងរបស់ក្រុមហ៊ុន និងសហគមន៍ជុំវិញ។
ជាលទ្ធផលក្រុមហ៊ុន បានផ្ដល់ការបណ្ដុះបណ្ដាល ឱកាសនិងលក្ខណការងារ យ៉ាងសំខាន់សម្រាប់សហគមន៍ក្នុងតំបន់។
សមាសភាពអ្នកចូលរួមមានតំណាងពី សហភាពអ៊ីរ៉ុប (EU) ដែគូរម្ចាស់ជំនួយ (CORD UK និង CORD Cambodia) និងអង្គការជាដៃគូរួមមាន៖ Oxfam, NGOF និង ANSA។
ដំណើរទស្សនកិច្ចនេះបានផ្តល់ឱកាសដ៏មានតម្លៃក្នុងការរៀនសូត្រពីការអនុវត្ត ESG ជាក់ស្តែង និងជំរុញការអភិវឌ្ឍប្រកបដោយនិរន្តរភាពនៅក្នុងវិស័យរ៉ែរបស់កម្ពុជា។
កាលបរិច្ឆេទ៖ ថ្ងៃទី០៧ តុលា ២០២៥




