សិក្ខាសាលាស្ដីពី “ការអនុវត្តគំរូអាជីវកម្មប្រកបដោយការទទួលខុសត្រូវ (Responsible Business Practice)” ជាមួយក្រុមហ៊ុន Angkor Gold

ទំព័រដើម  »  Advocacy  »   សិក្ខាសាលាស្ដីពី “ការអនុវត្តគំរូអាជីវកម្មប្រកបដោយការទទួលខុសត្រូវ (Responsible Business Practice)” ជាមួយក្រុមហ៊ុន Angkor Gold
⭐️គម្រោងស៊ែបបឺរ (SABRE) នៃអង្គការអភិវឌ្ឍន៍ និងភាពជាដៃគូក្នុងសកម្មភាព (ឌី ភី អេ) បានរៀបចំ សិក្ខាសាលាស្ដីពី “ការអនុវត្តគំរូអាជីវកម្មប្រកបដោយការទទួលខុសត្រូវ (Responsible Business Practice)” ជាមួយក្រុមហ៊ុន Angkor Gold នៅខេត្តរតនគិរី កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ ដែលមានកិត្តយសចូលរួមពីលោក Michael Weeks ជា CEO របស់ក្រុមហ៊ុន Angkor Gold ព្រមទាំង មានការចូលរួមពី តំណាងសហគមន៍ និង អង្គការក្រៅរដ្ឋាភិបាល សរុប ១៤ នាក់ (ស្ត្រី ០៥ នាក់) នៅក្រុងបានលុង ខេត្តរតនគិរី។ ជាលទ្ធផលនៃសិក្ខាសាលានេះ ក្រុមហ៊ុនអង្គរហ្គោល បានសម្រេចអនុវត្តទៅលើពីរចំណុចសំខាន់ដូចជា (១) ការចូលរួមរបស់ភាគីពាក់ព័ន្ធ (ការពិគ្រោះយោបល់ និងទំនាក់ទំនង) និង (២) ការគ្រប់គ្រងមតិប្រតិកម្ម និងការដោះស្រាយពាក្យបណ្តឹងតវ៉ា។
📌 គោលបំណងនៃសិក្ខាសាលា៖
– បង្ហាញគំរូអាជីវកម្មប្រកបដោយការទទួលខុសត្រូវ និងចំណុចសំខាន់ៗ ដល់ក្រុមហ៊ុន Angkor Gold និងអ្នកចូលរួម។
– ពិភាក្សាអំពីការអនុវត្តគំរូអាជីវកម្មប្រកបដោយការទទួលខុសត្រូវ ទៅលើផ្នែកជាក់លាក់ ដែរអាច អនុវត្តបានសមស្របទៅនឹងបរិបទរបស់ក្រុមហ៊ុន។
គម្រោងនេះទទួលបានការគាំទ្រដោយ European Union។
ចែករំលែក: