នៅថ្ងៃ ទី០២ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារអង្គការ ឌីភីអេ បានចូលរួម និងជួយគាំទ្រសហគមន៍តំបន់ការពារធម្មជាតិមកពីខេត្តស្ទឹងត្រែង និងខេត្តក្រចេះ ចូលរួមក្នុងកិច្ចប្រជុំបណ្តាញសហគមន៍អភិរក្សធនធានធម្មជាតិថ្នាក់តំបន់ខាងកើតទន្លេមេគង្គ ក្រោមប្រធានបទ “រួមគ្នាអនុវត្តភាពបៃតង ដើម្បីឈានឆ្ពោះទៅសហគមន៍អព្យាក្រឹតកាបូន” ដែលរៀបចំដោយ អគ្គនាយក នៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋានក្រសួងបរិស្ថាន នៅមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ក្រោមអធិបតីភាព ឯកឧត្តម សេង សោត អគ្គនាយករង នៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន និងជាអនុប្រធានអចិន្ត្រៃគណៈកម្មការបណ្តាញថ្នាក់ជាតិ ព្រមទាំងមានការចូលរួមពីមន្ទីរបរិស្ថាន គណៈកម្មការសហគមន៍តំបន់ការពារធម្មជាតិមកពី ខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី និងអង្គការដៃគូរ ដែលបានកំពុងអនុវត្តសកម្មភាពក្នុងកិច្ចការអភិរក្សធនធានធម្មជាតិ សរុបអ្នកចូលរួម ៦៤នាក់ (ស្រ្តី១៤នាក់)។ កិច្ចប្រជុំនេះរៀឡើងក្នុងគោលបំណងជំរុញការចូលរួមអនុវត្តយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ និងចែករំលែកបទ ពិសោធន៍ ជម្រើសមុខរបរនានា សម្រាប់ការលើកកម្ពស់ជីវភាពរបស់សហគមន៍មូលដ្ឋាន និងបន្តកិច្ច សហការភាពជាដៃគូរជាមួយ វិស័យឯកជនសម្រាប់ការលើកកម្ពស់ផលិតផលសហគមន៍។

