បណ្តាញ ALiSEA នៅកម្ពុជា បានរៀបចំវគ្គ “មគ្គទ្ទេសក៍ក្នុងការដាក់សំណើ និងការសរសេរសំណើកញ្ចប់ជំនួយខ្នាតតូចរបស់បណ្ដាញ ALiSEA ឆ្នាំ ២០២៤” ដែលធ្វើឡើងកាលពីថ្ងៃសុក្រ ទី៣០ ខែសីហា ឆ្នាំ២០២៤ នៅសណ្ឋាគារ។ ក្នុងនោះ អ្នកចូលរួម មានចំនួន ២៩ នាក់ ស្រី ៩ នាក់ មកពី ២២ ស្ថាប័នផ្សេងៗគ្នានៃបណ្ដាញ ALiSEA រួមមាន អង្គការសង្គមស៊ីវិល វិស័យឯកជន អង្គការមិនមែនរដ្ឋាភិបាល អង្គការកសិករ វិទ្យាស្ថានសិក្សា ស្ថាប័នស្រាវជ្រាវ និងអង្គការអន្តរជាតិ។

លោក គួយ សុផល មន្រ្ដីសម្របសម្រួលកម្មវិធីនៃអង្គការឌីភីអេ បានផ្ដល់មតិសំណេះសំណាលនិងបើកកម្មវិធី ដោយមានបញ្ជាក់ពីការប្ដេជ្ញារបស់អង្គការឌីភីអេក្នុងនាមជាលេខាធិការដ្ឋានថ្នាក់ជាតិនៃបណ្ដាញ ALiSEA ដើម្បីជម្រុញការផ្សព្វផ្សាយពីកសិអេកូឡូស៊ីក្រោមឆ័ត្រនៃបណ្ដាញ ALiSEA ។ លោកបញ្ជាក់ពីគោលបំណងនៃកម្មវិធីគឺដើម្បីផ្តល់ព័ត៌មានលម្អិតអំពី ជំនួយខ្នាតតូចរបស់ ALiSEA និងសម្រួលដំណើរការដាក់ពាក្យស្នើសុំដល់សមាជិក ALiSEA នៅកម្ពុជា។

បន្ថែមទៀតនោះ កញ្ញាសុខ ច័ន្ទរស្មី លេខាធិការថ្នាក់ជាតិនៃបណ្ដាញ ALiSEA ធ្វើបទបង្ហាញពីបណ្ដាញ ALiSEA និងទិដ្ឋភាពរួមនៃកញ្ចប់ជំនួយខ្នាតតូចនេះ។

លោក ជា តារា ប្រធានផ្នែករដ្ឋបាល និងហិរញ្ញវត្ថុនៃអង្គការDPA បង្ហាញពីគោលការណ៍ហិរញ្ញវត្ថុនៃគម្រោងជំនួយខ្នាតតូច។

លោក ម៉ី វាតា ប្រធានគម្រោង នៃអង្គការ Uni4Coop បង្ហាញអំពីដំណើរការស្នើសុំ និងការបំពេញពាក្យលើទម្រង់របស់ ALiSEA ដោយមានសំណោះបច្ចេកទេស សំណើរហិរញ្ញវត្ថុ និងព័ត៌មានរដ្ឋបាល។

កញ្ញា ម៉ៅ ធារ៉ា ជាជំនួយការស្រាវជ្រាវនៃ្ឈមណ្ឌលស្រាវជ្រាវ ECOLAND បានចែករំលែកពិសោធន៍ស្តីពីការស្នើសុំ និងការអនុវត្តលើគម្រោងជំនួយខ្នាតតូចរបស់ ALiSEA ឆ្នាំ ២០២២។

គាំទ្រដោយគម្រោង PArTNER នៃអង្គការUni4Coop , គម្រោង ASSET នៃអង្គការហ្គ្រេត
