នៅថ្ងៃទី ១៨ និង ១៩ ខែវិច្ឆិកា DPA បានរៀបចំកិច្ចប្រជុំដៃគូជំនួយប្រចាំឆ្នាំ ២០២៥ នៅការិយាល័យកណ្ដាលរបស់ DPA ក្នុងរាជធានីភ្នំពេញ។ យើងមានកិត្តិយសក្នុងការទទួលស្វាគមន៍ដៃគូចំនួន ៦ រួមមាន Caritas Aotearoa New Zealand (CANZ), Caritas Australia (CA), DanChurchAid (DCA), Oxfam, UNI4COOP និង Mission Alliance (MA)។
ក្នុងរយៈពេលពីរថ្ងៃនៃកិច្ចប្រជុំនេះ DPA បានបង្ហាញអំេពីព័ត៌មានសង្ខេបស្តីពីនយោបាយ និងសេដ្ឋកិច្ចរបស់កម្ពុជា សង្គមស៊ីវិល ស្ថានភាពតាមព្រំដែន ការប្រែប្រួលនៃអាកាសធាតុ កសិកម្ម បញ្ហាយេនឌ័រ និងការអភិវឌ្ឍសហគមន៍។ ក្រុមការងាររបស់ DPA ក៏បានផ្តល់ព័ត៌មានស្តីអំពីកម្មវិធីនិងគម្រោង ការវាយតម្លៃសមត្ថភាពស្ថាប័ន និងផែនការកែលម្អសម្រាប់ពិភាក្សា និងបញ្ចូលមតិយោបល់។ ដៃគូទាំង ៧ក៏បានចែករំលែកបទពិសោធន៍ និងមតិយោបល់អំពីការធ្វើទស្សនកិច្ច ដើម្បីរួមចំណែកបង្កើនប្រសិទ្ធភាពរបស់កម្មវិធី។
DPA សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ដៃគូទាំងអស់សម្រាប់ទុកចិត្ត សកម្មភាពចូលរួម និងការប្តេជ្ញាចិត្តរបស់ពួកគេ ក្នុងការជំរុញការអភិវឌ្ឍនៅកម្ពុជា។







