នៅរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ អង្គការ ឌីភីអេ បានចូលរួមពិធីចុះកិច្ចព្រមព្រៀងស្តីពីការចូលរួមអនុវត្តនូវ NDC3.0 និងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ កិច្ចគាំពារបរិស្ថាន និងការអភិវឌ្ឍប្រកបដោយចីរភាព ដែលរៀបចំដោយអគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្ត្រ ក្រសួងបរិស្ថាន។ កិច្ចព្រមព្រៀងនេះមានការចូលរួមពីអង្គការOxfam, CARTAS Australia, CEPA , DPA, និង Geres អ្នកចូលរួមសរុប ៨៧ រូប៕




