កិច្ចប្រជុំដៃគូប្រចាំឆ្នាំរបស់អង្គការ Caritas Australia

ទំព័រដើម  »  ព័ត៌មានព្រឹត្តិការណ៍ថ្មីៗPost  »   កិច្ចប្រជុំដៃគូប្រចាំឆ្នាំរបស់អង្គការ Caritas Australia
ថ្នាក់ដឹកនាំគម្រោង ICRC របស់អង្គការ CEPA និងអង្គការ DPA បានចូលរួមក្នុងកិច្ចប្រជុំដៃគូប្រចាំឆ្នាំរបស់ Caritas Australia នៅខេត្តកំពត ថ្ងៃទី ២០-២២ ខែឧសភា ឆ្នាំ ២០២៥ ជាមួយដៃគូផ្សេងៗដូចជា EpicArts កម្ពុជា, CRS វៀតណាម, SRD កម្ពុជា និង SRD វៀតណាម។ ក្នុងរយៈពេលបីថ្ងៃនៃកិច្ចប្រជុំ ដៃគូទាំងអស់បានចែករំលែកមេរៀន ពង្រឹងសមត្ថភាពក្នុងកិច្ចខិតខំប្រឹងប្រែងតស៊ូមតិ និងធ្វើការប្តេជ្ញាចិត្តរួម ចំពោះការទទួលខុសត្រូវក្នុងការអនុវត្តគម្រោងដោយមានគណនេយ្យភាព សុចរិតភាព និងបរិយាបន្ន។ កិច្ចប្រជុំនេះបានផ្ដោតលើចំណុចសំខាន់ៗចំនួន ៦៖ 🌟
🔹 បង្កើតយុទ្ធសាស្ត្រថ្មី ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការចូលរួមតស៊ូមតិលើគោលនយោបាយនាពេលអនាគត
🔹 បង្កើនសមត្ថភាពក្នុងការការពារ ពិនិត្យ និងឆ្លើយតបចំពោះអំពើក្លែងបន្លំក្នុងស្ថាប័ន
🔹 បង្កើនតម្លាភាពតាមរយៈការរាយការណ៍ដែលមានគុណភាពខ្ពស់ និងទាន់ពេលវេលា
🔹 លើកកម្ពស់ស្តង់ដារសុវត្ថិភាព ដើម្បីការពារអ្នកងាយរងគ្រោះ
🔹 រៀនពីបទពិសោធន៍ល្អៗអំពីភាពធន់នឹងការប្រែប្រួលអាកាសធាតុនៅក្នុងតំបន់
🔹 ពង្រឹងសាមគ្គីភាព ទំនុកចិត្ត និងការគាំទ្រគ្នាទៅវិញទៅមក តាមរយៈការផ្លាស់ប្តូរវប្បធម៌ ការសិក្សារួម
ចែករំលែក: