ការប្រជុំគណៈកម្មការដឹកនាំគម្រោង ICRC ប្រចាំត្រីមាស

ទំព័រដើម  »  ព័ត៌មានព្រឹត្តិការណ៍ថ្មីៗPost  »   ការប្រជុំគណៈកម្មការដឹកនាំគម្រោង ICRC ប្រចាំត្រីមាស
នៅថ្ងៃទី ២ ខែមេសា ឆ្នាំ ២០២៥ ដៃគូគម្រោង ICRC រួមមានអង្គការ CEPA, DPA និង Caritas Australia បានចូលរួមក្នុង ការប្រជុំគណៈកម្មការដឹកនាំគម្រោងប្រចាំត្រីមាសលើកទី ២ នៅសណ្ឋាគារ Sensory Park Urban រាជធានីភ្នំពេញ។
ការប្រជុំនេះមានការចូលរួមពីសមាជិកគណៈកម្មការដឹកនាំគម្រោង (PSC) និងសមាជិកគណៈកម្មការសម្របសម្រួលគម្រោង (PCC) រួមមាន៖
• នាយកអង្គការ Caritas Australia ប្រចាំប្រទេសកម្ពុជានិងវៀតណាម
• ប្រធានគម្រោងអង្គការ Caritas Australia
• ប្រធានហិរញ្ញវត្ថុនិងរដ្ឋបាលអង្គការ Caritas Australia
• នាយកប្រតិបត្តិអង្គការ CEPA និង DPA
• នាយករងអង្គការ CEPA
• ប្រធានគម្រោង ICD អង្គការ DPA
• មន្រ្តីត្រួតពិនិត្យ និងវាយតម្លៃគម្រោងអង្គការ CEPA និង DPA
• មន្រ្តីទំនាក់ទំនងគម្រង ICRC
គោលបំណងសំខាន់ៗនៃការប្រជុំ៖
✅ ត្រួតពិនិត្យវឌ្ឍនភាពគម្រោងតាមផែនការ
✅ វាយតម្លៃលើការផ្លាស់ប្តូរដែលបានស្នើឡើងចំពោះវិសាលភាពគម្រោង
✅ ធ្វើបច្ចុប្បន្នភាពផ្នែកហិរញ្ញវត្ថុ និងការគ្រប់គ្រងធនធាន
✅ ធ្វើជំហានបន្ទាប់ដើម្បីធានាការអនុវត្តគម្រោងដោយជោគជ័យ
ក្រៅពីនេះ ក្រុមការងារបានចូលរួមប្រជុំជាមួយ Caritas Australia (ស្នាក់ការកណ្ដាលនៅ Sydney) តាមប្រព័ន្ធ Zoom ដើម្បី៖
🔄 ស្វែងយល់អំពីការផ្លាស់ប្តូរទ្រង់ទ្រាយថ្មីរបស់ CA Sydney
📊 បទបង្ហាញពីលទ្ធផលនៃការស្ទង់មតិពីសំណាក់ដៃគូឆ្នាំ ២០២៤
🤝 ការសួរសំណួរនិងជជែកជាមួយក្រុមការងារ CA
មានការសហការរឹងមាំ និងការប្តេជ្ញាចិត្តរួមគ្នា យើងបន្តដំណើរទៅមុខដោយមានគោលដៅច្បាស់លាស់! 🌱✨
ចែករំលែក: