មន្ត្រីសម្របសម្រួលអភិវឌ្ឍន៍សហគមន៍​ចម្រុះ​ ចំនួន០២នាក់​​ សម្រាប់គម្រោងកម្មវិធីអភិវឌ្ឍន៍សហគមន៍ចម្រុះប្រចាំនៅស្រុកជីក្រែង ខេត្តសៀមរាប

Home  »  Career  »   មន្ត្រីសម្របសម្រួលអភិវឌ្ឍន៍សហគមន៍​ចម្រុះ​ ចំនួន០២នាក់​​ សម្រាប់គម្រោងកម្មវិធីអភិវឌ្ឍន៍សហគមន៍ចម្រុះប្រចាំនៅស្រុកជីក្រែង ខេត្តសៀមរាប
Date Posted:

06 October, 2026

Location:

Job Title:

មន្ត្រីសម្របសម្រួលអភិវឌ្ឍន៍សហគមន៍​ចម្រុះ​ ចំនួន០២នាក់​​ សម្រាប់គម្រោងកម្មវិធីអភិវឌ្ឍន៍សហគមន៍ចម្រុះប្រចាំនៅស្រុកជីក្រែង ខេត្តសៀមរាប

Deadline:

26 October, 2026

Apply Now

មន្ត្រីសម្របសម្រួលអភិវឌ្ឍន៍សហគមន៍​ចម្រុះ​ ចំនួន០២នាក់​​ សម្រាប់គម្រោងកម្មវិធីអភិវឌ្ឍន៍សហគមន៍ចម្រុះប្រចាំនៅស្រុកជីក្រែង ខេត្តសៀមរាប


អង្គការ អភិវឌ្ឍន៍ និងភាពជាដៃគូ ក្នុងសកម្មភាព

សេចក្តីប្រកាសជ្រើសរើសបុគ្គលិក

អង្គការអភិវឌ្ឍន៍  និងភាពជាដៃគូ  ក្នុងសកម្មភាព (ឌីភីអេ)  ជាអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ដែលមានកម្ម វិធីធំៗចំនួន​ពីរ​គឺ ៖ កម្មវិធីអភិវឌ្ឍន៍សហគមន៍ចម្រុះ  និងកម្មវិធីភាពជាដៃគូ និងគាំពារមតិ។ ​​កម្មវិធី​អភិវឌ្ឍន៍​សហគមន៍ចម្រុះ ​អនុវត្ត​ដោយ​​ផ្ទាល់នៅក្នុងខេត្ត គឺ៦៖ ខេត្តរតនគិរី   មណ្ឌលគិរី  ស្ទឹងត្រែង  ​ព្រះវិហារ  ​កំពង់ធំ​​​​ និងសៀមរាប​ ។ ​ អង្គការ ឌីភីអេ​ ​ត្រូវ​ការ​ជ្រើសរើស​បេក្ខជនដែលមាន​សមត្ថភាព​ជំនាញ ដើម្បីបំពេញតួនាទីជា ​​​​មន្ត្រីសម្របសម្រួលអភិវឌ្ឍន៍សហគមន៍​ចម្រុះ​ ចំនួន០២នាក់​​ សម្រាប់គម្រោងកម្មវិធីអភិវឌ្ឍន៍សហគមន៍ចម្រុះប្រចាំនៅស្រុកជីក្រែង ខេត្តសៀមរាប។

ការទទួលខុសត្រូវ៖

  • សម្របសម្រួលសកម្មភាពអភិវឌ្ឍន៍សហគមន៍ក្នុងតំបន់គោលដៅ      ក្នុងការរៀបចំការងារកសិកម្ម  មុខរបរខ្នាតតូច ខ្សែច្រវ៉ាក់ផលិតកម្ម និងទីផ្សារសំរាប់មុខរបរខ្នាតតូច  និង កាត់បន្ថយគ្រោះមហន្តរាយ ។
  • ផ្តល់ការគាំទ្រ និងសម្របសម្រួលសហគមន៍ក្នុងការរៀបចំផែនការអនុវត្ត និងត្រួតពិនិត្យផែនការសកម្មភាពគម្រោង ​(ធាតុចូល និងលទ្ធផល) ។
  • ធ្វើជាតំណាង អង្គការឌីភីអេ ដើម្បីចូលរួមក្នុងអង្គប្រជុំផ្សេងៗ ដែលរៀបចំដោយរដ្ឋាភិបាល និងអង្គការមិនមែនរដ្ឋា ភិបាលនៅកំរិតថ្នាក់ ឃុំ ស្រុក និងខេត្ត ។
  • សម្របសម្រួល និង ផ្តល់ការក៏សាងសមត្ថភាពដល់កសិករ និងថ្នាក់ដឹកនាំសហគមន៍កសិកម្ម ។
  • សរសេររបាយការណ៍ប្រចាំខែ ​និងប្រមូលទិន្នន័យអំពីគម្រោង សម្រាប់សរសេររបាយការណ៍ត្រីមាស  ឆមាស និង ប្រចាំឆ្នាំ។
  • ជួយគាំទ្រដល់ APPM ក្នុងការធានាអនុលោមភាពតាមលក្ខខណ្ឌតម្រូវរបស់ម្ចាស់ជំនួយ  ស្តង់ដារអភិបាលកិច្ច គោលនយោបាយកិច្ចការពាររបស់ DPA  និងការប្តេជ្ញាចិត្តលើ GEDSI (សមភាពយេនឌ័រ ការរាប់បញ្ចូលសង្គម និងពិការភាព) នៅទូទាំងដំណើរការអនុវត្តគម្រោង។

សមត្ថភាពជំនាញៈ

  • មានកំរិតយល់ដឹង និងបទពិសោធន៍ លើផ្នែកបច្ចេកទេសកសិកម្មបន្សាំទៅនឹងការបម្រែបម្រួលអាកាសធាតុ រឺសេដ្ឋកិច្ច។
  • មានចំណេះដឹង  និង បទពិសោធន៍ធ្វើការជាមួយគ្រួសារដែលងាយរងគ្រោះបំផុត រួមមាន ជនមានពិការភាព(PwD) គ្រួសារក្រីក្រដែលមានស្ត្រីជាមេគ្រួសារ និងគ្រួសារក្រីក្របំផុត និងងសម្របសម្រួលការប្រជុំ​ វគ្គបណ្តុះបណ្តាល និង​សិក្ខាសាលាជាមួយសហគមន៏ (បើមានលំនៅដ្ឋានក្នុងខេត្តខាងលើកាន់​តែ​ប្រសើរ)។
  • មានបទពិសោធន៍រៀបចំ និង អនុវត្តផែនការប្រចាំខែ ដោយទាញចេញពីផែនការសកម្មភាពប្រចាំឆ្នាំ។
  • មានចំណេះដឹង និងបទពិសោធន៍​ ត្រួតពិនិត្យ​ការរីកចម្រើនរបស់គម្រោង ប្រមូល កត់ត្រា និងវិភាគទិន្នន័យ​សម្រាប់​ការ​សរសេររបាយការណ៍ ។
  • មានចំណេះដឹងជាមូលដ្ឋានក្នុងការរៀបចំបង្កើតក្រុមកសិកម្ម  សហគមន៍កសិកម្មកាន់តែប្រសើរ។
  • មានចំណេះដឹង និងបទពិសោធន៍លើវិធីវិធីសាស្ត្រ ការចងក្រងសហគមន៍ (Community Organizing) និង សិទ្ធិជាមូលដ្ឋាន (Right–Based Approach) ។
  • មានជំនាញទំនាក់ទំនង និងការងារជាក្រុមល្អ។
  • មានចំណេះដឹង ក្នុងការប្រើប្រាស់កុំព្យូទ័រ Ms Word, Excel។

បេក្ខជនដែលមានចំណាប់អារម្មណ៍  សូមផ្ញើរប្រវត្តិរូបដោយមានភ្ជាប់នូវឈ្មោះអ្នកដឹងឮយ៉ាងតិច ២នាក់ ។ សូមផ្ញើរមកលោកស្រី សុខ ស៊ីនួន តាមអ៊ីម៉ែល sok.sinuon@dpacam.org និងលោក ឡាយ សុភា  lay.sophea@dpacam.org  រឺតាមអាស័យដ្ឋាន ផ្ទះលេខ០៣ ផ្លូវលេខ៣២៣  សង្កាត់បឹងកក់ទី២  ខ័ណ្ឌទូលគោក  ត្រឹមថ្ងៃទី២៦​ ខែតុលា​ ឆ្នាំ២០២៦​។  អ្នក ដែលត្រូវ ជ្រើសរើសមកសម្ភាស ទើបទទួលបានព័ត៌មានដើម្បីមកសម្ភាស។  ព័ត៌មានលំអិតសូមទំនាក់ទំនងតាមលេខទូរស័ព្ទ​០១២ ៦៣៣ ០២២ ។

  • សំគាល់៖​ ស្រ្តីត្រូវបានលើកទឹកចិត្តក្នុងការដាក់ពាក្យ ។