ស្វែងរកក្រុមហ៊ុនផ្ដល់សេវាកម្មសាងសង់អណ្តូងស្នប់

Home  »  Career  »   ស្វែងរកក្រុមហ៊ុនផ្ដល់សេវាកម្មសាងសង់អណ្តូងស្នប់
Date Posted:

25 April, 2024

Location:

Stung Treng, Ratanakiri

Job Title:

ស្វែងរកក្រុមហ៊ុនផ្ដល់សេវាកម្មសាងសង់អណ្តូងស្នប់

Deadline:

12 May, 2024

Apply Now

ស្វែងរកក្រុមហ៊ុនផ្ដល់សេវាកម្មសាងសង់អណ្តូងស្នប់


អង្គការអភិវឌ្ឍន៍ និងភាពជាដៃគូ ក្នុងសកម្មភាព​(​ឌីភីអេ​)

ការប្រកាសអញ្ជើញចូលរួមធ្វើការដេញថ្លៃ ការសាងសង់អណ្តូងស្នប់

អង្គការអភិវឌ្ឍន៍  និងភាពជាដៃគូ  ក្នុងសកម្មភាព (ឌីភីអេ) ជាអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក   ដែលមានកម្មវិធីធំៗចំនួន​ពីរ​គឺ ៖  កម្មវិធីអភិវឌ្ឍន៍សហគមន៍ចំរុះ  និងកម្មវិធីភាពជាដៃគូ  និងគាំពារមតិ ​។  កម្មវិធី​អភិវឌ្ឍន៍​សហគមន៍ចំរុះ​អនុវត្ត​ដោយ​​ ផ្ទាល់នៅក្នុងខេត្ត៧ គឺ៖ ខេត្តរតនគិរី   មណ្ឌលគិរី  ស្ទឹងត្រែង  ​ព្រះវិហារ  ​កំពង់ធំ​ បាត់ដំបង និងសៀមរាប​ ។​​ អង្គការ​ ឌីភីអេបានទទួលថវិការពីអង្គការ​ JOHANNITER/BMZ ដើម្បីសាងសង់អណ្តូងស្នប់ ជូនដល់ប្រជាពលរដ្ឋនៅក្នុង ខេត្តស្ទឹងត្រែង និងខេត្តរតនគីរី។

គោលបំណងនៃការអញ្ជើញ៖

អង្គការអភិវឌ្ឍន៍  និងភាពជាដៃគូ  ក្នុងសកម្មភាព  កំពុងធ្វើការស្វែងរកក្រុមហ៊ុនសាងសង់ ដែលមានលក្ខណៈ​សម្បត្តិ គ្រប់គ្រាន់ក្នុងការផ្ដល់សេវាកម្មសាងសង់អណ្តូងស្នប់ចំនួន២៥អណ្តូង នៅតាមតំបន់គោលដៅនៅក្នុងខេត្តស្ទឹងត្រែង និង​ខេត្តរតនគីរីរបស់អង្គការឌីភីអេ។

ក្រុម​ហ៊ុន​សាងសង់​ ត្រូវ​មាន​លក្ខណៈសម្បត្តិ​ដូច​ខាងក្រោមដើម្បី​ដាក់​​ពាក្យ​ដេញថ្លៃ៖

  • ក្រុមហ៊ុនដែលមានវិញ្ញាបនប័ត្រចុះបញ្ជី
  • ក្រុមហ៊ុនដែល​មាន​ប័ណ្ណ​ប៉ាតង់​ប្រកបអាជីវកម្ម​ និង​វិញ្ញាបនប័ត្រ​ចុះ​បញ្ជីពន្ធដារ​ពីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ
  • ក្រុមហ៊ុនត្រូវមានគ្រឿងចក្រគ្រប់គ្រាន់សម្រាប់សាងសង់អណ្តូងស្នប់
  • ជាក្រុមហ៊ុនដែល​គោរពតាម​គោលនយោបាយ​ការពារកុមារ និងជនងាយរងគ្រោះ
  • ជាក្រុមហ៊ុនដែល​មានបទពិសោធន៍ក្នុងការសាងសង់អណ្តូងស្នប់

របៀបចូលរួម៖

  1. សូមធ្វើការទំនាក់ទំនងមកកាន់ផ្នែកលទ្ធកម្ម និងរដ្ឋបាលនៃអង្គការឌីភីអេ ដែលមានអាស័យដ្ឋាន ផ្ទះលេខ ០៣​ផ្លូវលេខ៣២៣  សង្កាត់បឹងកក់ទី២  ខ័ណ្ឌទូលគោក  រាជធានីភ្នំពេញ ដើម្បីទទួលបាន​ព័ត៌មានលំអិត និងមក​ទទួល​​បែបបទផ្សេងៗ ដើម្បីដាក់ពាក្យដេញថ្លៃចាប់ពីថ្ងៃផ្សាយដំណឹង​នេះរហូត​ដល់កាលបរិច្ឆេទឈប់ទទួលពាក្យ​ដេញថ្លៃ​។​
  2.  ធ្វើការបំពេញបែបបទដេញថ្លៃទាំងនោះហើយ ដាក់ក្នុងស្រោមសំបុត្របិទជិត និងធ្វើការបញ្ជូនមក​កាន់​​ការិយាល័យ​អង្គការឌីភីអេ តាមអាស័យដ្ឋានផ្ទះលេខ ០៣​ផ្លូវលេខ៣២៣  សង្កាត់បឹងកក់ទី២  ខ័ណ្ឌទូលគោក  រាជធានីភ្នំពេញ។
  3. អង្គការឌីភីអេ ទន្ទឹងរង់ចាំទទួលពាក្យដេញថ្លៃរបស់លោកអ្នក ចាប់ពីថ្ងៃផ្សាយដំណឹងនេះ រហូតដល់ថ្ងៃផុតកំណត់​ទទួល​​ពាក្យ ថ្ងៃទី១២ ខែឧសភា​ ឆ្នាំ២០២៤ វេលាម៉ោង៥:០០រសៀល។

អង្គការឌីភីអេ សូមអរគុណទុកជាមុន សម្រាប់ចំណាប់អារម្មណ៍របស់លោកអ្នក ចំពោះឱកាសជ្រើសរើស អ្នកផ្គត់ផ្គង់សេវាសាងសង់អណ្តូងស្នប់របស់អង្គការឌីភីអេ។

                                             រាជធានីភ្នំពេញ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤

 

 

                                                                                                  ​ផ្នែកលទ្ធកម្ម និងរដ្ឋបាល

ព័ត៌មានបន្ថែមសូមទំនាក់ទំនងមកលេខ០២៣​៨៨៣​៦៦៥/០១២ ​៦៣៣ ​០២២