កាលពីថ្ងៃ ទី17 ខែ ឆ្នូ ឆ្នាំ 2020 ក្រុមការងារ អង្គការ ឌី ភី អេ បានបើកវគ្គ បណ្តុះបណ្តាល ស្តីពី ការទុកដាក់ក្រោយពេលប្រមូលផល ទៅដល់សមាជិក សហគមន៏កសិកម្មនៅភូមិ តឺន ឃុំ តឺន ស្រុក កូនមុំ ខេត្ត រតនគិរី ដែលមាន អ្នកចូលរួមសរុបចំនួន 40 នាក់ស្ត្រី 31នាក់ ដើម្បីឲ្យសមាជិកដែលបានដាំដុះដំណាំស្រូវនេះទទួលបាននូវបច្ចេកទេសប្រមូលផលទុកដាក់ឲ្យបានល្អ ប្រកបដោយគុណភាព មុននឹងពួកគាត់យកផលិត ផលទាំងនោះ មកលក់ឲ្យសហករណ៏ ហើយថ្នាក់ដឹកនាំសហករណ៏ក៏ត្រូវចេះរៀបចំហាលទុកដាក់នៅក្នុងឃ្លាំងនិងជង្រុកឲ្យបានល្អផងដែរ ដើម្បីជៀសវាងការបំផ្លាញពីសត្វចង្រៃផ្សេងៗ មុននឹងបន្តការកិនកែឆ្នៃលក់ទៅទីផ្សារ។



