ដើម្បីរួមចំណែកក្នុងការលើកកម្ពស់ជីវភាព និងពង្រឹងសន្តិសុខស្បៀងក្នុងគ្រួសារ អង្គការឌីភីបានផ្តល់ពូជកូនត្រីអណ្តែងដល់កសិករគំរូ ចំនួន ១១គ្រួសារ សម្រាប់ចិញ្ចឹមក្នុងតង់ផ្លាស្ទិក។

ការគាំទ្រការចិញ្ចឹមត្រី នាពេលនេះ គឺជាជំហានដ៏សំខាន់នៃការបង្កើតមុខរបរគំរូក្នុងសហគមន៍ ដើម្បីឱ្យកសិករផ្សេងទៀតអាចសិក្សារៀនសូត្រ និងដកស្រង់បទពិសោធន៍ និងអនុវត្តតាម ដើម្បីង្កើតប្រភពចំណូលបន្ថែមដល់គ្រួសារកសិករផងដែរ។