ការលើកកម្ពស់ការយល់ដឹងអំពីការបញ្ច្រាបយេនឌ័រ និងបរិយាបន្នសង្គម

ទំព័រដើម  »  ICD Program  »   ការលើកកម្ពស់ការយល់ដឹងអំពីការបញ្ច្រាបយេនឌ័រ និងបរិយាបន្នសង្គម
ដើម្បីពង្រឹង ការយល់ដឹង ពីគោលនយោបាយបញ្ច្រាបយេនឌ័រ និងបរិយាបន្នសង្គមក្នុងវិស័យបរិស្ថាន និងការប្រែប្រួលអាកាសធាតុ ក្រុមការងារគម្រោង ICRC របស់អង្គការ CEPA និងអង្គការ DPA បានសហការជាមួយ ក្រសួងកិច្ចការនារី និងអាជ្ញាធរខេត្តស្ទឹងត្រែង ដើម្បីរៀបចំសិក្ខាសាលាថ្នាក់ក្រោមជាតិស្តីពី “ការលើកកម្ពស់ការយល់ដឹងអំពីការបញ្ច្រាបយេនឌ័រ និងបរិយាបន្នសង្គមក្នុងវិស័យបរិស្ថាន និងការប្រែប្រួលអាកាសធាតុ” នៅសណ្ឋាគារ រស្មីរពេជ្រ ខេត្តស្ទឹងត្រែង នៅថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២៥។ សិក្ខាសាលាដ៏មានសារៈសំខាន់នេះ បានគោរពអញ្ជើញភ្ញៀវកិត្តិយសចូលរួម និងបើកសិក្ខាសាលា ដោយ៖
• លោកជំទាវ ស៊ីវណ្ណ បុទុម រដ្ឋលេខាធិការ ក្រសួងកិច្ចការនារី និងជាប្រធានគណៈកម្មាធិការសម្របសម្រួល និងដឹកនាំការងារយេនឌ័រ និងការប្រែប្រួលអាកាសធាតុ
• លោកជំទាវ កែវ សាវវឿន អភិបាលរង ខេត្តស្ទឹងត្រែង
សិក្ខាសាលានេះមានអ្នកចូលរួមសរុបចំនួន ៩២ នាក់។ ក្នុងនោះមាន៖ ស្ត្រី ៤១ នាក់, ស្ត្រីមេគ្រួសារ ១ នាក់, យុវជន ២៤ នាក់, ជនជាតិដើមភាគតិច ២៣ នាក់, ជនមានពិការភាព ៣ នាក់ និងក្រុមស្រលាញ់ភេទដូចគ្នា ១ នាក់។
     
ចែករំលែក: