អបអរសារទរទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោក លើកទី៣១ និងលើកទី២១ នៅកម្ពុជា ក្រោមប្រធានបទ “ការការពារសិទ្ធិ និងតម្រង់ទិសអនាគតជនជាតិដើមភាគតិច ក្នុងបរិបទបរិវត្តកម្មឌីជីថល”
នាព្រឹកថ្ងៃអាទិត្យ ៧រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥ នៅភូមិកាតូត ឃុំកំភុន ស្រុកសេសាន ខេត្តស្ទឹងត្រែង អង្គការឌីភីអេ (DPA) បានសហការរៀបចំជាមួយរដ្ឋបាលស្រុកសេសាន និង អង្គការសេប៉ា ក្នុងកម្មវិធី អបអរសារទរទិវាអន្តរជាតិជនជាតិដើមភាគតិចពិភពលោកលើកទី៣១ និងលើកទី២១ នៅកម្ពុជាក្រោមប្រធានបទ “ការការពារសិទ្ធិ និងតម្រង់ទិសអនាគតជនជាតិដើមភាគតិចក្នុងបរិបទបរិវត្តកម្មឌីជីថល” ក្រោមអធិបតីរបស់ ឯកឧត្ដម សរ សុពុត្រា អភិបាលនៃគណៈអផិបាលខេត្តស្ទឹងត្រែង បានអញ្ជើញជាអធិបតីក្នុងពិធី ។ អង្គពិធីដ៏អធិកអធមនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ថ្នាក់ដឹកនាំមន្ទីរអភិវឌ្ឍន៍ជនបទ និងតំណាងមន្ទីរស្ថាប័នពាក់ព័ន្ធ ឯកឧត្តមអភិបាលស្រុក, តំណាងអង្គការ ដៃគូអភិវឌ្ឍន៍ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់, លោកគ្រូ អ្នកគ្រូ យុវជន សិស្សានុសិស្ស និងបងប្អូនជនជាតិដើមភាគតិចទាំងអស់ សរុបប្រមាណជាង ២០០នាក់។
#IP Day
# Indigenous People Day

