វគ្គបណ្តុះបណ្តាលក្របបខ័ណ្ឌច្បាប់ស្តីពីការគ្រប់គ្រងធនធានធម្មជាតិ

ទំព័រដើម  »  ព័ត៌មានព្រឹត្តិការណ៍ថ្មីៗPost  »   វគ្គបណ្តុះបណ្តាលក្របបខ័ណ្ឌច្បាប់ស្តីពីការគ្រប់គ្រងធនធានធម្មជាតិ
កាលពីថ្ងៃទី១៤ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ ក្រោមកិច្ចគាំទ្ររបស់អង្គការខ័ដ ក្រុមការងារគម្រោងអ៉ីមផោវើរនៃអង្គការអភិវឌ្ឍន៍ និងភាពជាដៃគូក្នុងសកម្មភាព (DPA) បានរៀបចំវគ្គបណ្តុះបណ្តាលក្របខ័ណ្ឌរយៈពេលពីថ្ងៃស្តីពី “ការគ្រប់គ្រងធនធានធម្មជាតិ” ភោជនីយដ្ឋានរតន លីណា ខេត្តរតនៈគិរីដល់ស្រ្តីអ្នកការពារបរិស្ថាន និងបុរសការពារសិទ្ធិមនុស្ស សរុបចំនួន៤១ នាក់ក្នុងនោះមានស្រ្តី២៩ នាក់ ។ វគ្គបណ្តុះបណ្តាលនេះធ្វើឡើងក្នុងគោលបំណង៖
១)រំលឹកឡើងវិញនូវមេរៀនដែលបានរៀនកន្លងមករួមមាន៖ FPIC, CSR, និង EIA ជាមួយអ្នកការពារបរិស្ថាន និងបុរសការពារសិទ្ធិមនុស្សដើម្បីបង្កើនប្រសិទ្ធភាពក្នងការអនុវត្តការងារប្រចាំថ្ងៃលើការការពារព្រៃឈើ តំបន់ការពារធនធានធម្មជាតិ ដីធ្លី និងរ៉ែ។
២) ផ្តល់ចំណេះដឹងបន្ថែមស្តីពីក្របខ័ណ្ឌច្បាប់ពាក់ព័ន្ធការបែងចែកធនធានសហគមន៍ព្រៃឈើ តំបន់ការពារធនធានធម្មជាតិ ដីធ្លី និងរ៉ែដល់អ្នកការពារបរិស្ថាន និងបុរសការពារសិទ្ធិមនុស្សដើម្បីចូលរួមការពារព្រៃឈើ តំបន់ការពារធនធានធម្មជាតិ ដីធ្លី និងរ៉ែ តាមរយៈក្របខ័ណ្ឌច្បាប់ពាក់ព័ន្ធទាំងនោះប្រកបដោយប្រសិទ្ធិភាព ។
ចែករំលែក: