ឆ្លើយតបនឹងកិច្ចសន្យាផលិតនិងផ្គត់ផ្គង់ ស្រូវ សរីរាង្គរវាងសហគមន៍កសិកម្មចំនួន៦និងក្រុមហ៊ុនសាជីវកម្មកសិកម្មកម្ពុជា(CACC)។
បន្ទាប់ពីអនុវត្តន៍លើបច្ចេកទេសផលិតស្របតាមស្តង់ដាសរីរាង្គ សហភាពអឺរុប និងអាមេរិក (EU /NOP ) ចាប់ផ្តើមពីថ្ងៃ១០ ខែវិច្ឆិកា ឆ្នាំ ២០២៥ ក្រុមហ៊ុនបានចុះប្រមូលទិញស្រូវសរីរាង្គពីសហគមន៍កសិកម្មទាំង៦ ក្នុងស្រុកកោះញែក ខេត្តមណ្ឌលគីរី ក្រោមការសម្របសម្រួល របស់អង្គការអភិវឌ្ឍន៍ និងភាពជាដៃគូក្នុងសកម្មភាព(DPA)។
ដោយគិតត្រឹមថ្ងៃទី១៥ ខែ វិច្ឆិកា ឆ្នាំ២០២៥ នេះ ការប្រមូលទិញបានចំនួន២០៤ តោន និង៨៧០គីឡូក្រាម
(204,870គក)ប្រភេទស្រូវសរសើម(នាងអ៊ុក នាងអំ,កិនខ្នងមាន់,ចិញ្ចើមប្រវឹក,ផ្កាដូង…..)។ក្រុមការងាររបស់អង្គការ DPA ប្រចាំខេត្តមណ្ឌលគិរី បានកំពុងបន្តសម្របសម្រួលប្រមូលស្រូវពីសហគមន៍កសិកម្មទាំង៦សម្រាប់ផ្គត់ផ្គង់អោយតាមកិច្ចសន្យាបន្តទៀត។
រូបភាព: ក្រុមកាងារDPA មណ្ឌលគីរី។


