លោកនាយកប្រត្តិបត្តិនៃអង្គការ DPA មានកិត្តិយសអញ្ជើញចូលរួមពិព័រណ៍ «ពន្លកបៃតង»

ទំព័រដើម  »  ព័ត៌មានព្រឹត្តិការណ៍ថ្មីៗPost  »   លោកនាយកប្រត្តិបត្តិនៃអង្គការ DPA មានកិត្តិយសអញ្ជើញចូលរួមពិព័រណ៍ «ពន្លកបៃតង»

លោកនាយកប្រត្តិបត្តិនៃអង្គការ DPA មានកិត្តិយសអញ្ជើញចូលរួមពិព័រណ៍ «ពន្លកបៃតង» នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ នាក្រសួងបរិស្ថាន។ ក្រោមអធិបតីភាពឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រួមជាមួយឯកឧត្តមបណ្ឌិត អ៊ាង ស៊ុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងភ្ញៀវកិត្តិយសជាច្រើនរូប។ ព្រឹត្តិការណ៍នេះជាចលនាជាតិមួយ ដើម្បីលើកកម្ពស់ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការការពារ និងស្តារធនធានធម្មជាតិ រីឯ «ពន្លកបៃតង» គឺជានិមិត្តរូបនៃការចាប់ផ្តើមថ្មី សម្រាប់កម្ពុជាបៃតង ស្អាត និងចីរភាព។ ការតាំងពិព័រណ៍ ក៏មានចែកកូនឈើដល់សាធារណជនដោយឥតគិតថ្លៃ សំដៅជំរុញការកាត់បន្ថយកាបូន និងសម្រេចគោលដៅកម្ពុជាកម្មពុះកាបូនត្រឹមឆ្នាំ២០៥០។

ចែករំលែក: