អង្គការអភិវឌ្ឍន៍ និងភាពជាដៃគូក្នុងសកម្មភាព (DPA) និងសមាគមថែរក្សាបរិស្ថាន និងវប្បធម៌ (CEPA) បានសហការរៀបចំ សិក្ខាសាលាបង្ហាញលទ្ធផល នៃការសិក្សាស្រាវជ្រាវ ស្តីពី’’ការវិភាគគោលនយោបាយ នៃការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ការស្តារឡើងវិញ សកម្មភាពត្រៀមបង្ការជាមុន និងការបន្ស៊ាំ និងការកាត់បន្ថយការប្រែប្រួលអាកាសធាតុ នៅប្រទេសកម្ពុជា’’ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ជួប ប៉ារីស រដ្ឋលេខាធិការក្រសួងបរិស្ថាន និងមានការអញ្ជើញចូលរួមពី លោក Joseph Kodamanchaly នាយកស្តីទីប្រចាំប្រទេសរបស់អង្គការការីតាសអូស្ត្រាលី។ សិក្ខាសាលានេះ ប្រព្រឹត្តិទៅ នៅថ្ងៃពុធ ៩រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦ សណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ។
នៅក្រោមគម្រោង “ការកែលម្អភាពធន់នឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា” ដែលទទួលបានជំនួយពីក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី (DFAT) តាមរយៈអង្គការ ការីតាស់អូស្រ្តាលី (CA) សិក្ខាសាលានេះត្រូវបានរៀបចំឡើងដើម្បីបង្ហាញអំពីគម្លាតដែលមាននៅក្នុងគោលនយោបាយ និងការអនុវត្តគោលនយោបាយបច្ចុប្បន្ននៅថ្នាក់ជាតិ និងថ្នាក់មូលដ្ឋានដែលទាក់ទងនឹងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ការស្តារឡើងវិញជាយុទ្ធសាស្ត្រ សកម្មភាពត្រៀមបង្ការជាមុន ដែលរួមបញ្ចូលសមភាពយេនឌ័រ ពិការភាព និងបរិយាប័ន្នសង្គម (GEDSI)។
សិក្ខាសាលានេះមានអ្នកចូលរួមចំនួន ៥៦ នាក់ រួមមានស្ត្រី ១០ នាក់ ដែលបានអញ្ជើញមកពី ២២ ស្ថាប័ន។ ការចូលរួមដ៏ចម្រុះនេះមានសារៈសំខាន់ក្នុងការជំរុញការពិភាក្សាជាប្រព័ន្ធ និងបង្ហាញពីការប្តេជ្ញាចិត្តរួមក្នុងការអនុវត្តអនុសាសន៍ រឺសកម្មភាព ដើម្បីកែលម្អរគោលនយោបាយ ច្បាប់ យុទ្ឋសាស្ត្រ ដែលលើកកម្ពស់សមភាពយេនឌ័រ ពិការភាព និងបរិយាប័ន្នសង្គម (GEDSI) ទៅក្នុងសកម្មភាពកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ការស្តារឡើងវិញជាយុទ្ធសាស្ត្រ និង សកម្មភាពត្រៀមបង្ការជាមុន។

រូបថតជាក្រុម

ឯកឧត្តម ជួប ប៉ារីស រដ្ឋលេខាធិការ ក្រសួងបរិស្ថាន ផ្តល់សុន្ទរកថាបើកកម្មវិធី

លោក Joseph Kodamanchaly នាយកស្តីទីប្រចាំប្រទេស នៃ Caritas Australia ចែករំលែក និងការសរសើរចំពោះអ្នកចូលរួម និងដៃគូ

លោក ម៉ម សម្បត្តិ នាយកប្រតិបត្តិ DPA ថ្លែងសុន្ទរកថាស្វាគមន៍យ៉ាងកក់ក្តៅជូនដល់អ្នកចូលរួម


លោកស្រី លុយ រស្មី នាយិកាអង្គការ CEPA សម្របសម្រួលវេទិកាពិភាក្សាសម្រាប់វាគ្មិនពីកម្រិតជាតិ និងថ្នាក់ក្រោមជាតិ

កញ្ញា ប៊ុន ន ពៅចិន្តា ទីប្រឹក្សាឯករាជ្យសម្រាប់ការសិក្សាស្រាវជ្រាវ បង្ហាញលទ្ធផល និងអនុសាសន៍ជូនអ្នកចូលរួម.

ក្រុមការងារ CEPA និង DPA សម្របសម្រួលការពិភាក្សាជាក្រុមជាមួយអ្នកចូលរួមអំពីអនុសាសន៍ដែលបានមកពីការសិក្សាស្រាវជ្រាវ



