នៅថ្ងៃទី ១៧ ដល់ ១៨ ខែ វិច្ឆិកា ឆ្នាំ២០២២ ក្រុមការងារនៃសម្ព័ន្ធអង្គការមិនមែនរដ្ឋាភិបាលស្តីពីអភិបាលកិច្ចឧស្សាហម្មនិស្សារណកម្ម រួមមាន អង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា (ANSA) អង្គការតម្លាភាពកម្ពុជា (TIC) អង្គការអភិវឌ្ឍន៍និងភាពជាដៃគូក្នុងសកម្មភាព (DPA) បានសហការរៀបចំវគ្គបណ្តុះបណ្តាលរយៈពេលពីរថ្ងៃសម្រាប់គ្រូបង្គោលសម្រាប់ការផ្សព្វផ្សាយ និងរៀបចំគម្រោងសំណើមូលនិធិរ៉ែ នៅភោជនីយដ្ឋានអូក្រា រាជធានីភ្នំពេញ។ វគ្គបណ្តុះបណ្តាលនេះមានអ្នកចូលរួមចំនួន ៣៧ នាក់ក្នុងនោះស្រ្តី ០៦ នាក់ មកពី តំណាងក្រសួងរ៉ែ និងថាមពល ប្រធាននិង សមាជិកក្រុមប្រឹក្សាឃុំ សមាជិកបណ្តាញ EISEI តំណាងសហគមន៍ដែលមានអាជីវកម្មរ៉ែ មកពី មកពីខេត្ត តាកែវ កំពង់ស្ពឺ ស្ទឹងត្រែង មណ្ឌលគិរី រតនគិរី ព្រះវិហារ ក្រចេះ ពោធ៍សាត់ និងបាត់ដំបង ។ បន្ទាប់ពីវគ្គបណ្តុះបណ្តាល សិក្ខាកាមនឹង៖
• បានយល់ដឹងកាន់តែច្បាស់ពីមូលនិធិរ៉ែ និងគោលការណ៍ផ្សេងៗ និងរបៀបផ្សព្វផ្សាយមូលនិធិរ៉ែនៅតាមសហគមន៍
• មានសមត្ថភាពរៀបចំការផ្សព្វផ្សាយ និងអាចជួយសហគមន៍និងអាជ្ញាធរមូលដ្ឋាន ក្នុងការសេរគម្រោងសំណើស្នើសុំមូលនិធិរ៉ែពី ក្រសួងរ៉ែ យកទៅអភិវឌ្ឍសហគមន៍មូលដ្ឋានដែលមានការដ្ឋានអាជីវកម្មរ៉ែស្ថិតនៅ
• ការចែករំលែកពីទិដ្ឋភាពទូទៅរបស់សហគមន៍និងធ្វើការជាមួយគ្នាដើម្បីបង្កើនការទទួលបាននូវមូលនិធិរ៉ែសម្រាប់ការអភិវឌ្ឍមូលដ្ឋាន។