ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី ៧ ខែ សីហា ឆ្នាំ ២០២៣ ក្រុមការងារអភិវឌ្ឍន៍សហគមន៍ចម្រុះខេត្តព្រះវិហារ បានសហការជាមួយមន្រ្តីយេនឌ័រ និងអភិវឌ្ឍន៍ របស់អង្គការ ឌី ភី អេ ផ្តល់វគ្គបណ្តុះបណ្តាលប្រាំវគ្គ ស្តីពី យេនឌ័រ និង ស្រ្តីក្នុងភាពជាអ្នកដឹកនាំ ដល់អ្នកទទួលផល ចំនួន ១២៤ រូប មានស្ត្រី ១០៧ នាក់ មកពីសហគមន៍អភិវឌ្ឍន៍កសិកម្ម គណៈកម្មការសហគមន៍ព្រៃឈើ សហគមន៍តំបន់ការពារធម្មជាតិ ក្រុមកសិកម្ម ក្រុមធនាគារគោ និង ក្រុមគ្រប់គ្រងគ្រោះមហន្តរាយភូមិ ក្នុងឃុំគោលដៅរបស់គម្រោងទាំងប្រាំពីរឃុំ (សង្កែ១ សង្កែ២ ឆែប១ ម្លូព្រៃ១ ម្លូព្រៃពីរ ក្នុងស្រុកឆែប និង ឃុំ ច្រាច់ និងធ្មា ក្នុងស្រុកជ័យសែន) ក្នុង ខេត្តព្រះវិហារ ។