កាលពីថ្ងៃទី០១ ខែ វិច្ឆិការ ឆ្នាំ ២០២២ ក្រុមការងារ ICD ប្រ ចាំខេត្ត រតនគិរី បានចុះទៅបង្វឹកនិងតាមដានត្រួតពិនិត្យដល់ក្រុមផលិតបន្លែ ដែលរស់នៅភូមិ ដីឡូត៍ ឃុំ ជ័យឧត្តម ស្រុក លំផាត់ ខេត្ត រតនគិរី ដែលអង្គការ ឌី ភី អេ បានគាំទ្រ ថវិការជួយ ចំនួន ១០០ដុល្លា អាមេរិក ឲ្យទៅដល់កសិករក្រីក្រនោះយកទៅដាំបន្លែលក់ទៅទីផ្សារ បច្ចុប្បន្ននេះ លោក កាន់ ម៉ារ៉ា ដែលជាអ្នកខ្ចីប្រាក់ពីក្រុម បានដំណើរការភ្ជួររាស់ដី បានចំនួន ០,៥០ហិចតាហើយ និងបានទិញគ្រាប់ពូជដំណាំ តាមកិច្ចសន្យាយកមកដាំដុះរួចហើយដែរ គឺត្រសក់និង ត្រកួន ទៅលើផ្ទៃដីដែលគាត់បានរៀបចំរួចនោះ ដើម្បីបង្ករបង្កើនផលលក់ទៅទីផ្សារក្នុងការរកប្រាក់ចំណូលចិញ្ចឹមគ្រួសារ ក្រោយពីគាត់បានដាំដុះនូវបន្លែត្រសក់និងត្រកួននេះរួចគាត់បន្តការភ្ជួររាស់និងវាយដីដាំដុះនូវដំណាំផ្សេងទៀតដែលជាតម្រូវការទីផ្សារ នៅពេលគាត់សាកសួរទៅដៃគូទិញលក់របស់គាត់មុនសិន មុននឹងសម្រេច ធ្វើការដាំដុះបន្តទៀត ដើម្បីជៀសវាងដាំបានហើយគ្មានអ្នកទិញ ដែលធ្វើឲ្យគាត់មានការខាតបង់នូវប្រាក់ពេលវេលានិងកម្លាំងពលកម្មចោលទទេ។