វគ្គបណ្តុះបណ្តាលស្តីពីការអនុវត្តន៍ការប្រើប្រាស់ឧបករណ៍ប្រព័ន្ធសិក្សាអំពីយេនឌ័រ(Gender Action Learning system (GALS)

Home  »  NewsNew EventPost  »   វគ្គបណ្តុះបណ្តាលស្តីពីការអនុវត្តន៍ការប្រើប្រាស់ឧបករណ៍ប្រព័ន្ធសិក្សាអំពីយេនឌ័រ(Gender Action Learning system (GALS)
*ស្រុកជ័យសែន ខេត្តព្រះវិហារ *
ចាប់ពីថ្ងៃទី09ដល់14 ខែ មិនា ឆ្នាំ2023
ក្រុមការងារគំរោងGRAISEA II នៃកម្មវិធីភាពជាដៃគូ(Partnership Program) របស់អង្គការអភិវឌ្ឍន៍ និង ភាពជាដៃគូ ក្នុងសកម្មភាព Development and Partnership in Action (DPA) បានគាំទ្រដល់ថ្នាក់ដឹកនាំសហគមន៍កសិកម្មចំនួន3 អ្នកចូលរួមសរុបមាន33គ្រួសារ(66នាក់ ស្រី23នាក់) ក្នុងស្រុកជ័យសែន ខេត្តព្រះវិហារ ដើម្បីរៀបចំនិងសម្របសម្រួលវគ្គបណ្តុះបណ្តាលស្តីពីការអនុវត្តន៍ការប្រើប្រាស់ឧបករណ៍ប្រព័ន្ធសិក្សាអំពីយេនឌ័រ(Gender Action Learning system (GALS)ដល់សមាជិកក្នុងនោះមានសហគមន៍កសិកម្ម និងចំនួនអ្នកចូលរួមដូចខាងក្រោម÷
1.#សហគមន៍កសិកម្មតស៊ូសែនជ័យ ក្នុងឃុំតស៊ូ អ្នកចូលរួមសរុប17គ្រួសារ=34នាក់(ស្រី17នាក់)។
2.#សហគមន៍កសិកម្មច្រាច់សាលវ័ន្តសាមគ្គីសែនជ័យ ក្នុងឃុំច្រាច់ អ្នកចូលរួមសរុប8គ្រួសារ=16នាក់(ស្រី8នាក់)។
3.#សហគមន៍កសិកម្មធ្មាណាឡាគីរីសាមគ្គីសែនជ័យ ក្នុងឃុំធ្មា អ្នកចូលរួមសរុប08គ្រួសារ=16នាក់(ស្រី08នាក់)។