នាថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០២៣ ក្រុមការងារអភិវឌ្ឍន៍សហគមន៍ចម្រុះខេត្តព្រះវិហារ និងលោកប្រធានកម្មវីធីអភិវឌ្ឍន៍សហគមន៍ចម្រុះ របស់អង្គការ ឌី.ភី.អេ បានជូនម្ចាស់ជំនួយ ម៉ាណូសយូនីដាស់ មកពីប្រទេស អេស្ប៉ាញ ដើម្បីពិនិត្យតមើលពីភាពរីកចម្រើនរបស់កសិករគោលដៅ ដែលបានអនុវត្តសកម្មភាព៥ រួមមាន ការចិញ្ចឹមមាន់ ការគ្រប់គ្រងសហគមន៍អភិវឌ្ឍន៍កសិកម្ម ការគ្រប់គ្រងសហគមន៍ព្រៃឈើ គ្រួសារបញ្ឈប់អំពើហឹង្សា និងការធ្វើកសិកម្មចម្រុះ និង ផែនការរបស់ពួកគាត់សម្រាប់ឆ្នាំបន្ទាប់ នៅក្នុងភូមិគោលដៅចំនួន៤ ( ម្លូព្រៃ ក្រសាំង ឆែបកើត និង ជោគជ័យ) នៃ៣ឃុំ (ម្លូព្រៃមួយ ឆែបមួយ និងសង្កែពីរ) ក្នងស្រុកឆែប ខេត្តព្រះវិហារ ។