វគ្គបណ្តុះបណ្តាលស្តីពីនាទីស្រ្តីនៅក្នុងគ្រួសារ និងសហគមន៍ និងស្រ្តីក្នុងភាពជាអ្នកដឹកនាំ

Home  »  NewsNew EventPost  »   វគ្គបណ្តុះបណ្តាលស្តីពីនាទីស្រ្តីនៅក្នុងគ្រួសារ និងសហគមន៍ និងស្រ្តីក្នុងភាពជាអ្នកដឹកនាំ
នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ ២០២៣, មន្រ្តីផ្នែកយេនឌ័រ និងអភិវឌ្ឍន៍សហការជាមួយ ក្រុមការងារនៃអង្គការឌីភីអេប្រចាំខេត្តកំពង់ធំ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីនាទីស្រ្តីនៅក្នុងគ្រួសារ និងសហគមន៍ និងស្រ្តីក្នុងភាពជាអ្នកដឹកនាំ ទៅកាន់ជនបង្គោលយេនឌ័រចំនួន១៨ នាក់ ស្រី៨នាក់ ប្រុស១០។ វគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តឡើងក្នុងគោលបំណង៖
• ដើម្បីពង្រឹងសម្ថភាពដល់ជនបង្គោលយេនឌ័រស្តីពី តួនាទី និងភាពជាអ្នកដឹកនាំរបស់ស្រ្តី នៅក្នុងគ្រួសារ និងសហគមន៍
• ដើម្បីបំពេញបន្ថែមចំណេះដឹងដល់ជនបង្គោលយេនឌ័រពីការទប់ស្កាត់អំពើរហិង្សាក្នុងគ្រួសារ និងទស្សនៈទានយេនឌ័រនៅក្នុងសហគមន៍