នៅថ្ងៃទី០៨ ដល់១០ ខែធ្នូ ឆ្នាំ២០២២ បុគ្គលិកអង្គការឌីភីអេ (DPA)ដែលអនុវត្តន៍គម្រោង GRAISEA2 ក្នុងខេត្តព្រះវិហារបានសហការណ៍និងគាំទ្រថ្នាក់ដឹកនាំសហគមន៍កសិកម្មរៀបចំការប្រជុំឆ្លុះបញ្ចាំងស្តីពីការអនុវត្តន៍ឧបករណ៍ប្រើប្រាស់សកម្មភាពយេនឌ័រ(Gender Action Learning system (GALs)ដល់គ្រួសារក្រុមកសិករក្នុងសហគមន៍កសិកម្មដែលបានចូលរួមរៀនកន្លងមកនៅសហគមន៍កសិកម្មចំនួន៣ក្នុងនោះ មាន:
១. សហគមន៍កសិកម្មរណសិរ្សព្រះខ័នអភិវឌ្ឍន៍ ឃុំរណសិរ្ស
ស្រុកសង្គមថ្មី ចំនួន៨គ្រួសារ ( ប្តីនិងប្រពន្ធ)។
២.សហគមន៍កសិកម្មរអាងរួមគ្នាអភិវឌ្ឍន៍ ឃុំរអាង
ស្រុកសង្គមថ្មី ចំនួន៦គ្រួសារ ( ប្តីនិងប្រពន្ធ)។។
៣.សហគមន៍កសិកម្មស្ដៅអភិវឌ្ឍន៍ ឃុំស្ដៅ
ស្រុកសង្គមថ្មី ចំនួន៥គ្រួសារ ( ប្តីនិងប្រពន្ធ)។