ចែកសម្ភារៈបង្គន់អនាម័យ និងធុងចម្រោះទឹក

Home  »  NewsNew EventPost  »   ចែកសម្ភារៈបង្គន់អនាម័យ និងធុងចម្រោះទឹក
ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ នេះ ក្រុមការងារអង្គការឌីភីអេ ខេត្តកំពង់ធំ បានប្រជុំចែកសម្ភារៈបង្គន់អនាម័យ និងធុងចម្រោះទឹក នៅសាលាស្រុកសណ្ដាន់ ដល់អ្នកភូមិដែលជាជនងាយរងគ្រោះ និងខ្វះលទ្ធភាពសាងសង់បង្គន់អនាម័យ ចំនួន២៣០គ្រួសារ និងខ្វះលទ្ធភាពទិញធុងចម្រោះទឹក ចំនួន១១៤គ្រួសារ មកពី ១៥ភូមិ ក្នុងឃុំសណ្ដាន់ ឃុំងន និងឃុំមានជ័យ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។
ក្នុងការប្រជុំនេះក្រុមការងារអង្គការDPA បានធ្វើការសហការណ៍យាងល្អពីរដ្ឋបាលសាលាស្រុកសណ្ដាន់ក្នុងការរៀបចំសាលប្រជុំ និងការចំណាយផ្សេងៗ ដែលជួយឲ្យការប្រជុំនេះដំណើរការបានដោយរលូន។
ការប្រជុំចូលរួមដ៏ខ្ពស់ខ្ពស់ជាគណៈអធិបតី របស់លោក តាន់ម៉េងឆិក ជាអភិបាលរងនៃគណៈអភិបាលស្រុកសណ្ដាន់ ប្រធានការិយាល័យកសិកម្ម និងបរិស្ថាន ការិយាល័យអភិវឌ្ឍន៍ជនបទ លោកមេឃុំទាំងបី និងលោកមេភូមិ ទាំង១៥ភូមិ។
លោក តាន់ម៉េងឆិក លោកមេឃុំតំណាងឃុំទាំងបី និងលោកប្រធានគម្រោងរបស់អង្គការឌីភីអេកំពង់ធំ បានផ្ដល់ជាមតិសំណេះសំណាល និងសារដាស់តឿន ដល់អ្នកភូមិទាំងអស់ អំពីការប្រើប្រាស់ធុងចម្រោះទឹកស្អាត និងការប្រើប្រាស់បង្គន់អនាម័យ និងជាពិសេសជំរុញឲ្យក្លាយជាភូមិបញ្ឈប់ការបន្ទោបង់ពាស់វាលពាស់កាល (ODF)។
ជាលទ្ធផល អ្នកភូមិទាំងអស់បានជ្រាប់ និងយល់ច្បាស់អំពីការប្រើប្រាស់ធុងចម្រោះទឹក និងស្ម័ក្រចិត្តចូលរួមសាងសង់បន្ទប់បង្គន់ និងចូលរួមប្រើប្រាស់បង្គន់អនាម័យគ្រប់គ្រប់គ្នា។
គាំទ្រថវិការដោយ៖ GOAC & SCIAF
អនុវត្តន៍គម្រោងដោយ៖ DPA Cambodia