ថ្ងៃទី១៦ ដល់ ២០ ខែសីហា ឆ្នាំ២០២៣ ក្រុមការងាររបស់អង្គការ ឌីភីអេ( DPA) ប្រចាំស្រុកកោះញែក ខេត្តមណ្ឌលគីរី បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី៖ ស្តង់ដារស្រូវសរីរាង្គរបស់សហរដ្ឋអាមេរិក និងអឺរ៉ុប (NOP/EU) ដល់កសិករដែលជាក្រុមផលិតនៅក្នុងគម្រោង ។
ដែលវគ្គបណ្តុះបណ្តាលនេះធ្វើឡើងនៅក្នុងបួនភូមិរួមមាន÷ភូមិអញ្ជរ ភូមិស្រែធំ ឃុំសុខសាន្តនិង ភូមិទួល ឃុំអរបួននិងភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ ក្នុងស្រុកកោះញែក ខេត្តមណ្ឌលគិរី ។ ដែលអ្នកចូលរួមជាគណៈកម្មការសហគមន៍កសិកម្ម និងសមាជិកក្រុមផលិតសរុបចំនួន ១៥០នាក់ (ស្រី៧៤នាក់) ។
វគ្គបណ្តុះបណ្តាលនេះ មានគោលបំណង៖
១. បង្កើនសមត្ថភាពសមាជិកក្រុមអ្នកផលិតលើបច្ចេកទេសផលិតស្រូវដែលស្របតាមស្តង់ដាសរីរាង្គ ។
២. យល់ដឹងគុណសម្បត្តិកសិកម្មសរីរាង្គ គុណវិបត្តិថ្នាំពុល ជីគីមី នឹងតម្រូវការស្តង់ដាផលិត
៣. តម្រូវការដីសម្រាប់ផលិតស្រូវសរីរាង្គ រយ:ពេលនៃការកែប្រែដីសំរាប់ដំណាំ ស្តង់ដានៃការគ្រប់គ្រង សារធាតុចឹញ្ចឹមរបស់ដំណាំស្រូវ។ និង
៤. ការគ្រប់គ្រង កត្តាចង្រៃ លើដំណាំស្រូវ។
រូបភាពដោយ: រ៉ាម៉ូនិង ឡាលីន