****ស្រុកសំបូរ ខេត្តក្រចេះ និង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង****
នៅថ្ងៃទី២០ដល់ថ្ងៃទី២២ ខែ កុម្ភៈ ឆ្នាំ២០២៣ ក្រុមការងារគំរោងGRAISEA II នៃកម្មវិធីភាព ជាដៃគូ (Partnership Program)របស់អង្គការអភិវឌ្ឍន៍ និងភាពជាដៃគូក្នុងសកម្មភាព(DPA), បានសហការណ៍ជាមួយម្ចាស់កសិដ្ឋាន កសិកម្មសុវត្ថិភាព ក្នុងស្រុកសំបូរ ខេត្តក្រចេះ និង ក្រុមការងារគំរោងអភិវឌ្ឍន៍ សហគមន៍ចំរុះនៃខេត្តស្ទឹងត្រែងរបស់អង្គការអភិវឌ្ឍន៍និងភាពជាដៃគូក្នុងសកម្មភាព ដើម្បីរៀបចំនិងសម្របសម្រួលទស្សនៈសិក្សាស្តីពី ខ្សែច្រវ៉ាក់ផលិតកម្មស្រូវពូជដែលមានទីតាំងនៅភូមិសង្គម ឃុំសណ្តាន់ ស្រុកសំបូរ ខេត្តក្រចេះ និងការធ្វើអាជីវកម្មដំឡួងមី និងការគ្រប់គ្រងសហគមន៍កសិកម្មនៃសហគមន៍ កសិកម្មចំការលើសាមគ្គីអភិវឌ្ឍន៍ ស្ថិតនៅភូមិចំការលើ ឃុំចំការលើ ស្រុកថាឡាបរីវ៉ាត់ ខេត្តស្ទឹងត្រែង។ អ្នកចូលរួមសរុបចំនួន ២៤នាក់(ស្រី២៤នាក់) មកពីតំណាងស្រ្តីថ្នាក់ដឹកនាំទាំង២៤សហគមន៍ កសិកម្មនិងបុគ្គលិកនៃសហភាពសហគមន៍កសិកម្មព្រះវិហារមានជ័យ(PMUAC)នៃ ខេត្តព្រះវិហារ។