សម្របសម្រួលសិក្ខាសាលាឆ្លុះបញ្ចាំងស្តីពីលទ្ធផលនៃការធ្វើ សវនកម្មសហភាពសហគមន៍កសិកម្មព្រះវិហារមានជ័យ

Home  »  NewsNew EventPost  »   សម្របសម្រួលសិក្ខាសាលាឆ្លុះបញ្ចាំងស្តីពីលទ្ធផលនៃការធ្វើ សវនកម្មសហភាពសហគមន៍កសិកម្មព្រះវិហារមានជ័យ
****មន្ទីរកសិកម្ម, ក្រុងព្រះវិហារ,ខេត្តព្រះវិហារ****
នៅថ្ងៃទី០៩ ខែ កុម្ភៈ ឆ្នាំ២០២៣, ក្រុមការងារគំរោង GRAISEA II នៃកម្មវិធីភាពជាដៃគូ (Partnership Program)របស់អង្គការ អភិវឌ្ឍន៍ និងភាពជាដៃគូក្នុងសកម្មភាព (DPA),និងការិយាល័យ​អភិវឌ្ឍន៍សហគមន៍ កសិកម្មនៃមន្ទីរកសិកម្ម,រុក្ខាប្រមាញ់និងនេសាទ ខេត្តព្រះវិហារបានសហការណ៍ គ្នារៀបចំនិងសម្របសម្រួលសិក្ខាសាលាឆ្លុះបញ្ចាំងស្តីពីលទ្ធផលនៃការធ្វើ សវនកម្មសហភាពសហគមន៍កសិកម្មព្រះវិហារមានជ័យ។ អ្នកចូលរួមសរុបចំនួន ១៣នាក់(ស្រី៤នាក់)មកពីថ្នាក់ដឹកនាំនិងបុគ្គលិកសហភាពសហគមន៍កសិកម្មព្រះវិហារមានជ័យ(PMUAC)។សិក្ខាសាលានេះបានប្រព្រឹត្តទៅនៅសាលប្រជុំ នៃមន្ទីរកសិកម្ម, រុក្ខាប្រមាញ់និងនេសាទខេត្តព្រះវិហារ។