ពិធីចែកត្រាក់ទ័រ និង នង្គ័ល

Home  »  NewsNew EventPost  »   ពិធីចែកត្រាក់ទ័រ និង នង្គ័ល
គំរោងរបស់អង្គការអភិវឌ្ឍន៍ និងភាពជាដៃគូក្នុងសកម្មភាព
(DPA) ប្រចាំខេត្តរតនគិរីបានសហការជាមួយ មន្ទីរកសិកម្មរុក្ខា ប្រមាញ់ និងនេសាទ ខេត្តរតនគិរីបានធ្វើពិធីចែកត្រាក់ទ័រនិងនង្គ័លដោយមានការអញ្ជើញចូលរួមពី លោក ង៉ែត ធារ៉ា អនុប្រធានមន្ទីរកសិកម្មខេត្ត បានផ្តល់ត្រាក់ទ័រ ចំនួន០១គ្រឿង និងនង្គ័លចំនួន០១គ្រឿងដល់សហគមន៍កសិកម្មពន្លឺកសិករស្ថិតនៅភូមិ២ ឃុំ ត្រពាំងច្រេស ស្រុក កូនមុំ និង ត្រាក់ទ័រចំនួន ០១គ្រឿងទៀត ផ្តល់ទៅឲ្យ សហគមន៍កសិកម្មកសិករសាមគ្គី ស្ថិតនៅភូមិ ម៉ាលិក ឃុំ ម៉ាលិក ស្រុក អណ្តូងមាស ខេត្តរតនគិរី ក្នុងគោលបំណងសម្រាប់អោយសហគមន៍ទាំងពីរយកទៅប្រកបមុខរបរធ្វើសេវាកម្ម ភ្ជួររាស់ ដីធ្លីក្នុងការជួយសំរួលការលំបាក ដល់សមាជិកសហគមន៏កសិកម្មលើការដាំដុះដំណាំកសិកម្មផ្សេងៗ មានដំណាំស្រូវ ដំឡូងមី សណ្តែកសៀង និង បន្លែជាដើម ក្នុងការរកប្រាក់ចំណូលចូលដល់សហគមន៍ឲ្យមាការរីកចំរើនទៅអនាគតដែលមានអ្នកទទួលផលសរុបចំនួន១៣១នាក់ (ស្ត្រី៥៤នាក់)។ ថ្ងៃទី ២១ ខែ តុលា ឆ្នាំ ២០២២; ការិយាល័យ DPA ប្រចាំខេត្តរតនគិរី។