ម្ចាស់ជំនួយ Caritas Aotearoa New Zealand បានអញ្ជើញចុះទៅពិនិត្យគំរោង A Thriving Life

Home  »  NewsNew EventPost  »   ម្ចាស់ជំនួយ Caritas Aotearoa New Zealand បានអញ្ជើញចុះទៅពិនិត្យគំរោង A Thriving Life

កាលពីថ្ងៃទី ១៨ ខែ វិច្ឆិកា ឆ្នាំ ២០២២ ក្រុមការងាររបស់អង្គការប្រចាំខេត្តរតនគីរីបានទទួលស្វាគមន៍ លោក Phil Brass និង Rachel ដែលជាម្ចាស់ជំនួយ Caritas Aotearoa New Zealand បានអញ្ជើញចុះទៅពិនិត្យគំរោង A Thriving Life រួមមានមើលដល់ថ្នាក់ដឹកនាំសហគមន៍កសិកម្ម និងសមាជិកជជែកគ្នាក្នុងការរៀបចំនូវគោលការណ៏ប្រើប្រាស់ត្រាក់ទ័រ ការភ្ជួរដីសាកល្បង និងសកម្មភាព ការងារសហករណ៍ ក្នុងការធ្វើអាជីវកម្មដូចជាមានការទទួលទិញស្រូវពីសមាជិកដែលយក មកលក់ទុកកិនជាអង្ករលក់ទៅទីផ្សារនិងការកិនស្រូវឲ្យសមាជិកនិងក្រៅសមាជិកដែលយកស្រូវមកកិន និងការបង្ហាញពីការចំណូលចំណាយថវិកានៅក្នុងសហគមន៏ក្នុងឆ្នាំ២០២១កន្លងមកស្ថិតនៅភូមិ ម៉ាលិក ឃុំ ម៉ាលិក ស្រុក អណ្តូងមាស ខេត្ត រតនគិរី។