សិក្ខាសាលាស្ដីពីបច្ចុប្បន្នភាពនៃការគ្រប់គ្រង និងការអភិវឌ្ឍន៍វិស័យរ៉ែនៅកម្ពុជា

Home  »  NewsNew EventPost  »   សិក្ខាសាលាស្ដីពីបច្ចុប្បន្នភាពនៃការគ្រប់គ្រង និងការអភិវឌ្ឍន៍វិស័យរ៉ែនៅកម្ពុជា
នាព្រឹកថ្ងៃចន្ទ ១០កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០២៣ នៅសាលសន្និសិទប្រេងកាត អគារលេខ ១៣-១៤ មហាវិថីសហព័ន្ធរុស្សី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ បុគ្គលិកអង្គការអភិវឌ្ឍន៍ និងភាពជាដៃគូរក្នុងសកម្មភាព(DPA)បានចូលរួមសិក្ខាសាលាស្ដីពីបច្ចុប្បន្នភាពនៃការគ្រប់គ្រង និងការអភិវឌ្ឍន៍វិស័យរ៉ែនៅកម្ពុជា។ ពិធីបើកសិក្ខាសាលានេះ ប្រព្រឹត្តិទៅក្រោមអធិបតីភាពឯកឧត្តម យស មុនីរ៉ាត់ អនុរដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល និងមានអ្នកចូលរួមមកពីក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធ អង្គការដៃគូរ និងសហភាពសហព័ន្ធយុវជនតាមបណ្ដាក្រសួងស្ថាប័នសរុបប្រមាណ ២០០ នាក់។
គោលបំណងនៃការរៀបចំសិក្ខាសាលាគឺដើម្បីផ្សព្វផ្សាយអោយបានទូលំទូលាយនូវឯកសារច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធនឹងវិស័យរ៉ែ ថាមពល និងវឌ្ឍន៍ភាពវិស័យនេះ ក្រោមការទទួលខុសត្រូវរបស់ក្រសួងរ៉ែ និងថាមពលដែលជាសេនាធិការដ្ឋានរបស់រាជរដ្ឋាភិបាលកម្ពុជាដែលមានឯកឧត្តម ស៊ុយ សែម ជារដ្ឋមន្ត្រី។