សិក្ខាសាលាស្ដីពីផែនការយុទ្ធសាស្ត្ររបស់អង្គការ DPA សម្រាប់ ឆ្នាំ២០២៧–២០៣១

ទំព័រដើម  »  ព័ត៌មានព្រឹត្តិការណ៍ថ្មីៗPost  »   សិក្ខាសាលាស្ដីពីផែនការយុទ្ធសាស្ត្ររបស់អង្គការ DPA សម្រាប់ ឆ្នាំ២០២៧–២០៣១
🍀 [ខេត្តរតនគិរី] សិក្ខាសាលាស្ដីពីផែនការយុទ្ធសាស្ត្ររបស់អង្គការ DPA សម្រាប់ ឆ្នាំ២០២៧–២០៣១ ត្រូវបានរៀបចំឡើងនៅថ្ងៃទី ២២ ខែឧសភា ឆ្នាំ២០២៦ នៅសណ្ឋាគារភូមិខ្មែររីសត ភូមិបួន សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី។
👥 អ្នកចូលរួមសរុបចំនួន ៤៨ នាក់ ក្នុងនោះមានស្ត្រី ២៤ នាក់ ដែលបានចូលរួមពី គណៈកម្មការគ្រប់គ្រង និងបុគ្គលិករបស់អង្គការ DPA ទាំងអស់ ក្រោមការសម្របសម្រួលដោយ ទីប្រឹក្សាឯករាជ្យ។
កិច្ចពិភាក្សានេះបានលើកទឹកចិត្ត ឱ្យអ្នកចូលរួមចែករំលែកមតិយោបល់ បទពិសោធន៍ និងក្តីប្រាថ្នារបស់ខ្លួន ដោយផ្ដោតលើ លទ្ធផលកម្រិតមធ្យម និង សកម្មភាពជាយុទ្ធសាស្ត្រ សម្រាប់ការអភិវឌ្ឍន៍អង្គការក្នុងរយៈពេល ៥ ឆ្នាំខាងមុខ។ លើសពីនេះការពិភាក្សាក៏បានផ្ដោតទៅលើ ការសម្របសម្រួល និងភាពបត់បែន ដើម្បីធានាថា DPA អាចឆ្លើយតបបានទៅនឹង បញ្ហាប្រឈម និងឱកាសថ្មីៗ ដែលអាចកើតឡើងនាពេលខាងមុខ។
 
ចែករំលែក: