ក្រុមការងារឌីភីអេ គម្រោងស៊ែបបើ បានបើកវគ្គបណ្តុះបណ្តាលរយៈពេលពីរថ្ងៃចំនួន ១៨ វគ្គសម្រាប់ជនបង្គោលគម្រោងស៊ែបបើ ចំនួន១៥០នាក់ (ស្ត្រី៩០នាក់ បុរស៦០នាក់) នៅក្នុងខេត្តចំនួនប្រាំ ដោយ ផ្តោតលើសិទ្ធិមនុស្ស ធុរកិច្ច និងសិទ្ធិមនុស្ស គោលការណ៍ ការយល់ព្រមដោយសេរី ជាមុន និងការជូនដំណឹង (អេសហ្វេជ) និងការគ្រប់គ្រងធនធានធម្មជាតិ។ វគ្គបណ្តុះបណ្តាលនេះមានគោលបំណងកសាងសមត្ថភាពរបស់ជនបង្គោល អំពី សិទ្ធិមនុស្ស និងគោលការណ៍ ធុរកិច្ច និងសិទ្ធិមនុស្ស ពង្រឹងជំនាញចរចារនិងចូលរួម ដោយផ្អែកលើភស្តុតាង និងផ្តល់ជាការចែករំលែកជាក់ស្តែងលើការចូលរួមក្នុងការអនុវត្តគោលការណ៍អេសហ្វេជ និងការគ្រប់គ្រងធនធានធម្មជាតិ ដើម្បីដោះស្រាយបញ្ហាសង្គម និងការការពារបរិស្ថាន ពីសំណាក់ការប្រកបអាជីវកម្មរបស់ ក្រុមហ៊ុនរុករករ៉ែ និងសម្បទានដីសេដ្ឋកិច្ច។ លទ្ធផលសំរេចបាន វគ្គនេះបាននាំឱ្យមានចំណេះដឹងកាន់តែប្រសើរឡើងក្នុងចំណោមអ្នកចូលរួម ដោយជនបង្គោលគម្រោងស៊ែបបើ ទាំងអស់ចំនួន១៥០នាក់ ដែលបានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយចំនួន ២៤២ដង ជាបន្តបន្ទាប់ដល់សមាជិកសហគមន៍ និងអ្នកភូមិចំនួន ៤៤១៨នាក់ ទៅលើ សិទ្ធិមនុស្ស ធុរកិច្ច និងសិទ្ធិមនុស្ស គោលការណ៍នៃ ការយល់ព្រមដោយសេរី ជាមុន និងការជូនដំណឹង និងការគ្រប់គ្រងធនធានធម្មជាតិ រូមជាមួយនឹងការចូលរួមក្នុងកិច្ចសន្ទនាស្តីពីការគ្រប់គ្រងធនធានធម្មជាតិ និងការចរចារសម្រាប់សហគមន៍។ ម៉្យាងទៀត ជនបង្គោលគម្រោងស៊ែបបើ ជាពិសេសយុវជន បានប្រើប្រាស់ការប្រមូលពត៌មានឌីជីថលយ៉ាងមានប្រសិទ្ធភាពសម្រាប់ការប្រមូលទិន្នន័យស្តីពីផលប៉ះពាល់នៃការជីកយករ៉ែ បង្ហាញអោយពីជំនាញដែលបានពង្រឹង និងការចូលរួមយ៉ាងសកម្មរបស់ពួកគេ។
ការពិភាក្សាអំពីទស្សនៈទាន ធុរកិច្ចនិងសិទ្ធិមនុស្ស រួមជាមួយនឺងគុណសម្បត្តិ និងគុណវិបត្តិនៃការក្រុមហ៊ុនអាជីវកម្មនៅក្នុងសហគមន៍របស់ជនបង្គោលក្នុងខេត្តក្រចេះ និងខេត្តមណ្ឌលគិរី។
ជនបង្គោលចូលរួមយ៉ាងសកម្មនៅក្នុងវគ្គបណ្ដុះបណ្ដាលស្ដីពីគោលការណ៍អេសហ្វិច នឹងការគ្រប់គ្រងធនធានធម្មជាតិ រួមជាមួយនឹងការឆ្លុះបញ្ចាំងពីជំហានទាំងប្រាំពីនៃការអនុវត្ត និងចូលរួមក្នុងការប្រើប្រាស់គោលការណ៍អេសហ្វិចនៅក្នុងខេត្តមណ្ឌលគិរី និងខេត្តរតនគិរី ។
ជនបង្គោលនៃគម្រោងស៊ែបបើបានធ្វើការប្រជុំផ្សព្វផ្សាយអំពី ធុរកិច្ចនិងសិទ្ធិមនុស្ស គោលការណ៍អេសហ្វិចនឹងការគ្រប់គ្រងធនធានធម្មជាតិ ជាមួយសមាជិកសហគមន៍នឹងប្រជាជនួទៅនៅក្នុងភូមិ នៅក្នុងខេត្តស្ទឹងត្រែង និងខេត្តក្រចេះ។
ជនបង្គោលបានប្រើប្រាស់ឧបករណ៍ឌីជីផល អេបកូបូខូលិច ដើម្បីប្រមូលពត៍មានជាក់ស្ដែងអំពីផលប៉ះពាល់ដល់សមាជិកសហគមន៍នៃក្រុមហ៊ុនអាជីវកម្មរ៉ែនៅក្នុងតំបន់របស់ពួកគាត់នៅក្នុងខេត្តរតនគិរី និងខេត្តព្រះវិហារ។