នៅក្នុងខែវិច្ឆិកា និង ខែធ្នូ ២០២៤, ក្រុមការងារ ឌីភីអេ បានទទួលរបាយការណ៍វាយតំលៃផលប៉ះពាល់បរិស្ថានចំនួន៣ នៃការធ្វើអាជីវកម្មរ៉ែ និងរុករករ៉ែ ហើយក្រុមការងារ ឌីភីអេ បានប្រមូលទិន្នន័យ និងពិនិត្យរបាយការណ៍ ដើម្បីចូលរួមផ្ដល់ធាតុចូលក្នុងកិច្ចប្រជុំអន្តរក្រសួងនៅក្រសួងបរិស្ថាន។

ទំព័រដើម  »  Advocacy  »   នៅក្នុងខែវិច្ឆិកា និង ខែធ្នូ ២០២៤, ក្រុមការងារ ឌីភីអេ បានទទួលរបាយការណ៍វាយតំលៃផលប៉ះពាល់បរិស្ថានចំនួន៣ នៃការធ្វើអាជីវកម្មរ៉ែ និងរុករករ៉ែ ហើយក្រុមការងារ ឌីភីអេ បានប្រមូលទិន្នន័យ និងពិនិត្យរបាយការណ៍ ដើម្បីចូលរួមផ្ដល់ធាតុចូលក្នុងកិច្ចប្រជុំអន្តរក្រសួងនៅក្រសួងបរិស្ថាន។

ក្នុងខែវិច្ឆិកា និងខែធ្នូ ឆ្នាំ២០២៤ នាយកប្រតិបត្តិអង្គការឌីភីអេ បានទទួលការអញ្ជើញឱ្យចូលរួមកិច្ចប្រជុំអន្តរក្រសួងនៅក្រសួងបរិស្ថាន ដើម្បីពិនិត្យ និងផ្តល់ធាតុចូលលើរបាយការណ៍វាយតំលៃផលប៉ះពាល់បរិស្ថានចំនួនបី។ ដើម្បីធានាបាននូវតម្រូវការជាក់លាក់របស់សមាជិកសហគមន៍ដែលរងផលប៉ះពាល់ត្រូវបានដោះស្រាយ ក្រុមការងារឌីភីអេ គម្រោងស៊ែបបើ បានប្រមូលផ្តុំយ៉ាងសកម្មនូវធាតុចូលលម្អិតពីសហគមន៍ដែលរងផលប៉ះពាល់ទាំងដោយផ្ទាល់ និងដោយប្រយោល ក៏ដូចជាអាជ្ញាធរមូលដ្ឋាននៅក្នុងតំបន់ជុំវិញប្រតិបត្តិការរបស់ក្រុមហ៊ុនរ៉ែ។ ធាតុចូលទាំងនេះផ្តោតលើការចូលរួមរបស់សាធារណៈជន និងបានលើកឡើងពីកង្វល់លើបញ្ហាសង្គម និងបរិស្ថានដោយសហគមន៍ និងអាជ្ញាធរមូលដ្ឋាន។ ជាលទ្ធផល ធាតុចូលត្រូវបានឯកភាព និងទទួលយកដោយម្ចាស់សមីគម្រោង និងគាំទ្រដោយក្រសួងពាក់ព័ន្ធ។

ការប្រមូលទិន្នន័យ និងពិនិត្យរបាយការណ៍វាយតំលៃផលប៉ះពាល់បរិស្ថាន ត្រូវបានគេធ្វើការពិនិត្យ និងប្រមូលធាតុចូល ជាមួយសមាជិកសហគមន៍ដែលរងផលប៉ះពាល់ដោយ ដោយផ្ទាល់ និងដោយប្រយោល ពីក្រុមហ៊ុនធ្វើអាជីវកម្មរ៉ែមាសនៅក្នុងខេត្តរតនគិរី។

របាយការណ៍វាយតំលៃផលប៉ះពាល់បរិស្ថានត្រូវបានគេធ្វើការពិនិត្យ និងប្រមូលធាតុចូល ជាមួយអ្នកពាក់ពន្ធដូចជា (ក) អាជ្ញាធរមូលដ្ឋានក្នុងខេត្តរតនគិរី និង (ខ) សមាជិកសហគមន៍ដែលរងផលប៉ះពាល់ដោយ ដោយផ្ទាល់ និងដោយប្រយោល ពីក្រុមហ៊ុនធ្វើអាជីវកម្មរ៉ែមាសនៅក្នុងខេត្តកំពង់ធំ។

របាយការណ៍វាយតំលៃផលប៉ះពាល់បរិស្ថានត្រូវបានគេធ្វើការពិនិត្យ និងប្រមូលធាតុចូល ជាមួយអ្នកពាក់ពន្ធដូចជា (ក) សមាជិកសហគមន៍ដែលរងផលប៉ះពាល់ដោយ ដោយផ្ទាល់ និងដោយប្រយោល ពីក្រុមហ៊ុនរុករករ៉ែដែក និង (ខ) អាជ្ញាធរមូលដ្ឋានក្នុងខេត្តរតនគិរី។

លោកនាយកប្រតិបត្តិអង្គការឌីភីអេ បានចូលរួមកិច្ចប្រជុំអន្តរក្រសួងចំនួនបីលើកនៅក្រសួងបរិស្ថានដើម្បីចែករំលែកធាតុចូលលើរបាយការណ៍វាយតំលៃផលប៉ះពាល់បរិស្ថានរបស់ការធ្វើអាជីវកម្មរ៉ែ និងការរុករករ៉ែ ចំនួនបីរបាយការណ៍ ដោយផ្អែកលើតម្រូវការជាក់ស្តែងរបស់សហគមន៍ដែលរងផលប៉ះពាល់ ដោយត្រូវបានប្រមូលផ្តុំតាមរយៈការចុះប្រមូលផ្ទាល់របស់ក្រុមការងារគម្រោងស៊ែបបើ។​

ចែករំលែក: