DPA ICD RTK បានចុះបង្វឹកដល់ក្រុមចិញ្ចឹមគោ ឲ្យសាងសង់រោងគោ

Home  »  NewsNew EventPost  »   DPA ICD RTK បានចុះបង្វឹកដល់ក្រុមចិញ្ចឹមគោ ឲ្យសាងសង់រោងគោ

កាលពីថ្ងៃទី ០៧ ខែ តុលា ឆ្នាំ ២០២២ ក្រុមការងារ អង្គការ DPA ICD RTK ប្រចាំខេត្ត រតនគិរី បានចុះបង្វឹកដល់ក្រុមចិញ្ចឹមគោ ឲ្យសាងសង់រោងគោដែលមានទំហំ ៣៥ម៉ែត្រការ៉េដោយមានបណ្តោយ០៧ម៉ែត្រ និងទទឹង ០៥ម៉ែត្រប្រកដោយស័ង្គសី រួមទាំងធ្វើរបងព័ទ្ឋជុំវិញផង និងបានចាក់សាបក្រាលកម្ពស់ចំនួន៣០សង់ទីម៉ែត្រពីដី ដើម្បីកុំឲ្យជាំទឹកនៅរដូវវស្សា និងបង្វឹកដល់ពួកគាត់ឲ្យចេះពីការរៀបចំដីនិងលើករងដាំស្មៅផ្អែមទៀតផង ក្នុងការត្រៀមបម្រុងទុកច្រូតផ្តល់ចំណីឲ្យវាធ្វើជាអាហារផងដែរ ដែលស្ថិតនៅភូមិ ត្រពាំងច្រេស១ ឃុំ ត្រពាំងច្រេស ស្រុក កូនមុំ ខេត្តរតគិរី