-
ថ្ងៃប្រកាស:
09 April, 2025
-
ទីតាំង:
Stung Treng
-
មុខតំណែង:
មន្ត្រីសម្របសម្រួលអភិវឌ្ឍន៍សហគមន៍ចម្រុះ
-
ថ្ងៃផុតកំណត់:
01 May, 2025
មន្ត្រីសម្របសម្រួលអភិវឌ្ឍន៍សហគមន៍ចម្រុះ
អង្គការ អភិវឌ្ឍន៍ និងភាពជាដៃគូ ក្នុងសកម្មភាព
សេចក្តីប្រកាសជ្រើសរើសបុគ្គលិក
អង្គការអភិវឌ្ឍន៍ និងភាពជាដៃគូ ក្នុងសកម្មភាព (ឌីភីអេ) ជាអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ដែលមានកម្ម វិធីធំៗ ចំនួនពីរគឺ ៖ កម្មវិធីអភិវឌ្ឍន៍សហគមន៍ចម្រុះ និងកម្មវិធីភាពជាដៃគូ និងគាំពារមតិ។ កម្មវិធីអភិវឌ្ឍន៍សហគមន៍ចម្រុះ អនុវត្តដោយផ្ទាល់នៅក្នុងខេត្ត៧ គឺ៖ ខេត្តរតនគិរី មណ្ឌលគិរី ស្ទឹងត្រែង ព្រះវិហារ កំពង់ធំ បាត់ដំបង និងសៀមរាប ។ អង្គការ ឌីភីអេ ត្រូវការជ្រើសរើសបេក្ខជនដែលមានសមត្ថភាពជំនាញ ដើម្បីបំពេញតួនាទីជាមន្ត្រីសម្របសម្រួលអភិវឌ្ឍន៍សហគមន៍ចម្រុះ ចំនួន០១នាក់សម្រាប់គម្រោងកំពុងអនុវត្តនៅក្នុងខេត្តស្ទឹងត្រែង។
ការទទួលខុសត្រូវ៖
- សម្របសម្រួលសកម្មភាពអភិវឌ្ឍន៍សហគមន៍ក្នុងតំបន់គោលដៅ ក្នុងការរៀបចំការងារកសិកម្ម មុខរបរខ្នាតតូច ខ្សែសង្វាក់ផលិតកម្ម និងទីផ្សារសំរាប់មុខរបរខ្នាតតូច ការគ្រប់គ្រងធនធានធម្មជាតិ (សហគមន៍ព្រៃឈើ និងសហ គមន៍តំបន់ការពារធម្មជាតិ) អនាម័យទឹកស្អាត និង កាត់បន្ថយគ្រោះមហន្តរាយ ។
- ផ្តល់ការគាំទ្រ និងសម្របសម្រួលសហគមន៍ក្នុងការរៀបចំផែនការអនុវត្ត និងត្រួតពិនិត្យផែនការសកម្មភាពគម្រោង (ធាតុចូល និងលទ្ធផល) ។
- ធ្វើជាតំណាង អង្គការឌីភីអេ ដើម្បីចូលរួមក្នុងអង្គប្រជុំផ្សេងៗ ដែលរៀបចំដោយរដ្ឋាភិបាល និងអង្គការមិនមែនរដ្ឋា ភិបាលនៅកំរិតថ្នាក់ស្រុក និងខេត្ត ។
- សម្របសម្រួល និង ផ្តល់ការក៏សាងសមត្ថភាពដល់កសិករ និងថ្នាក់ដឹកនាំសហគមន៍កសិកម្ម ។
- សរសេររបាយការណ៍ប្រចាំខែ និងប្រមូលទិន្នន័យអំពីគម្រោង សម្រាប់សរសេររបាយការណ៍ត្រីមាស ឆមាស និង ប្រចាំឆ្នាំ។
សមត្ថភាពជំនាញៈ
- មានកំរិតយល់ដឹង និងបទពិសោធន៍ លើផ្នែកបច្ចេកទេសកសិកម្មបន្សាំទៅនឹងការបម្រែបម្រួលអាកាសធាតុ រឺ ការគ្រប់គ្រងធនធានធម្មជាតិ (សហគមន៍ព្រៃឈើ និង សហគមន៍តំបន់ការពារធម្មជាតិ) រឺ សេដ្ឋកិច្ច រឺ អនាម័យទឹកស្អាត ។
- មានចំណេះដឹង និង បទពិសោធន៍ធ្វើការជាមួយជនជាតិដើមភាគតិច និងសម្របសម្រួលការប្រជុំ វគ្គបណ្ទុះបណ្តាល និងសិក្ខាសាលាជាមួយសហគមន៏ (បើមានលំនៅដ្ឋានក្នុងខេត្តស្ទឹងត្រែងកាន់តែប្រសើរ)។
- មានបទពិសោធន៍រៀបចំ និង អនុវត្តផែនការប្រចាំខែ ដោយទាញចេញពីផែនការសកម្មភាពប្រចាំឆ្នាំ។
- មានចំណេះដឹង និងបទពិសោធន៍ ត្រួតពិនិត្យការរីកចម្រើនរបស់គម្រោង ប្រមូល កត់ត្រា និងវិភាគទិន្នន័យសម្រាប់ការសរសេររបាយការណ៍ ។
- មានចំណេះដឹងជាមូលដ្ឋានក្នុងការរៀបចំបង្កើតក្រុមកសិកម្ម សហគមន៍កសិកម្ម រឺ សហគមន៍ព្រៃឈើ រឺសហគមន៍តំបន់ការពារធម្មជាតិ កាន់តែប្រសើរ។
- មានជំនាញទំនាក់ទំនង និងការងារជាក្រុមល្អ។
- មានចំណេះដឹង ក្នុងការប្រើប្រាស់កុំព្យូទ័រ Ms Word, Excel។
បេក្ខជនដែលមានចំណាប់អារម្មណ៍ សូមផ្ញើរប្រវត្តិរូបដោយមានភ្ជាប់នូវឈ្មោះអ្នកដឹងឮយ៉ាងតិច ២នាក់ ។ សូមផ្ញើរមកលោកស្រី សុខ ស៊ីនួន តាមអ៊ីម៉ែល sok.sinuon@dpacam.org រឺតាមអាស័យដ្ឋាន ផ្ទះលេខ០៣ ផ្លូវលេខ៣២៣ សង្កាត់បឹងកក់ទី២ ខ័ណ្ឌទូលគោក ត្រឹមថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥។ អ្នកដែលត្រូវជ្រើសរើសមកសម្ភាស ទើបទទួល បានព័ត៌មាន ដើម្បីមកសម្ភាស។ ព័ត៌មានលំអិតសូមទំនាក់ទំនងតាមលេខទូរស័ព្ទ០១២ ៦៣៣ ០២២ ។
- សំគាល់៖ ស្រ្តីត្រូវបានលើកទឹកចិត្តក្នុងការដាក់ពាក្យ ។