-
Date Posted:
26 December, 2024
-
Location:
#
-
Job Title:
សេចក្តីប្រកាសជូនដំណឹងពីការអញ្ជើញចូលរួមធ្វើការដេញថ្លៃផ្តល់សេវាខួងអណ្តូងស្នប់ចំនួន២៥អណ្តូង
-
Deadline:
25 November, 2024
សេចក្តីប្រកាសជូនដំណឹងពីការអញ្ជើញចូលរួមធ្វើការដេញថ្លៃផ្តល់សេវាខួងអណ្តូងស្នប់ចំនួន២៥អណ្តូង
អង្គការអភិវឌ្ឍន៍ និងភាពជាដៃគូ ក្នុងសកម្មភាព(ឌីភីអេ)
សេចក្តីប្រកាសជូនដំណឹងពីការអញ្ជើញចូលរួមធ្វើការដេញថ្លៃផ្តល់សេវាខួងអណ្តូងស្នប់ចំនួន២៥អណ្តូង
អង្គការអភិវឌ្ឍន៍និងភាពជាដៃគូក្នុងសកម្មភាព (DPA) ដោយមានការឧបត្ថម្ភថវិកាពីក្រសួងសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍អាល្លឺម៉ង់ (BMZ) តាមរយះអង្គការអង្គការយូហាន់នីធឺអន្តរជាតិ (JUH) បាននឹងកំពុង អនុវត្តគម្រោងការពង្រឹងប្រកបដោយនិរន្តរភាពនូវភាពធន់របស់គ្រួសារដែលងាយរងគ្រោះតាមសហគមន៍ជន បទ រចនាសម្ព័ន្ធការពារមូលដ្ឋាន និងយន្តការនានាដើម្បីកាត់បន្ថយផលប៉ះពាល់ដែលបណ្តាលមកពីបម្រែបម្រួល អាកាសធាតុនៅខេត្តស្ទឹងត្រែង និងខេត្តរតនគីរី នៃព្រះរាជាណាចក្រកម្ពុជា។ ដើម្បីឆ្លើយតបទៅនឹងតម្រូវការ របស់សហគមន៍ ជនងាយនឹងរងគ្រោះក្នុងរដូវប្រាំង ឬ អំឡុងពេលមានគ្រោះរាំងស្ងួត អង្គការDPA កំពុងស្វែងរកក្រុមហ៊ុនអ្នកម៉ៅការ ដែលមានសមត្ថភាពសម្រាប់ផ្តល់សេវាខួងអណ្តូងស្នប់យកទឹកប្រើប្រាស់ចំនួន២៥អណ្តូងខួង (ខេត្តស្ទឹងត្រែងចំនួន១២ អណ្តូងស្នប់ និងខេត្តរតនគីរីចំនួន១៣អណ្តូងស្នប់) ដោយបំពាក់ដោយក្បាលស្នប់ឥណ្ឌាអាហ្រ្វីដេវ (Afridev) ចំនួន២២ អណ្តូង និងបំពាក់ដោយម៉ូទ័របូមទឹកចំនួន៣អណ្តូង។ ក្រុមហ៊ុនដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងបានចុះឈ្មោះត្រឹមត្រូវ ត្រូវបានលើកទឹកចិត្តឱ្យដាក់ពាក្យស្នើសុំដេញថ្លៃ។ វិសាលភាពនៃការងារខួងអណ្តូងនឹងត្រូវបានពិពណ៌នាដូចខាងក្រោម។ អ្នកម៉ៅការដែលត្រូវបានជ្រើសរើស នឹងត្រូវអនុវត្តការងារខួងអណ្តូងនេះដោយមានការចូលរួមសង្កេតពីបុគ្គលិកអង្គការ DPA ។
ពត៌មានទូទៅ
១. លក្ខខ័ណ្ឌក្នុងការជីកអណ្តូងខួងមានដូចជា៖
ល.រ | បរិយាយសម្ភារៈ | ចំនួន |
១ | ខួងអណ្តូងខ្នាតមធ្យមជំរៅចាប់ពី ៣៥ ទៅ ៩0 ម និង ដាក់ឫបំពាក់បំពង់ភីវីស៊ីដល់ជម្រៅខួង (បាតរណ្តៅ) | ២៥ កន្លែង |
២ |
មុខកាត់ខួងទំហំៈ១៧០មមសម្រាប់ស្រទាប់ដីនិងទំហំ១៤៥មមសម្រាប់ស្រទាប់ថ្ម ទំហំបំពង់ភីវីស៊ីៈ១១៤±០.៣០ កម្រាស់ៈ៥.២±០.៣៥
របឹងៈ៨.៥បា ហើយជាផលិតផលប្រទេសថៃ |
២៥ កន្លែង |
៣ | បរិមាណទឹក ឫធាទឹកៈ ចាប់ពី ២ម3/១ម៉ោងសម្រាប់បំពាក់ស្នប់ដៃ និង
៣ម3/១ម៉ោងឡើងទៅសម្រាប់អណ្តូងបំពាក់ម៉ូទ័រ ដោយមានបំពាក់សិនស័រការពារម៉ូទ័រពេលនីវូទឹកចុះផុតពីវា។ |
២២និង៣ កន្លែង |
៤ | គ្រប់អណ្តូងត្រូវការក្លរ ដើម្បីសម្លាប់មេរោគ | ២៥ កន្លែង |
៥ | ពិនិត្យគុណភាពទឹកចំនួន១៣ប៉ារ៉ាមែត្រតាមស្តង់ដារបស់ក្រសួង
អភិវឌ្ឍន៍ជនបទ |
២៥ កន្លែង |
៦ |
ប្រភេទស្នប់ដៃៈស្នប់អាហ្រ្វីដេវរបស់ឥណ្ឌាតាមស្តង់ដា(ជម្រៅតម្លើងប៉ុមស្នប់គឺតាមកម្រិតនីវូឌីណាមិចទឹកអណ្តូងនៃជំហានចុងក្រោយនៃការបូមតេស្តទឹក | ២២កន្លែង |
៧ |
ប្រភេទម៉ូទ័រៈ ម៉ូទ័រត្រាំទឹករបស់អាឡឺម៉ង់ កម្លាំងពី ១ ទៅ ១,៥ សេស
ទុយោភីវីស៊ីទំហំៈ២៧មម (២៦±០.១៥) កម្រាស់ៈ២០±០.២០(៨.៥ បា) ផលិតផលប្រទេសថៃ និងជម្រៅតម្លើងក្រោមនីវូឌីណាមិច |
៣ កន្លែង |
៨ | កម្រាលខឿនអណ្តូងៈ ប្រភេទបេតុងមានបណ្តោយ៣ម៉ែត្រ ទទឹង ៣ម៉ែត្រ បង្ហូរទឹកប្រវែង៣ម៉ែត្រ និងកម្រាស់២៥សម ក្រវាត់គែមខឿន និងជម្រាលសម្រាប់ជនពិការចូលយកទឹក | ២៥កន្លែង |
៩ | ស្លាកសំគាល់អណ្តូងៈទំហំបណ្តោយ១ម៉ែត្រ ទទឹង០.៦ម៉ែត្រ កម្ពស់ ១.៦ម៉ែត្រ | ២៥កន្លែង |
១០ | សូមភ្ជាប់ជាមួយនូវរូបភាពគំនូសប្លង់អណ្តូងស្នប់
-ប្រើក្បាលស្នប់អាហ្រ្វីដេវរបស់ឥណ្ឌា (ចំនួន១គំនូសប្លង់) – ប្រើម៉ូទ័រ (ចំនួន១គំនូសប្លង់) -កម្រាលខឿនអណ្តូង (ចំនួន១គំនូសប្លង់) |
២. បទដ្ឋានបច្ចេកទេស និង សេចក្ដីលំអិតអំពីសំភារៈសំណង់
ដំណាក់កាល | រៀបរាប់លម្អិត |
ទំហំខួង និងប្រភេទក្បាលខួង | ទំហំខួង និង ប្រភេទនៃក្បាលខួងៈ ក្បាលខួងស្រទាប់ដីទំហំៈ
១៧០-២០០មម ក្បាលខួងថ្មផុយនិងរឹងទំហំៈ១៦៥មម-១៤៥មម ។ |
បំពង់ភីវីស៊ីៈលាតនិងចម្រោះ (ហ្វីល) | បំពង់ភីវីស៊ីលាត និងចម្រោះទំហំៈ ១១៤±០.៣០ កម្រាស់ៈ៥.២±០.៣៥ របឹងៈ៨.៥បា ហើយផលិតផលប្រទេសថៃ។ បំពងភីវីស៊ីចម្រោះត្រូវមានមុខកាត់ទទឹងចម្រោះចន្លោះពី ០.៣មម ទៅ ១.០មម។ |
ស្រទាប់គ្រួសចម្រោះ | ការចាក់គ្រួសចម្រោះជុំវិញបំពង់ចម្រោះគឺត្រូវចាក់ឲ្យលើសពីកម្រិតបំពង់ចម្រោះបានយ៉ាងតិច៥ម៉ែត្រ។ |
ស្រទាប់អនាម័យទី១ | ការការពារទឹកកខ្វក់ជ្រាបផ្នែកក្រោមៈ ដីឥដ្ឋលុញតូចៗប្រើសម្រាប់ភ្ជិតបន្តពីលើស្រទាប់គ្រួសចម្រោះឲ្យបានកម្រាស់ ២ម៉ែត្រ។ |
ស្រទាប់ដីបំពេញជុំវិញចន្លោះបំពង់ និងអណ្តូង | ដីប្រភេទលុបបំពេញ គឺសំណាកអាចម៍ដីខួង ឫដីល្បាយដីឥដ្ឋប្រើចាក់បំពេញចូលលើស្រទាប់ការពារទឹកកខ្វក់ទី១ និងទុកឲ្យសល់ជម្រៅ ៣ម៉ែត្រពីមាត់អណ្តូង។ដើម្បីសម្រាប់ចាក់ស្រទាប់ការពារប្រភេទបាយ
អរស៊ីម៉ង់។ |
ស្រទាប់អនាម័យទី២ | ការការពារទឹកកខ្វក់ជ្រាបផ្នែកខាងលើៈ បាយអរស៊ីម៉ង់ត៍ប្រើសម្រាប់ភ្ជិតតបន្ទាប់ស្រទាប់ដីបំពេញជុំវិញអណ្តូងកម្រាស់៣ម៉ែត្រពីមាត់អណ្តូង |
ការសម្អាតអណ្តូង | ការសម្អាតអណ្តូងៈប្រើវិធីសាស្ត្រ Airlift សម្អាតកំទេចកំទីតូចៗចេញពី
រណ្តៅអណ្តូងរយៈពេល ១ម៉ោង និង វិធីសាស្ត្រ Air surging សម្អាតបំពង់ចម្រាះរយៈពេលយ៉ាងតិច១ម៉ោង ឬរហូតទឹកចេញពីប្រភពថ្លាល្អ។ |
ការបូមកំណត់រកបរិមាណទឹកតាមវិធីសាស្ត្រជំហានចុះ និងការវាស់កម្រិតទឹកឡើង | វិធីសាស្ត្រនេះគឺ កំណត់កម្រិតនីវូទឹកស្រកចុះ យោងទៅនឹងបរិមាណទឹកបូមចេញក្នុងជំហាននីមួយៗដែលនឹងត្រូវវាស់កត់ត្រាកម្រិតចុះតាមរាល់នាទីបានកំណត់ក្នុងតារាងធ្វើបូមតេស្ត។ វិធីសាស្ត្រវិធីសាស្ត្រវាស់កម្រិតទឹកឡើងគឺបន្ទាប់ ការបូមធ្វើតេស្តជំហានចុះបញ្ចប់ភ្លាម ការវាស់កម្រិតទឹកឡើងត្រូវចាប់ផ្តើមជាបន្ទាន់ភ្លាមតាមរាល់នាទីបានកំណត់ដូចគ្នាដែរ។ |
ការយកសំណាក់ និងឮពិនិត្យគុណភាពទឹក | ការយកសំណាក់ទឹកសម្រាប់ពិនិត្យក្នុងមន្ទីរពិសោធន៍គឺ បិរមាណទឹក ១លីត្រ ដោយប្រើដប់ទឹកសុទ្ធថ្មីមិនទាន់ប្រើ យកសំណាកទឹកពេលកំពង់បូមម៉ោងចុងក្រោយ និងទុកដាក់ក្នុងធុងឫកេសមានសីតុណ្ហភាពត្រជាក់ក្រោមសូន្យ។ |
ព័ត៌មានអំពីរអណ្តូង | អណ្តូងនីមួយៗត្រូវមានព័ត៌មានអំពីដំណើការនៃការខួង និងទិន្ន័យអណ្តូងនឹងត្រូវកត់ត្រាឲ្យត្រឹមត្រូវក្នុងឯកសារកត់ត្រាអណ្តូងទឹកថ្នាក់ជាតិរបស់ក្រសួងអភិវឌ្ឍន៍ជនបទ (National Well Logsheet)។ |
៣. ទឹកប្រើប្រាស់សំរាប់ការងារខួង
រាល់ការចំណាយលើការផ្គត់ផ្គង់ទឹកសំរាប់យកមកខួង គឺត្រូវទទួលខុសត្រូវទាំងស្រុងដោយអ្នកម៉ៅការ។ ទឹកដែលត្រូវយកមកប្រើសំរាប់ខួង និងផ្លុំសំអាតអណ្ដូងត្រូវតែស្អាតល្អ ហើយក៏ត្រូវមានការឯកភាពពីម្ចាស់គំរោងផងដែរ។ អ្នកម៉ៅការត្រូវស្វែងយល់ដោយខ្លួនឯងពីលទ្ធភាពដែលអាចរកទឹកស្អាតសំរាប់ខួងបាននៅកន្លែងដែលត្រូវអនុវត្ដការងារនោះ។
៤. ម៉ាស៊ីនខួង និងសំភារៈបរិក្ខារ
ម៉ាស៊ីនខួង ម៉ាស៊ីនខ្យល់ ម៉ាស៊ីនភ្លើង ឡានដឹក ដងខួង ក្បាលខួងគ្រប់ប្រភេទ ម៉ូទ័របូម ម៉ែត្រវាស់ទឹក និង សំភារៈបរិក្ខារផ្សេងទៀត ដែលត្រូវការសំរាប់ការងារខួងអណ្ដូងក្នុងដំណើរការខួង ទាំងរណ្តៅទឹក យកសំណាកដី ដាក់បំពាក់បំពង់ភីវីស៊ី ផ្លុំលាងសំអាត និងបូមធ្វើតេស្តទឹក វាស់កំពស់ឌីណាមិក ការយកសំណាកទឹកសម្រាប់វិភាគគុណភាពទឹក និងសំរាប់ប្រតិបត្ដិការដ៏ទៃទៀតត្រូវបានរៀបចំឱ្យមានរួចជាមុនដោយអ្នកម៉ៅការដើម្បីចៀសវាងការយឺតយ៉ាវ។ ក្នុងករណី ម្ចាស់គម្រោងយល់ថាវាមិនគ្រប់គ្រាន់ រឺមិនសមស្របសំរាប់ការងា ម្ចាស់គម្រោងមានសិទ្ធិបញ្ជាឱ្យអ្នកម៉ៅការដកចេញ រឺជំនួសថ្មីវិញនូវរាល់ម៉ាស៊ីនខួង និងសំភារៈបរិក្ខារទាំងនោះ។
អ្នកម៉ៅការជាអ្នកសំរេចចិត្ដលើចំនួនម៉ាស៊ីនខួងដែលត្រូវប្រើប្រាស់ដោយយោងទៅតាមផែនការការងាររបស់កម្មវិធី និង កំណត់ចំនួនអណ្តូងខួងសំរាប់ម៉ាស៊ីនខួងមួយនីមួយៗទៅតាមការរៀបចំរបស់អ្នកម៉ៅការ។ អ្នកម៉ៅការត្រូវតែមានម៉ាស៊ីនខួង និងបរិក្ខាផ្សេងៗទៀតគ្រប់គ្រាន់ និងសមត្ថភាពសំរាប់ធ្វើការខួងទាំងតំបន់ដី និងថ្មតាមលក្ខណៈរបច្ចេកទេស។
៥. វិធីសាស្ដ្រខួង
វិធីសាស្ដ្រខួងដែលត្រូវអនុវត្តគឺ “ខួងបង្វិលសម្រាប់ស្រទាប់ដីឫថ្មផុយ” និង “ខួងលើកទំលាក់ ឫបុកសម្រាប់ថ្មផុយនិងរឹង” ។ ចំពោះវិធីសាស្ដ្រផ្សេងទៀតដែលមិនបង្កនិងប៉ះពាល់ដល់ភាពជំរាបរបស់ស្រទាប់ទឹក (Aquifers) នឹងអាចត្រូវបានជ្រើសរើសយកមកប្រើផងដែរ។
ការប្រើប្រាស់វិធីសាស្ដ្រ ខួងបង្វិលជាមួយ “ទឹក” អ្នកម៉ៅការត្រូវប្រើប្រាស់ប្រភេទម្សៅប៉ូលីមែរតាមវិធីលាយជាមួយទឹក ឫដីឥដ្ឋម៉ត់ដើម្បីវាទៅជាជាវត្ថុខាប់ជំនួយដល់ការខួង និងដើម្បីការពារបាក់ដី តែត្រូវមានការយល់ព្រមពីម្ចាស់គម្រោង ឫអ្នកត្រួតពិនិត្យបច្ចេកទេស។ ការប្រើប្រាស់ម៉្សៅ Bentonite (បង់តាណៃ) ត្រូវបានហាមឃាត់ដាច់ខាត។
ការប្រើប្រាស់វិធីសាស្ដ្រ ខួងលើកទំលាក់ ឫបុកសម្រាប់ថ្មផុយនិងរឹង សម្ពាធខ្យល់ និងទឹកត្រូវបានប្រើជាមួយគា្ននៅពេលខួងក្នុងស្រទាប់ថ្មសុទ្ធឫថ្មស្ងួតដើម្បីជួយសម្រួលដល់ក្បាលខួង និងងាយស្រួលការឡើងកម្រេចអាចដ៍ដី។
៦. ការការពារបរិស្ថាននៅទីតាំងអណ្ដូង
ដើម្បីចៀសវាងការប៉ះពាល់ដល់បរិស្ថាន អ្នកម៉ៅការត្រូវមានការប្រុងប្រយ័ត្នក្នុងការប្រើប្រាស់ និងផ្ទុកនូវសារធាតុសំរួលការខួង ប្រេងម៉ាស៊ីន ខ្លាញ់គោ និង ប្រេងឥន្ធនៈនៅទីតាំងអណ្ដូងឲ្យបានត្រឹមត្រូវ ។ ដើម្បីជៀសវាងនូវការប៉ះពាល់ដល់ទ្រព្យសម្បត្ដិឯកជន រឺសាធារណៈ និងសុវត្ថិភាពការងារ អ្នកម៉ៅការត្រូវព័ទ្ធទីតាំងការងារ ដើម្បីការពារក្មេងៗ អ្នកក្រៅពីក្រុមការងារចូលក្នុងកន្លែងការងារ។ សម្រាម សារធាតុសំណល់មានជាតិពុល អាចម៍ដីខួង ទឹកសំណល់ ទឹកបូមចេញពីអណ្តូងពេលបូមធ្វើតេស្តត្រូវបង្ហូរឲ្យផុតទីទាំងអណ្តូង និងផ្ទះអ្នកភូមិ ទុកដាក់ និងសម្អាតចេញពីកន្លែងការងារឲ្យបានស្អាតល្អជាខាច់ខាតតាមការណែនាំពីអ្នកត្រួតពិនិត្យបច្ចេកទេស។
៧. ជំរៅ និងអង្កត់ផ្ចិតរណ្ដៅខួង
អាស្រ័យទៅតាមស្ថានភាពភូមិសាស្ដ្រខុសៗគ្នា ជម្រៅខួងត្រូវកំណត់តាមស្រទាប់ទឹកក្រោមដីដែលមានសុវត្ថិភាពប្រើប្រាស់ចាប់ពីជម្រៅ ៣៥ម ចុះក្រោម និងក្នុងករណីអណ្តូងមានបរិមាណទឹកគ្រប់គ្រាន់តាមលក្ខខណ្ឌ ១.៥ ម៉ែត្រគូបក្នុងមួយម៉ោងតាមលទ្ធផលនៃការបូមធ្វើតេស្តក្នុងរយៈ ៦ម៉ោង នេះចំពោះអណ្តូង បំពាក់ស្នប់ដៃប្រភេទអាហ្វីដេវរបស់ប្រទេសឥណ្ឌា តែចំពោះអណ្តូងបំពាក់ម៉ូទ័រកំលាំង ១ សេស ទៅ ១.៥ សេស អណ្តូងនោះត្រូវមានបរិមាណទឹកយ៉ាងតិច ២.៥ម៉ែត្រគូប ក្នុងមួយម៉ោងឡើងទៅ សម្រាប់តាមលក្ខខណ្ឌ នៃការបូមធ្វើតេស្តក្នុងរយៈ៦ម៉ោងដូចគ្នា។ ចំពោះទំហំអណ្តូងខួង សម្រាប់ស្រទាប់ដីគឺត្រូវមានអង្កាត់ផ្ចិត ១៧៥មម ទៅ ២០០មម តែចំពោះអណ្តូងខួងសម្រាប់ស្រទាប់ថ្មគឺត្រូវមានអង្កត់ផ្ចិត ១៦០មម ឫ ១៤៥មម ទៅតាមបច្ចេកទេសដាក់បំពង់ការពារស្រទាប់ដីខាងលើ (បំពង់ស្លង់) ដើម្បីវាយ(ខួង)ចូលក្នុងស្រទាប់ថ្មយកទឹក ហើយបំពង់ស្លង់អាចដកចេញបានពេលដាក់បញ្ចុះបំពង់ភីវីស៊ីលាត និងចម្រោះ១០០មម រួចរាល់។
៨. ការប៉ាន់ស្មានធារទឹកក្នុងពេលកំពុងខួង
ការប៉ាន់ស្មានធារទឹកអណ្តូងមានពីររៀបគឺ អណ្តូងខួងយកទឹកក្នុងស្រទាប់ដី និងអណ្តូងខួងយកទឹកក្នុងស្រទាប់ថ្ម ១) ជាទូទៅការប៉ាន់ស្មាននេះគឺធ្វើនៅពេលសកម្មភាពផ្លុំសម្អាតអណ្តូងក្រោយពីបានខួងដាក់បំពង់ភីវីស៊ី គ្រួសចម្រោះរួចរាល់ជាដើមក្នុងរយៈពេលមួយម៉ោង ទៅពីរម៉ោងឫលើសពីនេះតាមស្ថានភាពទឹកចេញមកថ្លាល្អ និង ២)ដោយឡែកចំពោះអណ្តូងខួងយកទឹកក្នុងស្រទាប់ថ្មគេអាចប៉ាន់ស្មានបាននៅពេលកំពុងខួង។ ដូច្នេះអ្នកខួងត្រូវធ្វើការវាស់បរិមាណទឹកពេលខួងដល់ស្រទាប់ទឹកនីមួយៗតាមរយៈបច្ចេកទេសបង្ហើបខ្យល់សម្អាតកម្ទេចថ្ម និងតម្លើងខ្យល់រយៈ១០ ទៅ ១៥ នាទី បន្ទាប់មកត្រួវរៀបចំវាស់តាមបច្ចេកទេសធម្មតាដើម្បីស្មានបរិមាណទឺកចេញពីអណ្តូងមុនខួងបន្ត។ លទ្ធផលវាស់ស្មានធាទឹកក្នុងលេខ (១) នឹងត្រូវកត់ត្រាទុកក្នុងឯកសារកត់ត្រាអណ្តូងទឹកថ្នាក់ជាតិ។
៩. ការដាក់បំពង់ និងបំពង់ចម្រោះ
ប្រភេទបំពង់ PVC លាត និង PVCចម្រោះ ត្រូវអនុវត្ដតាមការណែនាំរបស់ម្ចាស់គម្រោង។ បំពង់ PVC លាត និង PVC ចម្រោះ ត្រូវមានទំហំអង្កត់ផ្ចិតខាងក្នុងស្មើនឹង ១០០មម កម្រាស់ ១១៤±០.៣០ និងកំលាំងរបឹងស្មើនឹង ៨.៥ bars និងមានស្តង់ដាប្រវែង ៤ម ។ បំពង់ PVC លាត និងចម្រោះប្រភេទខ្សែខ្ចៅ (ធ្មេញ) ឫ តំណស៊ក (សុង) ត្រូវអនុញ្ញាតឲ្យប្រើប្រាស់ តែចំពោះបំពង់ PVC តំណរស៊ក ត្រូវតភ្ជាប់ដោយប្រើកាវបន្ថែមហើយមិនអាចឱ្យទឹកជ្រាបចូលបានជាដាច់ខាត។ បំពង់ PVC ចម្រោះជាបំពង់ PVC ដែលផលិតចេញពីរោងចក្រមានមុខកាត់ទទឹងចម្រោះចន្លោះពី ០.៣មម ទៅ ១.០មម និងមានចំនួន ៦ ប្រឡោះយ៉ាងតិចក្នុងមួយជុំបំពង់ដែលត្រូវកំណត់សម្រាប់ប្រើប្រាស តែមិនអនុញ្ញាតអោយប្រើបំពង់ចម្រោះដែលអារដោយដៃជាដាច់ខាត។
ការដាក់បញ្ចុះឫតម្លើងបំពង់ចម្រោះឲ្យបានត្រឹមត្រូវ និងបានបរិមាណទឹកល្អ ឫមិនបាត់បង់ទឹកច្រើនត្រូវអនុវត្តតាមសំណាកដីដែលបានកត់ត្រាទុក(ពិនិត្យសំណាកដី)និងបទពិសោធន៍អ្នកខួង។ ក្រោយពីបានគ្រោងកំណត់រកជម្រៅឫកម្រាស់ប្រភពទឹករួច ចំនួនឫប្រវែងបំពង់ចម្រោះត្រូវបានការកំណត់។
តាមករណីខាងលើ ប្រវែងបំពង់ចម្រោះដែលត្រូវដាក់ក្នុងអណ្ដូងនីមួយៗជាមធ្យមគួរដាក់ឲ្យបានចំនួនពីរដើម ឫ៨ម៉ែត្រយ៉ាងតិច។ ម៉្យាងវិញទៀត ប្រវែងបំពង់ចម្រោះដែលដាក់ចូលក្នុងអណ្តូងនីមួយៗគឺ យោងទៅតាមកម្រាស់ប្រភពទឹក ដែលបានគ្រោងតាមសំណាកដីនៃអណ្តូងនិមួយៗ (ចំចំណុចដែលចេញទឹក ឫស្រទាប់អាគ្វីហ្វ័រដែលផ្ដល់ទឹក)។ បំពង់ចម្រោះត្រូវស្ថិតនៅចំណុចទឹកចេញ និងភ្ជាប់បំពង់បណ្ដែតនៅខាងបាតអណ្ដូងដែលមានប្រវែង២ម ហើយមានឆ្នុកបិទជិត។
១០.គ្រួសចម្រោះ
គ្រួសចម្រោះត្រូវតែមានទំរង់មូលល្អ លាងស្អាត និង រឹងល្អទោះបីជាត្រូវទឹករឺស្ងួតក៏ដោយ។ ក្នុងរបាយរបស់គ្រួសចម្រោះដែលមានអង្កត់ផ្ចឹតតូចជាង ២មម មិនត្រូវមានលើសពី ១០% ទេ ។ ដូចគ្នាដែរចំពោះគ្រួសចំរោះដែលមានអង្កត់ផ្ចិតធំជាង 4មម គឺមិនត្រូវមានលើសពី ១០% ដែរ ។ នៅពេលដែលគ្រួសចម្រោះត្រូវយកទៅលាងសំអាត ទឹកដែលលាងសំអាតរួចមិនត្រូវល្អក់ទេ។ ត្រូវចាក់រោយគ្រួសចម្រោះបំពេញឱ្យបានយ៉ាងតិចកំពស់ ៥ម ចាប់ពីផ្នែកខាងលើ នៃបំពង់ចម្រោះ ហើយដំណើរការនៃការចាក់បំពេញត្រូវប្រព្រឹត្តិទៅគ្មានដាច់រហូតដល់កំរិតមួយនៃតំរូវការ ។ អ្នកម៉ៅការត្រូវខិតខំប្រឹងប្រែងធ្វើយ៉ាងណាដើម្បីអោយស្រទាប់គ្រួសស្រោបជុំវិញបំពង់ចម្រោះហើយមានល្បាយស្មើគ្នា។
១១. ចំពោះអណ្ដូងខួងប៉ះថ្ម
សំរាប់ស្រទាប់ថ្ម ត្រូវដាក់បំពង់ចម្រោះ និងគ្រួសចម្រោះរហូតដល់បាតអណ្ដូង មិនត្រូវបញ្ចុះ បំពង់ភីវីស៊ីតែក្នុងស្រទាប់ដីខាងលើ រួចហើយយកថ្មធ្វើជាជញ្ជាំងរណ្ដៅនោះទេ។ ជញ្ជាំងរណ្ដៅថ្មត្រូវដាក់បំពង់ភីវីស៊ីទំហំ ១០០ មម ចូល។ ជាទូទៅប្រភេទអណ្តូងយកទឹកស្រទាប់ក្នុងថ្ម ក៏ដូចប្រភេទអណ្តូងយកទឹកក្នុងស្រទាប់ដីដែរ ដើម្បីជៀសវាងមានបញ្ហាក្នុងរយៈពេលប្រើប្រាស់យូរឆ្នាំ និងគុណភាពទឹក ការដាក់បំពង់ភីវីស៊ីដល់បាតអណ្តូងត្រូវតែអនុវត្ត ប៉ុន្តែបំពង់ការពារដីបាក់ (បំពង់ស្លង់) ចាំបាច់ត្រូវដកចេញពីអណ្តូងខួងចំពោះអណ្តូងដែលត្រូវតម្លើងស្នប់ដៃប្រភេទអាហ្វីដេវ។
១២. ការបំពេញនិងការភ្ជឹតរណ្ដៅខួងដើម្បីការពារអនាម័យ
ត្រូវចាក់បំពេញដោយស៊ីម៉ង់ត៍ជំរៅ ៣ម ផ្នែកខាងលើនៃរណ្ដៅខួង និង ចំពោះស្រទាប់ដី ចនោ្លះរវាងជញ្ជាំងខួងនិងបំពង់អណ្ដូង ត្រូវបំពេញភ្ជឹតដោយដីឥដ្ឋសុទ្ធលុញតូចៗ កំពស់៥ម ចាប់ពីផ្នែកខាងលើនៃស្រទាប់គ្រួសចម្រោះ។ បន្ទាប់ពីបំពេញដីឥដ្ឋសុទ្ធលុញតូចៗ ត្រូវបំពេញដោយដីល្បាយ រឺអាចម៍ដីខួង ដែលបានពីការខួងបន្ដរហូតដល់ត្រឹមកំពស់យ៉ាងតិច៣មពីផ្ទៃដីខាងលើ។
១៣. ការផ្លុំសំអាត រណ្ដៅខួង
ការផ្លុំសំអាតត្រូវធ្វើឡើង បន្ទាប់ពីការបំពេញ និងការភ្ជឹតរណ្ដៅខួងដើម្បីការពារអនាម័យចប់សព្វគ្រប់ ការសម្អាតតាមវិធីសាស្ត្រ ១) Airlift គឺសម្អាតកំទេចកំទីតូចៗចេញពីរណ្តៅអណ្តូងរយៈពេល ១ម៉ោង ២) វិធីសាស្ត្រ Air surging សម្អាតបំពង់ចម្រាះរយៈពេលយ៉ាងតិច១ម៉ោង ឫរហូតទឹកចេញពីប្រភពទឹកថ្លាល្អ។
១៤. ការបូមវាស់កំពស់ឌីណាមិក
ការបូមកំណត់រកបរិមាណទឹក និងកម្រិតទឹកចុះតាមវិធីសាស្ត្រតេស្តជំហានចុះ និងការវាស់កម្រិតទឹកឡើងវិញ។
វិធីសាស្ត្រតេស្តជំហានចុះនេះគឺ កំណត់កម្រិតនីវូទឹកស្រកចុះ យោងទៅនឹងបរិមាណទឹកបូមចេញក្នុងជំហាននីមួយៗ គឺ ជំហាន ទី១ កំណត់ ៨០០លីត្រ/១ម៉ោង ជំហានទី២ កំណត់ ១៣០០លីត្រ/១ម៉ោង និងជំហានទី ៣កំណត់តាមកំលាំងម៉ូទរ័ដោយបើកក្បាលរ៉ូប៊ីនេឲ្យអស់។ ក្នុងជំហាននីមួយៗ វានឹងត្រូវវាស់កត់ត្រាកម្រិតចុះតាមរាល់នាទីបានកំណត់ដូចតទៅៈ ចាប់ផ្តើមវាស់ ១នាទីម្តងៗ នៃរយៈពេល ១០នាទី ៥នាទីម្តងៗ នៃរយៈពេល ២០នាទី និង ១០នាទីម្តងៗ នៃរយៈពេល ៣០ នាទីសម្រាប់ជំហាននីមួយៗ ដែលមានរយៈពេលសរុបទាំងបីជំហានមាន ៣ម៉ោង។ មុនចាប់ផ្តើមបូមជំហានទី ១ សំខាន់បំផុតត្រូវវាស់ និងកត់ត្រានីវូទឹកអណ្តូងដែលជានីវូដើមជាមុនសិន។
វិធីសាស្ត្រវាស់កម្រិតទឹកឡើងគឺ ធ្វើបន្ទាប់ពីការបូមធ្វើតេស្តជំហានចុះបញ្ចប់ភ្លាម ការវាស់កម្រិតទឹកឡើងត្រូវចាប់ផ្តើមជាបន្ទាន់ភ្លាមតាមរាល់នាទីបានកំណត់ដូចគ្នានឹងជំហានចុះដែរ ចាប់ផ្តើមវាស់ ១នាទីម្តងៗ នៃរយៈពេល ១០នាទី ៥នាទីម្តងៗ នៃរយៈពេល ២០នាទី និង ១០នាទីម្តងៗ នៃរយៈពេល ៣០ នាទី និង ៣០ នាទីម្តងៗ នៃរយៈពេល ១ម៉ោង។ សរុបរយៈពេលវាស់កម្រិតឡើងនេះគឺ ចំនួន ២ម៉ោង។
មុនការបូមធ្វើតេស្តនេះត្រូវរៀបចំគ្រឿងឧបករណ៍ និងសម្ភារៈឲ្យបានគ្រប់គ្រាន់តាមលក្ខខណ្ឌសម្រាប់ធ្វើការបូមតេស្តដូចជា ម៉ាស៊ីនភ្លើង (ភ្លើងអគ្គិសនី) ខ្សែភ្លើង ហ្វីភ្លើង ម៉ូទ័រជាមួយបំពង់ភីវីស៊ី ខ្សែម៉ូទ័រ ម៉ែត្រវាស់ទឹក តារាងឫទម្រង់កត់ត្រាទិន្ន័យបរិមាណទឹក និងកម្រិតទឹកចុះ ម៉ោង តុកៅអី និងប៊ិចខ្មៅដៃជាដើម។
១៥. ការគ្របរណ្ដៅខួង
អ្នកម៉ៅការត្រូវទទួលខុសត្រូវចំពោះវត្ថុផ្សេងៗដែល អាចធ្លាក់ចូលទៅក្នុងរណ្ដៅខួង ដែលបណ្ដាលឱ្យប៉ះពាល់ដល់គុណភាព និងបរិមាណទឹក ក្នុងកំឡុងពេលខួង និង មុនពេលដែលអណ្ដូងត្រូវបានធ្វើការទទួលសា្គល់ដោយតំណាងអ្នកត្រួតពិនិត្យ រឺនិយោជក។ បន្ទាប់ពីការខួង រាល់អណ្ដូងដែលមិនមានទឹកត្រូវទំលាក់ដីបំពេញវិញហើយអណ្ដូងមានទឹកត្រូវចុកឆ្នុករឺគ្របនឹងគំរបឱ្យជិតល្អ។
១៦. ព័ត៌មានអណ្តូង
ព័ត៌មាន និងទិន្ន័យអណ្តូងនីមួយៗត្រូវតែកត់ត្រាក្នុងឯកសារកត់ត្រាអណ្តូងទឹកថ្នាក់ជាតិ និងជាតារាង អិចសែលព្រមទាំងមានរបាយការណ៍សកម្មភាពការងារអនុវត្តន៍គម្រោងនេះសម្រាប់ផ្ញើជូនម្ចាស់គម្រោងឲ្យបានគ្រប់គ្រាន់ និងត្រឹមត្រូវ។
សំគាល់
1/ រាល់ការខួងអណ្តូងត្រូវបំពេញតាមលក្ខខណ្ឌដូចមានចែងខាងលើ។
2/ការខួងអណ្តូងទីតាំងទី១ក្នុងករណីពុំមានទឹក ឬទឹកមិនគ្រប់គ្រាន់តាមលក្ខខណ្ឌ អ្នកម៉ៅការត្រូវខួងទីតាំងទី២ ដោយមិនគិតប្រាក់ ក្នុងករណីរណ្តៅទី២អត់ចេញទឹក តែត្រូវខួងទីតាំងទី៣ទៀត បើវាមិនមានទឹកទៀត អង្គការឌីភីអេចេញប្រាក់សម្រាប់តែថ្លៃប្រេងខួងសម្រាប់អណ្តូងទី៣តែប៉ុណ្ណោះ ។
3/ ទុយោត្រូវដាក់អោយដល់ជំរៅដែលបានខួង។
4/ អ្នកម៉ៅការត្រូវផ្លុំលាងសម្អាតមាត់អណ្តូងអោយបានស្អាតហើយតំឡើងក្បាលស្នប់អាហ្រ្វីដេវមាត់អណ្តូងភ្ចាប់ជាមួយទុយោចំពោះអណ្តូងចំនួន២២។
5/អ្នកម៉ៅការត្រូវផ្លុំលាងសម្អាតមាត់អណ្តូងអោយបានស្អាតហើយតំឡើងម៉ូទ័រភ្ជាប់ទុយោមកដល់មាត់អណ្តូងចំពោះអណ្តូងចំនួន៣។
6/អ្នកម៉ៅការខួងអណ្តូងមិនបានចុះបញ្ចីការច្បាស់លាស់ជាមួយមន្ទីរឬក្រសួងដែលពាក់ព័ន្ធ អង្គការឌីភីអេតម្រូវអោយបង់ពន្ធជូនរដ្ឋ១០% ទៅតាមច្បាប់រាជរដ្ឋាភិបាលកម្ពុជា។
7/ តំលៃដែលបានដាក់ហើយមិនអនុញ្ញាតអោយធ្វើការកែប្រែឡើយ។
១៦. ទីតាំងដែលត្រូវខួងអណ្តូង
អ្នកម៉ៅការត្រូវខួងនៅចំទីតាំង ដែលបានកំណត់ដោយម្ចាស់គម្រោងដោយគ្មានការផ្លាស់ប្ដូរឡើយ។ អ្នកម៉ៅការត្រូវរាប់បញ្ចូលក្នុងតំលៃចំណាយរបស់គេផងដែរសំរាប់លក្ខ័ខ័ណ្ឌលំបាកនៃស្ថានភាពទីតាំង និងប្រភេទដីដែលអាចជួបប្រទះ។ នៅរាល់ពេលបញ្ចប់ការងារខួង អ្នកម៉ៅការត្រូវធ្វើការសំអាតនូវកំទេចកំទីដែលសេសសល់ដូចជា កាកសំណល់ សារធាតុកខ្វក់ និងលុបរណ្ដៅផ្ទុកទឹកសំរាប់ខួងក្នុងកំរិតមួយដែលម្ចាស់គម្រោងឯកភាព។
No | ឈ្មោះភូមិសម្រាប់ខួងអណ្តូង | ឈ្មោះឃុំសម្រាប់
ខួងអណ្តូង |
ឈ្មោះស្រុកសម្រាប់
ខួងអណ្តូង |
ឈ្មោះខេត្តសម្រាប់
ខួងអណ្តូង |
ចម្ងាយពីទីរួមខេត្តទៅភូមិនីមួយៗ
|
ប្រភេទអណ្តូង | |||
1 | វាលពោធិ៍ | អន្លង់ភេ | ថាឡាបវិវ៉ាត់ | ស្ទឹងត្រែង | ៥០ គីឡូម៉ែត្រ | ប្រើក្បាលស្នប់អាហ្រ្វីដេវ | |||
2 | ផ្អាវ | អន្លង់ភេ | ថាឡាបវិវ៉ាត់ | ស្ទឹងត្រែង | ៦០ គីឡូម៉ែត្រ | ប្រើក្បាលស្នប់អាហ្រ្វីដេវ | |||
3 | កាំងក្ងោក | កាំងចាម | ថាឡាបវិវ៉ាត់ | ស្ទឹងត្រែង | ៤៥ គីឡូម៉ែត្រ | ប្រើក្បាលស្នប់អាហ្រ្វីដេវ | |||
4 | មន | អន្លង់ជ្រៃ | ថាឡាបវិវ៉ាត់ | ស្ទឹងត្រែង | ៤៥ គីឡូម៉ែត្រ | ប្រើក្បាលស្នប់អាហ្រ្វីដេវ | |||
5 | អន្លង់ស្អំ | អន្លង់ជ្រៃ | ថាឡាបវិវ៉ាត់ | ស្ទឹងត្រែង | ៤០ គីឡូម៉ែត្រ | ប្រើក្បាលស្នប់អាហ្រ្វីដេវ | |||
6 | ពងទឹក | អូររៃ | ថាឡាបវិវ៉ាត់ | ស្ទឹងត្រែង | ២០ គីឡូម៉ែត្រ | ប្រើក្បាលស្នប់អាហ្រ្វីដេវ | |||
7 | អន្លង់ស្វាយ | អូររៃ | ថាឡាបវិវ៉ាត់ | ស្ទឹងត្រែង | ២០ គីឡូម៉ែត្រ | ប្រើក្បាលស្នប់អាហ្រ្វីដេវ | |||
8 | អូររៃ | អូររៃ | ថាឡាបវិវ៉ាត់ | ស្ទឹងត្រែង | ១៥ គីឡូម៉ែត្រ | ប្រើក្បាលស្នប់អាហ្រ្វីដេវ | |||
9 | ស្រែឬស្សី | ស្រែឬស្សី | ថាឡាបវិវ៉ាត់ | ស្ទឹងត្រែង | ២០ គីឡូម៉ែត្រ | ប្រើក្បាលស្នប់អាហ្រ្វីដេវ | |||
10 | គិរីសុខសាន្ត | អន្លង់ | ថាឡាបវិវ៉ា | ស្ទឹងត្រែង | ៥៥ គីឡូម៉ែត្រ | ប្រើក្បាលស្នប់អាហ្រ្វីដេវ | |||
11 | រុន (Run) | ចំការលើ | ថាឡាបវិវ៉ា | ស្ទឹងត្រែង | ៥០ គីឡូម៉ែត្រ | ប្រើក្បាលស្នប់អាហ្រ្វីដេវ | |||
12 | គិរីសុខសាន្ត | អន្លង់ជ្រៃ | ថាឡាបវិវ៉ាត់ | ស្ទឹងត្រែង | ៥៥ គីឡូម៉ែត្រ | ប្រើម៉ូទ័រសម្រាប់បូមទឹក | |||
13 | ថ្មី | សេដា | លំផាត់ | រតនគិរី | 75 គីឡូម៉ែត្រ | ប្រើក្បាលស្នប់អាហ្រ្វីដេវ | |||
14 | ណងហៃ | សេដា | លំផាត់ | រតនគិរី | 58គីឡូម៉ែត្រ | ប្រើក្បាលស្នប់អាហ្រ្វីដេវ | |||
15 | ភូមិ៣ | ត្រពាំងក្រហម | កូនមុំ | រតនគិរី | 52 គីឡូម៉ែត្រ | ប្រើក្បាលស្នប់អាហ្រ្វីដេវ | |||
16 | ភូមិ២ | ត្រពាំងក្រហម | កូនមុំ | រតនគិរី | 42 គីឡូម៉ែត្រ | ប្រើក្បាលស្នប់អាហ្រ្វីដេវ | |||
17 | ភូមិ១ | ស្រែអង្គ្រង | កូនមុំ | រតនគិរី | 51 គីឡូម៉ែត្រ | ប្រើក្បាលស្នប់អាហ្រ្វីដេវ | |||
18 | កាម៉ែន | សាមគ្គី | អូរជុំ | រតនគិរី | 31 គីឡូម៉ែត្រ | ប្រើក្បាលស្នប់អាហ្រ្វីដេវ | |||
19 | បរញ៉ុក | សាមគ្គី | អូរជុំ | រតនគិរី | 22 គីឡូម៉ែត្រ | ប្រើក្បាលស្នប់អាហ្រ្វីដេវ | |||
20 | សោមកានិញ | សោមធំ | អូរយ៉ាដាវ | រតនគិរី | 56 គីឡូម៉ែត្រ | ប្រើក្បាលស្នប់អាហ្រ្វីដេវ | |||
21 | សោមគល់ | សោមធំ | អូរយ៉ាដាវ | រតនគិរី | 58 គីឡូម៉ែត្រ | ប្រើក្បាលស្នប់អាហ្រ្វីដេវ | |||
22 | សោមត្រកថ្មី | សោមធំ | អូរយ៉ាដាវ | រតនគិរី | 64 គីឡូម៉ែត្រ | ប្រើក្បាលស្នប់អាហ្រ្វីដេវ | |||
23 | តាំងសេ | ញ៉ាង | អណ្តូងមាស | រតនគិរី | 109គីឡូម៉ែត្រ | ប្រើក្បាលស្នប់អាហ្រ្វីដេវ | |||
24 | ស្រែម៉ឺនថាំង២ | តឺន | កូនមុំ | រតនគិរី | 22 គីឡូម៉ែត្រ | ប្រើម៉ូទ័រសម្រាប់បូមទឹក | |||
25 | ឡាអិន | តឺន | កូនមុំ | រតនគិរី | 30 គីឡូម៉ែត្រ | ប្រើម៉ូទ័រសម្រាប់បូមទឹក |
១៧.ការទូទាត់
មាន៤ដំណាក់កាល ដឹកគ្រឿងចក្រដល់ទីតាំង និងចាប់ផ្តើមខួងអណ្តូង អង្គការឌីភីអេនឹងទូរទាត់ទឹកប្រាក់ចំនួន២០%នៃចំនួនទឹកប្រាក់សរុប បន្ទាប់ពីខួងអណ្តូងនិងបំពាក់ក្បាលស្នប់អាហ្រ្វីដេវចំនួន២៣អណ្តូងស្នប់ និងបំពាក់ម៉ូទ័រពី ១ ទៅ ១,៥ សេស ចំនួន៣អណ្តូងស្នប់រួចហើយ អង្គការឌីភីអេនឹងទូរទាត់ទឹកប្រាក់ចំនួន៣០%នៃចំនួនទឹកប្រាក់សរុប ហើយបន្ទាប់ពីចាក់បេតុងមានប្រវែង៣ម៉ែត្រ គុណ ៣ម៉ែត្រជុំវិញអណ្តូង និងមានកន្លែងបង្ហូរទឹកប្រវែង៣ម៉ែត្រ ដាក់ផ្លាកនៅតាមអណ្តូងនិមួយៗរួច ហើយ បុគ្គលិករឺអ្នកបច្ចេកទេសបានត្រួតពិនិត្យឃើញថាការសាងសង់ខួងអណ្តូងស្នប់ទាំង២៥រួចចប់ជាស្ថាពរ១០០%តាមកិច្ចសន្យា អង្គការឌីភីអេនឹងទូរទាត់ទឹកប្រាក់ចំនួន៤០% នៃចំនួនទឹកប្រាក់សរុប ទៅអោយអ្នកម៉ៅការខួងអណ្តូង អង្គការឌីភីអេនឹងទូរទាត់ទឹកប្រាក់នៅសល់១០%ចុងក្រោយរយះពេល៤ខែបន្ទាប់ ក្រោយពីឃើញថា អណ្តូងទាំង២៥អណ្តូងមានទឹកគ្រប់គា្រន់សម្រាប់អោយប្រជាពលរដ្ឋប្រើប្រាស់(អំឡុងខែមេសាឆ្នាំ២០២៥)។
១៨.ទម្រង់តារាងតម្លៃសម្រាប់ដាក់ដេញថ្លៃ (សូមអ្នកម៉ៅការខួងអណ្តូងយកគំរូតារាងតម្លៃប្រើប្រាស់សម្រាប់សំណើដេញថ្លៃ)
ល.រ | ការពិពណ៌នា | ឯកតា | បរិមាណ | តម្លៃសម្ភារៈ | សរុប | កំណត់សំគាល់ |
១ | ពិពណ៌នាលំអិតពីសម្ភារៈសាងសង់ខួងអណ្តូងស្នប់ប្រើក្បាលស្នប់អាហ្រ្វីដេវ | អណ្តូង | ២២ | តំលៃមិនប្រែប្រួល | ||
២ | ពិពណ៌នាលំអិតពីសម្ភារៈសាងសង់ខួងអណ្តូងស្នប់
អណ្តូងស្នប់ប្រើម៉ូទ័រសម្រាប់បូមទឹក |
អណ្តូង | ៣ | តំលៃមិនប្រែប្រួល | ||
៣ | ពិពណ៌នាលំអិតពីសម្ភារៈសាងសង់ចាក់បេតុងមានប្រវែង៣ម៉ែត្រ គុណ ៣ម៉ែត្រជុំវិញអណ្តូង និងមានកន្លែងបង្ហូរទឹកប្រវែង៣ម៉ែត្រ | អណ្តូង | ២៥ | តំលៃមិនប្រែប្រួល | ||
៤ | តម្លៃសេវាពលកម្ម | អណ្តូង | ២៥ | តំលៃមិនប្រែប្រួល | ||
សរុប |
សូមបញ្ជាក់
ពត៌មានបន្ថែម សូមទំនាក់ទំនងមកអង្កការឌីភីអេ ដែលមានអាស័យដ្ឋានភូមិ ផ្ទះលេខ០៣ ផ្លូវលេខ៣២៣ សង្កាត់បឹងកក់ទី២ ខ័ណ្ឌទូលគោក រាជធានីភ្នំពេញឬតាមរយៈលេខទូរសព័្ទ ០២៣៨៨៣៦៦៥/០១២ ៦៣៣ ០២២ ឬតាមរយៈEmail: sok.sinuon@dpacam.org
ថ្ងៃច័ន្ទ ១០រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨
រាជធានីភ្នំពេញ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤
ផ្នែកលទ្ធកម្ម និងរដ្ឋបាល
អង្គការអភិវឌ្ឍន៍ និងភាពជាដៃគូ ក្នុងសកម្មភាព(ឌីភីអេ)
ការប្រកាសអញ្ជើញចូលរួមធ្វើការដេញថ្លៃ ផ្គត់ផ្គង់ស្រូវពូជផ្ការំដួល ពូជវិញ្ញាបនបត្រ
អង្គការអភិវឌ្ឍន៍ និងភាពជាដៃគូ ក្នុងសកម្មភាព (DPA) ជាអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ដែលមានកម្មវិធីធំៗចំនួនពីរគឺ ៖ កម្មវិធីអភិវឌ្ឍន៍សហគមន៍ចំរុះ និងកម្មវិធីភាពជាដៃគូ និងគាំពារមតិ ។ កម្មវិធីអភិវឌ្ឍន៍សហគមន៍ចំរុះអនុវត្តដោយ ផ្ទាល់នៅក្នុងខេត្ត៧ គឺ៖ ខេត្តរតនគិរី មណ្ឌលគិរី ស្ទឹងត្រែង ព្រះវិហារ កំពង់ធំ បាត់ដំបង និងសៀមរាប ។ ដោយអង្គការ ឌីភីអេបានទទួលបានការឧបត្ថម្ភថវិកាពី ក្រសួងសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍អាល្លឺម៉ង់ (BMZ) តាមរយះអង្គការយូហាន់នីធឺអន្តរជាតិ (JUH) បាននឹងកំពុងអនុវត្តគម្រោងការពង្រឹងប្រកបដោយនិរន្តរភាពនូវភាពធន់ទ្រាំរបស់គ្រួសារដែលងាយរងគ្រោះតាមជនបទ សហគមន៍ រចនាសម្ព័ន្ធការពារមូលដ្ឋាន និងយន្តការនានា ដើម្បីកាត់បន្ថយផលប៉ះពាល់ដែលបណ្តាលមកពីបម្រែបម្រួលអាកាសធាតុ នៅខេត្តស្ទឹងត្រែង និងខេត្តរតនគីរី នៃព្រះរាជាណាចក្រកម្ពុជា។ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់កសិករក្រីក្រ ជនងាយនឹងរងគ្រោះ ក្នុងពេលជួបគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត អង្គការDPA កំពុងស្វែងរកក្រុមហ៊ុន អាជីវករ រឺសហគមន៍កសិកម្ម ផ្គត់ផ្គង់ស្រូវពូជផ្ការំដួល ពូជវិញ្ញាបនបត្រចំនួន៣៤,២៦០គីឡូក្រាម សម្រាប់គម្រោងកម្មវិធីខេត្តស្ទឹងត្រែង និងខេត្តរតនគីរី។ ក្រុមហ៊ុន អាជីវករ រឺសហគមន៍កសិកម្ម ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងបានចុះឈ្មោះត្រឹមត្រូវ ត្រូវបានលើកទឹកចិត្តឱ្យដាក់ពាក្យស្នើសុំ។ វិសាលភាពនៃការផ្គត់ផ្គង់ពូជស្រូវផ្ការំដួល ពូជវិញ្ញាបនប័ត្រ ត្រូវបានពិពណ៌នាដូចខាងក្រោម។
១/ គោលបំណងនៃការអញ្ជើញ
អង្គការអភិវឌ្ឍន៍ និងភាពជាដៃគូ ក្នុងសកម្មភាព (DPA) កំពុងធ្វើការស្វែងរកក្រុមហ៊ុន រឺអាជីវករ រឺសហគមន៍កសិកម្ម ដែលមានបទពិសោធន៍ និងលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់ពូជស្រូវផ្ការំដួល ពូជវិញ្ញាបនប័ត្រ ក្នុងស្រុកទាំងអស់ដែលបានចុះបញ្ចីត្រឹមត្រូវក្នុងព្រះរាជាណាចក្រកម្ពុជាឱ្យបានជ្រាបថា៖ អង្គការDPA ដាក់ឱ្យចូលរួមដេញថ្លៃជាសាធារណៈ ដើម្បីជ្រើសរើសក្រុមហ៊ុន អាជីវករ រឺសហគមន៍កសិកម្ម ទទួលផ្គត់ផ្គង់ពូជស្រូវផ្ការំដួល ពូជវិញ្ញាបនប័ត្រ ចំនួន៣៤២៦០គីឡូក្រាមដូចមានលំអិតក្នុងព័ត៌មានទូទៅ។
២/ ព័ត៌មានទូទៅ
ចំនួនស្រូវពូជផ្ការំដួល ពូជវិញ្ញាបនប័ត្រ ចំនួន៣៤២៦០គីឡូក្រាម៖
- ដឹកជញ្ជូនលើកដាក់ដល់ការិយាល័យអង្គការឌីភីអេខេត្តរតនគីរីចំនួន២៩៧៦០គីឡូក្រាម
- ដឹកជញ្ជូនលើកដាក់ដល់ការិយាល័យអង្គការឌីភីអេខេត្តស្ទឹងត្រែងចំនួន៤៥០០គីឡូក្រាម
- តម្លៃស្រូវពូជគិតជាប្រាក់ដុល្លារអាមេរិក
- តម្លៃដឹកស្រូវពូជដល់ទីតាំងខេត្តស្ទឹងត្រែង និងខេត្តរតនគីរីគិតជាប្រាក់ដុល្លារអាមេរិក
- ផ្គត់ផ្គង់ស្រូវអោយអង្គការឌីភីអេខេត្តស្ទឹងត្រែង និងខេត្តរតនគិរីនៅក្នុងកំឡុងដើមសប្តាហ៍ទី១នៃខែមករាឆ្នាំ២០២៥។
- ចាប់ទទួលពាក្យពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោ ង ៥:០០ នាទីល្ងាចជាកំហិត ។
- អង្គការ រ DPA នឹងធ្វើការប្រជុំបើកកញ្ចប់ដេញថ្លៃ ដែលនឹងប្រព្រឹតិ្តទៅនៅ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង
១០:០០ នាទីព្រឹក ដោយមានការចូលរួមពីគណៈកម្មការវាយតម្លៃរបស់អង្គការDPA និងម្ចាស់ជំនួយ និងអនុញាត្តអោយអ្នកចូលរួមដេញថ្លៃចូលរួមផងដែរ។
- ធ្វើការបំពេញបែបបទដេញថ្លៃទាំងនោះហើយ ដាក់ក្នុងស្រោមសំបុត្របិទជិត និងធ្វើការបញ្ជូនមកកាន់ការិយាល័យអង្គការ
DPA តាមអាស័យដ្ឋានផ្ទះលេខ០៣ ផ្លូវលេខ៣២៣ សង្កាត់បឹងកក់ទី២ ខ័ណ្ឌទូលគោក រាជធានីភ្នំពេញ។
៣/ក្រុមហ៊ុន អាជីវករ រឺសហគមន៍កសិកម្ម ត្រូវមានលក្ខណៈសម្បត្តិដូចខាងក្រោមដើម្បីដាក់ពាក្យដេញថ្លៃ៖
- ក្រុមហ៊ុន រឺអាជីវករ ដែលមានវិញ្ញាបនប័ត្រចុះបញ្ជីពន្ធដារពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រឺសហគមន៍កសិកម្មដែលមានចុះបញ្ជីនៅក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
- ក្រុមហ៊ុន រឺ អាជីវករ ដែលមានប័ណ្ណប៉ាតង់ប្រកបអាជីវកម្ម
- ជាក្រុមហ៊ុន អាជីវករ រឺសហគមន៍កសិកម្ម ដែលគោរពតាមគោលនយោបាយការពារកុមារនិងជនងាយរងគ្រោះ និងក្រមប្រតិបត្តិ
- ជាក្រុមហ៊ុន អាជីវករ រឺសហគមន៍កសិកម្ម ដែលមានបទពិសោធន៍ក្នុងការផ្គត់ផ្គង់ពូជស្រូវ។
៤/ ព័ត៌មានផ្សេ ងៗសូមទំនាក់ទំនង់៖
ក្រុមហ៊ុន អាជីវករ រឺសហគមន៍កសិកម្ម ដែលមានចំណាប់អារម្មណ៍ សូមទាក់ទង់មកអង្គការ DPA ដើម្បីសាកសួរព័ត៌មានអំពី
ការចូលរួមដេញថ្លៃនិងការរៀបចំឯកសារភ្ជាប់ក្នុងការបញ្ជាក់លក្ខណៈសម្បត្តិរបស់អ្នកចូលរួមដេញថ្លៃនិងពាក្យសុំចូលរួមដេញថ្លៃ ។
ការិយាល័យអង្គការអង្គការអភិវឌ្ឍន៍ និងភាពជាដៃគូ ក្នុងសកម្មភាព (DPA)
អាស័យដ្ឋាន ៖ ផ្ទះលេខ ០៣ផ្លូវលេខ៣២៣ សង្កាត់បឹងកក់ទី២ ខ័ណ្ឌទូលគោក រាជធានីភ្នំពេញ។
ឈ្មោះ ៖ សុខ ស៊ីនួន ជាមន្រ្តីលទ្ធកម្ម និងរដ្ឋបាលនៃអង្គការDPA
ទូរស័ព្ទ ៖ ០២៣៨៨៣៦៦៥/០១២ ៦៣៣ ០២២
អ៊ីមែល ៖ sok.sinuon@dpacam.org អង្គការឌីភីអេ សូមអរគុណទុកជាមុន សម្រាប់ចំណាប់អារម្មណ៍របស់លោក លោកស្រី ក្នុងការដាក់ពាក់ដេញថ្លៃផ្គត់ផ្គង់ស្រូវពូជផ្ការំដួល ពូជវិញ្ញាបនប័ត្រ មកអង្គការឌីភីអេ។
ថ្ងៃច័ន្ទ ១០រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ រាជធានីភ្នំពេញ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤
ផ្នែកលទ្ធកម្ម និងរដ្ឋបាល
ឯកសារយោង:
សេចក្តីណែនាំពីការដាក់ពាក្យសុំដេញថ្លៃ
Declaration of Suppliers
ពាក្យស្នើសុំចូលរួមដេញថ្លៃ