កិច្ចប្រជុំបណ្តាញផលប៉ះពាល់ពីឧស្សាហកម្មនិស្សារណកម្មលើកទី ៣៩

Home  »  DPA Network  »   កិច្ចប្រជុំបណ្តាញផលប៉ះពាល់ពីឧស្សាហកម្មនិស្សារណកម្មលើកទី ៣៩
[២៨/សីហា/២០២០]
ក្រុមការងារអង្គការឌីភីអេ និង លេខាធិការដ្ឋានបណ្តាញផលប៉ះពាល់ពីឧស្សាហកម្មនិស្សារណកម្ម បានរៀបចំកិច្ចប្រជុំបណ្តាញផលប៉ះពាល់ពីឧស្សាហកម្មនិស្សារណកម្មលើកទី ៣៩ ដែលមានលោក ម៉ម សម្បត្តិ ជាប្រធានគណកម្មាធិការអចិន្ត្រៃយ៍បណ្តាញ បានធ្វើជាអ្នកសម្របសម្រួល ដោយមានការចូលរួមធ្វើបទបង្ហាញ និង ជាវាគ្មិនកិត្តិយសពី៖
១) ឯកឧត្តម យស មុនីរ៉ាត់ អគ្គនាយក នៃអគ្គនាយកដ្ឋានធនធានរ៉ែ នៃ​ ក្រសួងរ៉ែ និង ថាមពល លើប្រធានបទ សេចក្តីជូនដំណឹងស្តីអំពីការបើកតំបន់សម្បទានស្វែងរុករករ៉ែសម្រាប់ការដាក់ពាក្យស្នើសុំអាជ្ញាបណ្ណស្វែងរុករកនិងការរីកចំរើនលើការអនុវត្តសេចក្តីជូនដំណឹង ។
២) លោក អ៊ូ សុភ័ន្ត ប្រធានការិយាល័យនៃនាយកដ្ឋានវាយតំលៃហេតុប៉ះពាល់បរិស្ថាន នៃក្រសួងបរិស្ថាន លើប្រធានបទ ផែនការអនុវត្តក្នុងការវាយតំលៃហេតុប៉ះពាល់បរិស្ថានសំរាប់អាជ្ញាប័ណ្ណរុករកនិងអាជីវកម្មរ៉ែ ។
៣) លោក លោក ហម គឹមគង់ នាយក ក្រុមហ៊ុន E&A តំណាងក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល (ខេមបូឌា) លីមីធីត បទបង្ហាញលើប្រធានបទ បទពិសោធន៍នៃការពិគ្រោះយោបល់ជាមួយអ្នកពាក់ព័ន្ឋ និងការអនុវត្ត អំឡុងពេលធ្វើការវាយតំលៃហេតុប៉ះពាល់បរិស្ថាន ។
សមាជិកសមាជិការបណ្តាញ EISEI ក៍បានធ្វើការជជែកពិភាក្សាលើបទបង្ហាញ និង បង្កើតផែនការសកម្មភាពរួមក្នុងការចុះសិក្សា និង ដោះស្រាយលើបញ្ហារ៉ែ ដែលកំពុងកើតមាននៅតាមសហគមន៍គោលដៅ របស់អង្គការសមាជិកបណ្តាញ និង តំណាងសហគមន៍។
Funds by: NPA Oxfam EU and Cord