សហគមន៍ព្រៃឈើតឺន ឃុំតឺន ស្រុកកូនមុំ ខេត្តរតនគិរី។
នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ ក្រុមការងារ ICDRTK (JIA Programme) បានរៀបចំពិធីដាំកូនឈើ និងបានផ្តល់កូនឈើប្រណិត(ធ្នុរ បេង នាងនួន កកោះនិងក្រញូង) ចំនួន១,៤៥០ដើម ដោយបានសហការជាមួយមន្រ្តីជំនាញនៃខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរី អាជ្ញាធរឃុំតឺន លោននាយក និងសិស្សានុសិស្សនៃអនុវិទ្យាល័យតឺន ព្រមទាំងគណៈកម្មការ សមាជិកសហគមន៍ព្រៃឈើតឺនសរុបចំនួន៥៤នាក់, ស្រីចំនួន ១៩នាក់៕
#រៀបចំដោយ៖ អង្គការ ឌី.ភី.អេ
#ឧបត្ថម្ភដោយ៖ ក្រសួងសហប្រតិបតិ្តការសេដ្ឋកិច្ច និងអភិវឌ្ឍន៍អាល្លីម៉ង់ (BMZ) និងអង្គការយូហាន់នីធឺអន្តរជាតិ (Johanniter)















