ការប្រជុំឆ្លុះបញ្ចាំងបុគ្គលិកប្រចាំឆ្នាំ សិក្ខាសាលា៖ ការអភិវឌ្ឍផែនការយុទ្ធសាស្ត្ររបស់អង្គការ DPA និង សន្និបាតបុគ្គលិក និងការប្រជុំក្រុមប្រឹក្សាភិបាលឌីភីអេ ប្រចាំឆ្នាំ២០២៦

ទំព័រដើម  »  ព័ត៌មានព្រឹត្តិការណ៍ថ្មីៗPost  »   ការប្រជុំឆ្លុះបញ្ចាំងបុគ្គលិកប្រចាំឆ្នាំ សិក្ខាសាលា៖ ការអភិវឌ្ឍផែនការយុទ្ធសាស្ត្ររបស់អង្គការ DPA និង សន្និបាតបុគ្គលិក និងការប្រជុំក្រុមប្រឹក្សាភិបាលឌីភីអេ ប្រចាំឆ្នាំ២០២៦
[ខេត្តសៀមរាប] ក្នុងរយៈពេល ៤ ថ្ងៃ ចាប់ពីថ្ងៃទី ២០ ដល់ ២៣ ខែមេសា ឆ្នាំ២០២៦ អង្គការឌីភីអេ រៀបកម្មវិធី ៣ សំខាន់ៗរួមគ្នា ដោយមានការប្រជុំឆ្លុះបញ្ចាំងបុគ្គលិកប្រចាំឆ្នាំ សិក្ខាសាលា៖ ការអភិវឌ្ឍផែនការយុទ្ធសាស្ត្ររបស់អង្គការ DPA និង សន្និបាតបុគ្គលិក និងការប្រជុំក្រុមប្រឹក្សាភិបាលឌីភីអេ ប្រចាំឆ្នាំ២០២៦។
កម្មវីធីទាំងអស់នេះរៀបចំឡើង ក្នុងគោលបំណងសំខាន់ៗដូចជា៖
☘️ ការបញ្ជៀបបន្ថែម នូវគោលនយោបាយថ្មីៗ និង refresh ទៅលើគោលនយោបាយសំខាន់ដូចជាគោលនយោបាយការការពារសុវត្ថិភាព(safeguarding policy)។
☘️ ការបង្ហាញជា sharing session ទាក់ទងទៅប្រធានបទដែរជាតម្រូវការស្នើសុំពីបុគ្គលិករបស់អង្គការDPA សំរាប់កសាងសមត្ថភាពបន្ថែមដែលជាផលប្រយោជន៍រួម។
☘️ ការកសាងទំនាក់ទំនងរវាងបុគ្គលទាំងអស់តាមរយៈការពិភាក្សា ការចែករំលែកបទពិសោធន៍ និងចំណេះដឹង ទៅវិញទៅមក
☘️បូកសរុប និងបង្ហាញសម្ធិផលប្រចាំឆ្នាំរបស់គម្រោងទាំងអស់ និងថវិការដែរមាន និងថវិការដែរបានចំណាយ។
ជាពិសេស នាឱកាសនេះ យើងក៏មានការរៀបចំសិក្ខាសាលា លើការអភិវឌ្ឍផែនការយុទ្ធសាស្ត្ររបស់អង្គការ DPA សម្រាប់ ៥ ឆ្នាំទៅមុខ គឺពី ឆ្នាំ ២០២៧ ដល់ ២០៣១ ផងដែរ។ ដូច្នេះ នេះជាឱកាសក៏ប្រសើរមួយ ក្នុងការគៀងគរការចូលរួមប្រមូលធាតុចូលសំខាន់ៗពីបុគ្គលិកគ្រប់ជាន់ថ្នាក់នៃអង្គការឌីភីអេ នៅក្នុងការតម្រង់ទិសដៅស្ថាប័នក្នុងរយៈពេល ៥ ឆ្នាំទៅមុខទៅទៀត ក្នុងបេសកម្មនៃការអភិវឌ្ឍសហគមន៍ ក៏ដូចជាជួយគាំទ្រ និងជំរុញការអភិវឌ្ឍន៍នៅប្រទេសកម្ពុជា។
ចែករំលែក: